នៅចំពោះមុខ លោក ហ្សង់-ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងក្តីរន្ធត់ កត់ស្លុតឥតឧបមា ក្រោមពីទទួល បានព័ត៌មាន មហា រន្ធត់នេះ។
នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារដ៏ឃោរឃៅ និងអមនុស្សធម៌បំផុតបង្កដោយក្រុមភេរវករ។ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដោយអំពើវាយប្រហារ ដ៏ឃោរឃៅបំផុតនេះ ដែលបានធ្វើឱ្យមនុស្សបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់ទៀត៕
No comments:
Post a Comment