ភ្នំពេញៈ
បន្ទាប់ពីមើលឃើញភាពក្រឡិចក្រឡុច ការធ្វើនយោបាយភូតកុហក
និងចរិកមិនមានទំនួលខុសត្រូវ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺ លោក
កឹម សុខា និង លោក សម រង្ស៊ី បាននាំឲ្យ សកម្មជននៅក្រៅប្រទេសដែលធ្លាប់តែគាំទ្រ
និងជួយឧបត្ថម្ភ គណបក្សនេះជាបន្តបន្ទាប់នោះ បង្ហាញការអស់ជំនឿចិត្តរបស់ខ្លួន
និងប្រកាសឈប់ជឿ និងឈប់បរិច្ចាកប្រាក់ដល់គណបក្សសង្គ្រោះជាតិតទៅទៀតហើយ។
លោក
យឿន សំរិទ្ធី រស់នៅរដ្ឋចរចារ សហរដ្ឋអាមេរិក ដែលពីមុនគេធ្លាប់តែឃើញបុគ្គលម្នាក់នេះបង្ហោះនូវវីដេអូឃ្លឹបគាំទ្រគណបក្សសង្គ្រោះជាតិ
និងធ្វើការរិះគន់រដ្ឋាភិបាលយ៉ាងធ្ងន់ៗនោះ បែរជាបង្ហាញនូវភាពអស់ជំនឿលើគណបក្សសង្គ្រោះជាតិ
ដោយលោកបានលើកឡើងថា មេបក្សទាំងពីរជាមនុស្សបាតដៃខ្នងដៃ និងក្បត់ឆន្ទៈរាស្រ្ត។
លោក យឿន សំរិទ្ធី បាននិយាយក្នុងវីដេអូឃ្លឹបរបស់លោក ដែលបានបង្ហោះក្នុងបណ្តាញសង្គម
Facebook នៅថ្ងៃទី២៨ ខែមករា កន្លងមកថា លោក កឹម សុខា
និង លោក សម រង្ស៊ី តែងតែលើកឡើងថាចង់ផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្នចេញ
ក៏ប៉ុន្តែលោកបញ្ជាក់ថា ពួកគេអាចផ្លាស់ប្តូរយ៉ាងម៉េចបាន បើគេដូរខ្លួនឯងមិនបានផងហ្នឹង
ខ្លួនឯងក្រឡិចក្រឡុចចឹង ហើយទៅដូរគេយ៉ាងម៉េចនិងកើត។
លោក
យឿន សំរិទ្ធី បន្ថែមទៀតថា «គណបក្សសង្គ្រោះជាតិ
ធ្វើនយោបាយ ទាំងក្នុងនិងក្រៅប្រទេស គឺនិយាយបានក្បោះក្បាយល្អណាស់ តែសុទ្ធតែពាក្យកុហកទាំងអស់
ធ្វើឲ្យបងប្អូនក្រៅប្រទេសវីវក់វង្វេងទាំងអស់ ទាំងគេទាំងខ្ញុំ ឈ្លក់គាំទ្រ
និងការនិយាយស្តីរបស់ពួកគេ រាល់គ្នា តែមើលទៅវាអត់ឃើញចំណេញ ពេលនេះទើបខ្ញុំយល់ច្បាស់ថាខាតត្រង់ណាចំណេញត្រង់ណា»។
លោក បន្តទៀតថា ពេលអស់លោកឯង អង្គាសលុយបងប្អូនក្រៅប្រទេស ទាំងម៉ឺន ទាំងសែន
លានដុល្លារ ថា យកទៅជួយខ្មែរ ទីបញ្ចប់ គឺខូចដល់ខ្លួនខ្ញុំផ្ទាល់ ខូចដល់ប្រជារាស្រ្តទាំងអស់
ដែលនៅក្រៅប្រទេស ក្នុងប្រទេសជឿលើការឃោសនារបស់បក្សប្រឆាំង ដោយប្រាក់ទាំងនោះមិនបានបំរើឲ្យសេចក្តីត្រូវការ
