Monday, January 19, 2015

បទអត្ថា​ធិប្បាយ​ ដោយ​៖​ រត្ន័ សណ្ដាប់​ មេបក្ស​​ប្រឆំាង​​កំពុង​​​វិល​​វល់​​​រក​​អ្នក​​ទទួល​​កំហុស

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មករា​​ ឆ្នាំ​២០១៥ កន្លង​មក​ថ្មី​ៗ​នេះ​ មេដឹក​នំា​បក្ស​ប្រ​ឆំាង​ទំាង​ពីរ​រូប ​គឺ​លោក សម រង្ស៊ី​ និង​លោក​ កឹម សុខា​ បាន​នំា​គ្នា​ត្រ​សង​ទៅ​កាន់​ស្រុក​បរសេដ្ឋ​​​​ ខេត្ដ​កំពង់​ស្ពឺ​ ​ក្នុង​ទិស​ដៅ​ធ្វើ​ការ​ទក់​ទឹក​ចិត្ដ​ នឹង​លួង​លោម​ដល់​សកម្មជន​របស់​ខ្លួន​ ដើម្បីសុំ​កុំ​ឲ្យ​ជឿ​លង់​តាម​ការ​​ឃោសនា​ ​ញុះ​ញង់បំ​បែក​បំបាក់​ ​របស់​គណ​បក្ស​កាន់​អំណាច​ ​គឺគណ​បក្ស​ប្រ​ជាជន​កម្ពុជា។​
ក្នុង ​កម្ម​វិ​ធីដែលបាន​រៀប​ចំទ្បើង​​ គេ​​​​ឃើ​ញ​មេដឹក​នាំ​ទំាង​ពីរ​រូប​នេះ​ បាន​និយាយ​ប្លែក​ៗ​ ដែល​​ធ្វើ​ឲ្យ​គេ​ស្ទើរ​​តែ​វង្វែង​វង្វាន់ ​តាម​ដាន​លែង​ចង់​ត្រូវ​ គឺ​​ រឿង​ដែលបានផ្ទុះ​ទ្បើង ​ហើយដែល​​​​​គេ​អាច​ចាត់ទុកថា​ ជាការ​ប្លែក​នោះ​​ មាន​ពីរគឺ​៖ ទី១)​ សព្វថ្ងៃ​គេ​​ឃើញ​លោក កឹម សុខា​ ក្នុង​ឋានៈ​ខ្លួន​ដែល​​បាន​ដំ​ណែង​ជា​អនុ​ប្រ​ធានទី១រដ្ឋ​សភា​​ បានបង្ហាញ​អាកប្បកិរិយា​ក្រអឺត​ក្រ​ទម​ដាក់​លោក សម រង្ស៊ី ជា​ហេតុ​ញុំាង​ឲ្យលោក​ សម រង្ស៊ី ​រត់​ផាស់​ក្រញំាទៅ​ពឹងពាក់​ ​លោក ហ៊ុន សែន​ ត្រង់​ៗ​តែ​ម្ដង ​ដោយ​ស្នើ​សុំចរចា​សុំដំណែង​ណា​មួយសម​រម្យ ​​​​ក្នុងនាម​ ខ្លួ​ន​​​ជា​ប្រ​ធាន​គណបក្ស​នោះ​​​​ អាច​គ្រប​ដណ្ដប់​លើ​អនុ​ប្រ​ធាន​របស់​ខ្លួន​បានខ្លះ​។​
​ ទី​២​) បន្ទាប់​ពី​លោ​ក​ សម រង្ស៊ី​ បាន​ទទួល​ដំ​ណែងភ្លាម​​ ស្រាប់​តែ​នំា​គ្នា​ដើរ​តត្រុកទៅ​​កាន់​ ​ សហភាព​អឺរ៉ុប​ មាន​ប្រទេស​បារំាងជា​ដើម ដែល​ជា​មូល​ដ្ឋាន​របស់​លោក​ សម​ រង្ស៊ី ​ក្នុង​ គោលដៅ​ទៅ​ពន្យល់​ណែនំា​ដល់​សកម្មជន​របស់​ខ្លួន​ ថា​​ខ្លួន​ទំាង​ពីរ​នាក់​ មិន​បាន​បែក​បាក់​ខ្វែង​គំនិត​គ្នា​ស្អី​នោះ​​​ទេ​។​ ទន្ទឹ​មនឹង​នេះ​ នៅ​ឯក្នុង​ស្រុក​វិញ​ មាន​ការ​ផ្ទុះនូវ​រឿង​អាស្រូវយ៉ាង​មហិមា​ ដែល​គេ​មិន​ស្មាន​ដល់​នោះ ​គឺ​  លោកស្រី​ ទ្បាក់ សុភាព​ បានទម្លាយ​ឲ្យ​មតិសាធារណៈ​ ជាពិសេសឲ្យ​​​ក្រុម​«ខ្មែរដើម្បី​ខ្មែរ» ​ ​ថា​​មាន​អំពើពុក​រលួយ​ កឹបកេង​ថវិកា​របស់​គណបក្ស​រាប់សិប​លាន​ដុល្លារ​អាមេរិក ជាបច្ជ័យ​ញុំាងឲ្យ​ថា្នក់ដឹក​របស់​គណបក្សនេះ​មាន​ការ​​​ខឹង​សម្បារ​ រហូត​ ដល់​បានបណ្ដេញ​លោក​ស្រី​​ ចេញ​ពី​តួនា​ទីជាន់​ខ្ពស់​ និង​ពីគណបក្សទំាងស្រុង​។
ទាក់ ​ទិននឹង​​បញ្ហានេះ​ ទំាង​អ្នក​រស់​នៅក្នុង​ស្រុក​ នឹង​ក្រៅស្រុក​ ជាពិសេស​អ្នក​គាំទ្រ​លោក សម​ រង្ស៊ី​ បានឮជាហូរ​ហែ​រថា​​ ចំនួនទឹក​ប្រាក់២០លានដុល្លារអា​មេ​រិក​នោះ​ គឺ​បាន​មក​ពី​ការសូក​ប៉ាន់​ពី​សំណាក់​អ្នកខិតខំ​ធ្វើ​ការដោយ​ប្រើ​កម្លំាង​ ពលកម្ម​សុទ្ធ អ្នករស់​នៅ​ក្រៅ​ប្រ​ទេស ​ដូច​ជា​ សហរដ្ឋ​អា​មេរិក បារំាង កាណាដា​ អូស្រ្ដាលី​ ដែល​​ពួក​គេ​ទំាងនោះ​ជ្រួល​ជ្រឺម ​គ្រាន់​តែ​ដឹង​ថា​«គណ​បក្ស​សង្គ្រោះ​ ជាតិទទួល​កៅអីសភា​ បាន​៥៥អាសនៈ»​​ ពួក​គេក៏​ស្រមើ​​ស្រមៃ​ចង់​បាន​ដំ​ណែង ដូច​ជា​​ អភិបាល​ខេត្ដ អភិបាល​ស្រុក មេគយ មេប៉ូលីស ទីប្រឹក្សារបស់​មេបក្ស​​​។ល។​ ដោយ​ពួកគេ​មិន​បាន​យល់ថា​​ គណ​បក្ស​ចាញ់​មិនត្រូវ​បានទទួល​​​តួនាទី​​ក្នុងការដឹក​នាំ​​​ស្ថាប័ននិតិ​ ប្រតិ​បត្ដិណា​មួយ​ទ្បើយ​។ ផ្ទុយ​ទៅ​វិញ​ត្រង់​ចំណុច​នេះ​ យើង​ក៏ឆ្ងល់​ដែរថា​ ហេតុ​អ្វីបាន​ជាពួក​គេ​​ទំាង​នោះ បែរជា​ប្រមែប្រមូល​​យក​ទ្រ​ព្យ​សម្បត្ដិ​ដែល​បាន​មក​ពីកម្លាំង​​ញើស​ឈាម​ដ៏​ ច្រើ​ន​សន្ធឹក​សន្ធាប់​របស់​ខ្លួន​ មក​សូក​ប៉ាន់​ ទិញ​ដំ​ណែង​ខ្យល់​នេះ​ទៅ​វិញ។​
រឿង​នយោបាយ

លោក ​ សម​ រង្ស៊ី​ ក្ដី លោក​ កឹម​ សុខា​ ក្ដី ​ឬមន្រ្ដី​ជាន់ខ្ពស់​របស់​បក្ស​ប្រ​ឆំាង​ក្ដី​ បាន​អួត​ក្អេង​ក្អាង​ ថា «​យើង​មិន​បារម្ភ​នឹង​សម្ដេច​ក្រុម​ព្រះ​ ចូល​មក​បង្រួប​បង្រួមគណ​បក្ស​ហ៊្វុនស៊ិនប៉ិនទ្បើងវិញ​នោះ​ទេ»។​​ ទន្ទឹម​នឹង​នេះ​ ខណៈ​​ដែល​ក្រុម​អ្នក​ដឹក​នំា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ចំនួន ​បាន​នឹង​កំពុង​​ធ្វើ​ចលនា​អូសទាញ​អ្នក​គាំ​ទ្រ​ទូ​ទាំ​ង​ប្រ​ទេស ដើ​ ម្បីបង្កើត​គណបក្ស​នៅ​តាម​មូន​លដ្ឋានដែល​​​​មានឈ្មោះ​ថា​ ​«ខ្មែរ​ដើម្បី​ ខ្មែរ​»​ ស្រាប់​តែ​មេដឹក​នំា​បក្ស​ប្រ​ឆំាងចេញយក្ស ​​​ស្រែក​ក្ដែង​ៗទៀត​ថា​​​    ​« ​យើង​មិន​បារម្ភ​ទេ​ក្រុម​កំប៉ិកកំប៉ុក​នេះ»​។
