យោងតាមលិខិតអញ្ជើញ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
(GMAC) ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
(GMAC) និងរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឧស្សាហកម្មកាត់ដេរ
ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗនេះ។
វិទ្យាស្ថានបណ្តុះបណ្តាលនេះ
បានទទួលហិរញ្ញប្បទានជាប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ហើយវិទ្យាស្ថាននេះនឹងផ្តល់ការបណ្តុះបណ្តាលជំនាញដល់កម្មករ-និយោជិត
គ្រប់លំដាប់ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរ ព្រមទាំងប្រជាជនកម្ពុជាទាំងឡាយដែលមានបំណងចាប់យកអាជីពក្នុងវិស័យកាត់ដេរនៅពេលអនាគត។
ពិធីបញ្ចុះបឋមសិលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥
វេលាម៉ោង ០៨ ព្រឹក ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
No comments:
Post a Comment