
ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )
នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិអង្គរ ICC ចូលជួបសវនាការការងារនៃដំណើររបស់ការគណៈកម្មាធិការសម្របសម្រួល អន្ដរជាតិនេះ។
សហប្រធានរបស់ ICC អង្គរ ដែលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន គឺឯកឧត្តម Kumamaru Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូបារាំងប្រចាំកម្ពុជា។
សូមជម្រាបផងដែរថា គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិ ICC បានដំណើរការជាង ២០ឆ្នាំមកហើយ ប្រកបដោយជោគជ័យ ហើយមិនត្រឹមតែការងារអភិរក្ស អភិវឌ្ឍ និងរក្សាការពារប្រាសាទនោះទេ គឺគណៈកម្មាធិការនេះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ហើយការងាររបស់ ICC នោះ ក៏ក្លាយទៅជាឧទារហណ៍ជាក់ស្ដែង ចែកជូនដល់អន្ដរជាតិ ក្នុងវិស័យអភិរក្ស និងថែរក្សាការពារប្រាសាទ ជាពិសេសតំបន់រមណីដ្ឋានឧទ្យានអង្គរ។
ក្នុងកិច្ចជំនួបនោះ អង្គប្រជុំបានលើកឡើង និងឯកភាពគ្នាក្នុងកិច្ចការកសាងទិន្នន័យ កសាងសកម្មភាពថ្មី ការតាមដាន និងផលិតនូវឯកសារសាមញ្ញខ្នាតតូចៗ ដើម្បីសាធារណជនការកសាងប្រតិទិនសម្រាប់អ្នកជំនាញ ដែលអនុញ្ញាតឲ្យអ្នកជំនាញទាំងអស់នោះ ស្នាក់នៅឲ្យមានរយៈពេលយូរដើម្បីការងារប្រកបដោយកិច្ចការ ច្នៃប្រឌិត ជាពិសេសការប្រើប្រាស់ឲ្យអស់លទ្ធភាព នូវអ្វីដែលកម្ពុជាមានស្រាប់។
សូមជម្រាបផងដែរថា មជ្ឈមណ្ឌលអប្សរា គឺបានកសាងជានូវមជ្ឈមណ្ឌលមួយ ដែលមិនមែនគ្រាន់តែជាការសិក្សា ការធ្វើរដ្ឋបាលនោះទេ គឺជាកន្លែងសម្រាប់ស្នាក់នៅដល់អ្នកស្រាវជ្រាវ ដោយរាប់ទាំងម្ហូបអាហារ និងសកម្មភាពដទៃទៀត។
ការជួបពិភាក្សាគ្នានេះដែរ គឺមានលក្ខណៈប្រកបដោយភាពស្និទស្នាលជាមួយនឹងមោទនភាពចំពោះកិច្ច ការអភិវឌ្ឍ និងថែរក្សា ជួសជុលប្រាង្គប្រាសាទទាំងអស់នោះ ជាពិសេសសហប្រធាននៃគណ
ៈកម្មការសម្របសម្រួលអន្ដរជាតិ ដែលមានជប៉ុន និងបារាំង ដែលបានវាយតម្លៃខ្ពស់ជាមួយនឹងការថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បណ្ឌិតសភាចារ្យ សុខ អាន ដែលលោកតែងតែមានវត្តមានរហូត ចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទនៃអង្គសិក្ខាសាលាស្ដីអំពី កិច្ចការអភិរក្ស ថែរក្សា និងការពារប្រាសាទអង្គរនេះ ជារៀងរាល់ឆ្នាំ៕


No comments:
Post a Comment