កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ស្តីពីការប្រឡងប្រណំាងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា កន្លងមក ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានចេញប្រតិកម្មយ៉ាងខ្លាំងអាចសំដៅទៅលើឯកឧត្តម សម រង្ស៊ី ដោយទាមទារនូវការបកស្រាយចំពោះពាក្យថា ដើម្បីចាប់ចោរបានត្រូវចូលឱ្យកៀកនឹងមេចោរ ហើយសម្តេចក៏បានរិះគន់យ៉ាងខ្លាំងថាមេបក្សប្រឆាំងរូបនេះ ពុំមានភាពស្មោះត្រង់សូម្បីតែបន្តិចនោះឡើយ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា បើពុំមានការបកស្រាយ ណាមួយនោះទេ អ្វីដែលចង់បាននោះគឺអត់ ម៉ោងនេះហើយគ្មានសល់សន្លឹកបៀរអាត់ណាមួយដើម្បីតថ្លៃបានឡើយ។
សម្តេចតេជោ ក៏បានមានប្រសាសន៍បន្ថែមទៀតថា សម្តេចត្រូវការពារសន្តិភាព ស្ថេរភាពជាតិ ឱ្យបាន ទើបប្រទេសជាតិយើងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ បាន លើកឡើងថា បើមានសង្រ្គាម ការរត់លូននឹងកើតមានឡើង ដូចសម័យដើម ដែលបញ្ហាទាំងអស់នេះ ក៏កំពុងតែកើតមានស្រាប់នៅមជ្ឍឹមបូព៌ា និងអាហ្រ្វិក ដែលបានបង្កសោកនាដកម្មដល់ប្រជាជន ដែលប្រែក្លាយប្រជាជនពីជនភៀសសឹកក្លាយជាជនភៀសខ្លួន ហើយដែលលំបាកជាងនេះទៅទៀតគឺជាជនភៀសខ្លួនដែលកើតមកពីសង្គ្រាម។ សម្តេចតេជោ បានលើកឡើងបែបនេះ ដោយសារបក្សប្រឆាំង បានធ្វើការប្រៀបធៀបសម្តេចទៅហ្កាដាហ្វី ដែល សម្តេចត្រូវតែទាមទារឱ្យមានការបកស្រាយឱ្យបានច្បាស់ត្រង់កន្លែងនេះ ព្រោះវាហួសហេតុពេកដែលមិនអាចទទួលយកបាន។




No comments:
Post a Comment