តាមរយៈជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែតុលា នេះ លោក ហ្វីលីព រ៉ូសស្លឺរ(Philipp Roesler) នាយកគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ីបូព៌ានៅឆ្នាំ២០១៧ គ្រោងនឹងធ្វើនៅទីក្រុងភ្នំពេញ ព្រោះនៅចុងឆ្នាំ២០១៦ វេទិកានេះនឹងធ្វើនៅប្រទេសម៉ាឡេស៊ី។
លោក ហ្វីលីព បានមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់ កម្ពុជាមានល្បឿនថេរ ជាពិសេសក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ដែលត្រូវបានគេ មើលឃើញថាកម្ពុជាមានសេដ្ឋកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយសន្តិភាព សន្តិសុខ ដែលនេះជាកត្តាដែលអាចបើកវេទិកាពិភពលោកដ៏ធំនេះបាននៅកម្ពុជា៕
ក្នុងជំនួបនេះដែរ គណៈប្រតិភូ និងសម្តេចតេជោ ក៏បានសំណេះសំណាលជុំវិញការងារ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រីក៏ធ្លាប់បានចូលរួមនៅក្នុង វេទិកានេះដែរនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ហើយសម្តេចតេជោក៏ធ្លាប់បានជួបជា មួយលោក ហ្វីលីព រ៉ូសស្លឺរ ផងដែរ។
លោក ហ្វីលីព រ៉ូសស្លឺរ បានបញ្ជាក់ពីគោលបំណង សំខាន់នៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ ដែលនឹងមានរៀបចំវេទិកាសេដ្ឋកិច្ចថ្នាក់តំបន់មួយនៅ រាជធានីភ្នំពេញ ក្នុងនោះមានការចូលរួម នៃប្រទេសកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ដែលនេះគឺជាការលើកកំពស់កិត្តិយសរបស់យើង ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសនៅពេលដែលប្រទេសទាំងអស់ នឹងចូលក្នុងសហគមសេដ្ឋកិច្ចអាស៊ាន នៅចុង ឆ្នាំ២០១៥នេះ។
ទន្ទឹមនេះ លោក រ៉សស្លឺរ បានសន្យាថានឹងខិតខំសហការ ជាមួយកម្ពុជាលើកិច្ចការនេះ ។
No comments:
Post a Comment