វាពិតជាមោទនភាពមួយរបស់កម្ពុជា ដែលមានគ្រូបង្រៀន ជនជាតិខ្មែរមួយរូបត្រូវបាន
ជ្រើសរើសជាបេក្ខភាពគ្រូឆ្នើមពិភពលោកនៃមូលនិធិ VARNKEY Foundation និងជាគ្រូបង្រៀនដែលស្ថិតនៅក្នុងចំណោមគ្រូបង្រៀន១០នាក់ចុងក្រោយ
ដែលនឹងមានឱកាសទទួលបានពានរង្វាន់គ្រូឆ្នើមរបស់ពិភពលោក ក្នុងពេលដ៏ខ្លីខាងមុខ។
អ្នកគ្រូ នាង ផល្លា ដែលបង្រៀនកុមារគ.ថ្លង់ និងពិការភ្នែកនៅសង្កាត់ឃ្មួញ
ខណ្ឌសែនសុខ អ្នកគ្រូ ជាអ្នកគ្រូដំបូងបំផុត បានពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង
គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា ឲ្យទទួល ចំណេះដឹង និងការសិក្សាដូចក្មេងដទៃទៀត។
អ្នកគ្រូ នាង ផល្លា ជាអ្នកគ្រូបង្រៀន ក៏ជានាយកសាលា និង ជាអ្នកសម្របសម្រួល
កម្មវិធីអប់រំបង្រៀនសិស្ស គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា
អស់រយៈពេល ២០ឆ្នាំមកហើយ ។
អ្នកគ្រូបានចាប់ផ្តើមធ្វើការ និង បង្រៀនក្មេង គ ថ្លង់
តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការសហប្រជាជាតិ
ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញ
នៅឆ្នាំ១៩៩១ ចាប់ ផ្តើមធ្វើការឲ្យអង្គការគ្រួសារថ្មី
ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាពាំ
នាំ ភាសាគ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា ។ អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ
ថ្លង់ ក្នុងប្រទេសកម្ពុជា និងបានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូងគេ ។
នៅក្នុងអំឡុងពេលនោះ ប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះទេ។
អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា
«ចាប់ផ្តើមការបង្រៀនកម្មវិធីគ
ថ្លង់ ជាពេលវេលាដ៏ លំបាកបំផុត ព្រោះមិនទាន់ការអប់រំដល់ពួកគេនៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ
សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារនេះ»។
ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាយវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ
ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស
គ ថ្លង់។ អ្នកគ្រូ មានគោលដៅ ក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ
និង ជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែមនេះ
អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស
ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង
ភាសាបរទេស។
ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ
ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់
និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មីចំនួន ៤ សាខា និង សាលានានា
ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស។ ក្រោយពីជម្រុះ នៅវគ្គមុនៗ ដែលមានបេក្ខភាព គ្រូបង្រៀនចូលរួម
ជាច្រើន ពាន់នាក់ ពីជុំវិញពិភពលោក រួចមក ខណៈពេលនេះដែរ បេក្ខភាពសរុប នៅសល់តែ
១០នាក់ ចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវ មានវត្តមាន
ចូលរួម ក្នុងពិធី នៃកិច្ចជជែកពិភាក្សាសកល អំពីប្រធានបទ ចំណឹងដឹង និង
ទេពកោសល្យ (Global
Education and Skills Forum) ដែលនឹងប្រារព្ធធ្វើឡើង
នៅក្នុងទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម នាថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។
បេក្ខជនបេក្ខនារី០៩រូបផ្សេងទៀត ដែលជាប់ឈ្មោះ ចុងក្រោយ
ក្នុងការប្រកួតប្រជែង ជាមួយអ្នកគ្រូ នាង ផល្លាដែរនោះរួមមាន៖ លោក Azizullah Royesh មកពីប្រទេសអាហ្វហ្កានីស្ថាន
, លោកស្រី
Kiran Bir Sethi មកពីប្រទេសឥណ្ឌា
, លោក
Guy Etienne មកពីប្រទេសហៃទី
, លោកស្រី
Jacqueline Jumbe Kahura មកពីប្រទេសកេនយ៉ា
, លោកស្រី Nancie
Atwell មកពីសហរដ្ឋអាមេរិក
, លោក
Richard Spencer មកពីចក្រភពអង់គ្លេស
, លោក
Stephen Ritz មកពីសហរដ្ឋអាមេរិក
, លោកស្រី
Naomi Volain មកពីសហរដ្ឋអាមេរិក
និង លោក Madenjit
Singh មកពីប្រទេសម៉ាឡេស៊ី។
ពេលវេលាប្រកាសលទ្ធផលពានរង្វាន់ គ្រូឆ្នើមពិភពលោក នៃមូលនិធិ
VARNKEY Foundation
បានខិតជិតមកដល់ហើយ គឺនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥នេះខាងមុខគេនឹងប្រកាសជាផ្លូវការ
នៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម។ ទន្ទឹមនិងការប្រកាសលទ្ធផលផ្លូវការខិតជិតមកដល់នេះ
ទំព័រហ្វេសប៊ុក VARKEY
Foundation ក៏បានដាក់បង្ហាញនូវខ្សែវីឌីអូបេក្ខភាពគ្រូឆ្នើមទាំង
១០រូប រួមមានកម្ពុជាផងដែរ ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វ៊េសប៊ុកធ្វើការបោះឆ្នោត
ដើម្បីបង្ហាញការគាំទ្រលើបេក្ខភាព ដែលចូលចិត្ត។ យោងតាមទំព័រហ្វេសប៊ុករបស់ VARKEY Foundation បានបញ្ជាក់ថា
វីឌីអូ ដែលដាក់បង្ហាញ និង បើកឲ្យមាន ការបោះឆ្នោតនេះ
គឺជាផ្នែកមួយក្នុងចំណោមលក្ខន្តិកៈជាច្រើនទៀត សម្រាប់បេក្ខភាពទាំង ១០រូបដណ្តើមយក ជ័យជម្នះ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ
ទី១៥ ខែមីនា ឆ្នាំ២០១៥នេះ។
នៅក្នុងវីដេអូប្រកួតប្រជែងទាំង១០ វីឌីអូរបស់អ្នកគ្រូ នាង
ផល្លា ដែលជាគ្រូបង្រៀនបានបូជាកម្លាំងកាយចិត្តជា ច្រើនឆ្នាំ ដើម្បីបង្ហាត់បង្រៀនសិស្សពិការ និង
គ-ថ្លង់ នៅក្នុងមណ្ឌលគ្រួសារថ្មី ទទួលបានការបោះឆ្នោតបាន ច្រើនជាងគេ។ គិតត្រឹមល្ងាចថ្ងៃទី១២
ខែមីនា ឆ្នាំ២០១៥នេះ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលរៀបចំពីជីវិត ពិត និង សកម្មភាពបង្រៀនរបស់អ្នកគ្រូទទួលបានការបោះឆ្នោតជាង
៤.០០០។
ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រសកម្មពោរពេញដោយមនុស្សធម៌
ការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ក្នុងការផ្តល់ពន្លឺ ជីវិតដល់កុមារពិការ គ-ថ្លង់នោះ របស់អ្នកគ្រូ
នាង ផល្លា។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពគ្រូឆ្នើម ៥.០០០នាក់
មកពី១២៧ប្រទេស អ្នកគ្រូ នាង ផល្លា តំណាងឲ្យប្រទេសកម្ពុជា បានជាប់ដល់ដំណាក់កាលចុងក្រោយ
ពោលបានក្លាយជាបេក្ខភាពគ្រូឆ្នើមម្នាក់ ក្នុងចំណោមគ្រូឆ្នើម ១០នាក់ មកពី ៨ប្រទេស
រួមមាន៖ កម្ពុជា អាហ្វហ្គានីស្ថាន ឥណ្ឌា ហៃទី កេនយ៉ា អាម៉េរិក អង់គ្លេស
និង ម៉ាឡេស៊ី ។
អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ក្នុងការទទួលបានពាននោះ
អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ ពង្រីកការ អប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី
។ អ្នកគ្រូនឹងបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន
១១នោះទេ គឺទូទាំងប្រទេសតែម្តង ។ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត
ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និង បង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ
។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនង ជាមួយស្ថាបនិកសាលាក្រៅប្រទេស
និងអង្គដៃគូបន្ថែមទៀត ដើម្បីគាំទ្រ កម្មវិធីនេះ៕
អត្ថបទ៖ ច័ន្ទ ទេវី




No comments:
Post a Comment