នៅថ្ងៃទី០១ ខែកញ្ញា
ឆ្នាំ២០១៥នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានសេចក្តីជូនដំណឹងមួយដល់អ្នកសារព័ត៌មានជាតិ
និងអន្តរជាតិ ដោយប្រកាសពីការរៀបចំ ពិធីសម្ពោធសៀវភៅសភា ស្តីពី «សេវាកម្មសំខាន់ៗ
សម្រាប់តំណាងរាស្ត្រ»
ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤
ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម
និងយុត្តិធម៌ នៃរដ្ឋសភា។
សៀវភៅសភាស្តីពី «សេវាកម្មសំខាន់ៗ
សម្រាប់តំណាងរាស្ត្រ» បានតាក់តែងឡើង ដើម្បីផ្តល់ភាពងាយស្រួលជូនតំណាងរាស្ត្រ ក្នុងការទទួលបានសេវាគាំទ្រសំខាន់ៗ ពីមន្ត្រីជំនាញ
នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សៀវភៅនេះ មានពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស គឺជាឯកសារ
សំខាន់មួយ ដែលផ្តល់នូវព័ត៌មានត្រឹមត្រូវ ជូនតំណាងរាស្ត្រ អំពីទិដ្ឋភាពច្បាប់ និងរចនាសម្ព័ន្ធសេវាកម្ម រដ្ឋបាលផ្ទៃក្នុងសភា ដោយបានចងក្រងឡើងក្រោមកិច្ចសហប្រតិបត្តិការ
រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមូលនិធិខុនរ៉ាដ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះដែរនឹងមានការអញ្ជើញចូលរួមពីសមាជិក
សមាជិការដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា
អង្គទូត អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

No comments:
Post a Comment