អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងមួយ
ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ
មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទូទៅ ពីគម្រោងដាំស្មៅ នៅមុខព្រះលានជល់ដំរី
ដើម្បីលើកកម្ពស់ ទេសភាពវប្បធម៌ សោភណភាពបៃតង ក្នុងន័យទាក់ទាញដល់ភ្ញៀវទេសចរ។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីលើកកម្ពស់ទេសភាពវប្បធម៌
សោភណភាពបៃតងក្នុងន័យទាក់ទាញដល់ភ្ញៀវទេសចរ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ
នៅមុខព្រះលានជល់ដំរី អាជ្ញាធរជាតិអប្សរានឹងធ្វើការចាក់ដីបំពេញទីទំនាប ដាំស្មៅឡើងវិញ
ដាំបង្គោលរបាឈើ និងរៀបចំប្រព័ន្ធបង្ហូរទឹក នៅលើទីតាំងដែលមានទំហំ ១០៧៨០ម៉ែត្រក្រឡា
ដូចមានបញ្ជាក់ក្នុងប្លង់ភ្ជាប់មកជាមួយ។ គម្រោងនេះនឹងចាប់អនុវត្តពីថ្ងៃទី២៤ ខែសីហា
ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥។


No comments:
Post a Comment