និងឆន្ទៈរបស់បងប្អូនខ្មែរនៅក្រៅស្រុក ដែលចង់ជួយជាតិឡើយ។ លោកបន្តថា «ថ្ងៃនេះខ្ញុំសូមបញ្ជាក់ថា
ខ្ញុំលែងជឿហើយ ហើយបើអស់លោកមកទៀត ខ្ញុំ
មានតែពងមាន់ ដើម្បីទទួលគណបក្សសង្គ្រោះជាតិ ដោយនិយាយសំដៅលើមេបក្សទាំងពីរ គឺ ពងមាន់និងគប់ក្បាល»។
លោក យឿន សំរិទ្ធី បញ្ជាក់ឲ្យដឹងពីមួលហេតុ ដែលោកលើកឡើងបែបនេះថា
«ព្រោះគណបក្សសង្គ្រោះជាតិ អត់ចេះទទួលខុសត្រូវអីទាំងអស់
មេដឹកនាំកុហកពេក បោកប្រាស់ពេក អត់ដឹងថាប្រជាពលរដ្ឋក្រៅប្រទេសធ្វើការ១ថ្ងៃៗប៉ុន្មានម៉ោងទេ
បានលុយបន្តិចបន្តួចយកទៅជួយសង្គ្រោះជាតិ ដើម្បីឲ្យធ្វើការពិតប្រាកដ តែទីបញ្ចប់ដូចឡប់ឡែ
អត់មានការពិតទាល់តែសោះ។ លោក យឿន សំរិទ្ធី បន្តថា លោកសម
រង្ស៊ី ស្រែកចំទាលឡោៗ កឹម សុខា ព្រុសវូសៗទៅ គ្រប់បែបគ្រប់យ៉ាង គឺនិយាយពីរោះ
ដល់ទៅចុងបញ្ចប់ស្អុយគគ្រុកទាំងអស់»។
គួរបញ្ជាក់ថា
លោក យឿន សំរិទ្ធី ធ្វើការបង្ហោះវីដេអូខ្លឹប ដែលនិយាយវាយប្រហារខ្លាំងៗទៅលើមកដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ
ដោយសារលោកមើលឃើញថា ថ្នាក់ដឹកនាំនៃគណបក្សមួយនេះ ធ្វើនយោបាយបោកប្រាស់លុយប្រជាជនខ្មែរនៅបរទេស
ធ្វើឲ្យខ្មែរវេទនា ហើយបានតែខាងដើរចេញទៅឃោសនាក្នុងប្រទេស ក្រៅប្រទេស និយាយល្អ
តែធ្វើអត់បានសម្រេចទាំងអស់ ទីបញ្ចប់ ដើរបោកប្រាស់តែបងប្អូនក្រៅប្រទេសទេ។ ក្រៅពីនេះ
យកលុយដែលប្រមូលបានទិញឡានជិះម្នាក់ៗ សុទ្ធតែ ២ទៅ៣គ្រឿង មានទាំងដី មានទាំងផ្ទះវីឡា
មានទាំងស្រីរាប់មិនអស់ គឺមានគ្រប់បែបយ៉ាងទាំងអស់។ ក្រៅពីបោកអ្នកនៅក្រៅប្រទេសហើយ
ថែមទាំងបោកបងប្អូនខ្មែរ ដែលនៅក្នុងស្រុកទៀត។
ការបញ្ចេញវីដេអូឃ្លឹប របស់លោក
យឿន សំរិទ្ធី នេះដែរ ក៏ធ្វើឡើងក្នុងគោលបំណង ដើម្បីពញ្ញាក់ស្មារតី អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់
កុំឲ្យផ្កាប់មុនពេក ត្រូវចេះធ្វើការថ្លឹងថ្លែងមុននិងជឿ ដើម្បីកុំឲ្យគេបោកបានតទៅទៀត៕


No comments:
Post a Comment