ត្រង់ចំណុចនេះ  ​​អ្វី​ដែល​ញុំាងឲ្យអ្នក​តាមដាន​នយោបាយ​​នំាគ្នា​សំណើចនោះ គឺ​​​នៅត្រង់​ថា​ ​​ តើ​ពាក្យ​​​សំដីបែប​វេហាសាស្រ្ដ ​ដែល​ខ្លួនទើប​តែស្រែក​ក្ដែងៗ​ ​មិន​ទាន់​ផុត​ពីមាត់​​ផង​​ ហេតុអ្វី​បែរ​ជា​ភ្លេច​ភ្លាំង​វង្វែង​វង្វាន់​អស់​ទៅវិញភ្លាម​​យ៉ាងនេះ​​ ព្រោះតែ​​ហេតុ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយ​សកម្មជន​របស់​ខ្លួន​នោះ លោក​ សម រង្ស៊ី​ ហាក់ដូច​ជា​ភ័យ​ស្លន់​ស្លោ ​​ស្រែក​អំពាវ​នាវ​​ប្រមែ​ប្រមូល ​ដង្ហោយ​ហៅ​រក​ អ្នកដែល​ខ្លួន​កំ​ពុងតែមើល​ស្រាល​នោះ ​សុំឲ្យ​មក​ចូល​រួម​​ជាមួយ​គណ​បក្ស​ខ្លួន​វិញ​។ មិន​តែប៉ុណ្ណោះ​ មេ​ដឹក​នាំ ​គណ​បក្ស​ប្រឆាំង​បានចោទ​ត្រង់​ៗ​ថា​ ​ការ​វិ​លត្រ​ទ្បប់​របស់​សម្ដេច​​ក្រុម​ព្រះ​ មក​ដឹក​នំា​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច ​ក្ដី​ ​ការ​បង្កើត​គណបក្ស​តាម​មូលដ្ឋាន​ ដែល​មាន​លោក​ កែម​ ទ្បី​ នឹង​តួ​អង្គ​សំខាន់​មួយ​ចំនួន​ទៀត បើ​ទោះបី​ជា​ពីមុនមក គេដឹងថា​ជានិច្ចកាល​ ក្រុម​នេះ​តែង​លើក​តំ​កើងគណ​ប្ស​ដែល​​ប្រ​ឆំាង​នឹង​គណ​បក្ស​ប្រ​ជា​ជន​យ៉ាង​ ណា​ក្ដី​ គឺ​លោក សម រង្ស៊ី​ ​បាន​ចោទក្រុមថ្មី​នេះកំពុង​បែកចិត្ត​​ ហើយ​ថា​​​គណបក្ស​ប្រ​ជាជន​កម្ពុជា​ ​​ ពិសេសលោក​​​ ហ៊ុន​ សែន​ នៅ​ពី​ក្រោយ​ខ្នងរឿងរ៉ាវ​​​ទំាង​នេះ​។ ភាសា​នេះ​បាន​​ធ្វើ​ឲ្យ​ក្រុម​ថ្មី​​ខឹង​សម្បា​យ៉ាង​ខ្លំាង ​រហូតដល់​ក្លាយ​ ទៅជាអាយ៉ៃឆ្លើយឆ្លង​គ្នា ​ដោយ​ពួក​គេ​បន្ទោស​ លោក​ សម​ រង្ស៊ី​ វិញ​ថា​ ​«រឿង​អ្វីបាន​ចោទ​ពួក​យើង​ជា​អាយ៉ង លោក​ ហ៊ុន​ សែន»​​។
យើង ​សូម​សរុប​រឿង​នេះ​មួយ​វគ្គ​សិន​ចុះ​ ព្រោះ​នរណា​ក៏ដឹង​ដែរ​ថា ទាំង​​ឥរិយា​បទមេ​ដឹក​នាំ​​ ទាំង​រឿង​រ៉ាវ​ដែល​កើត​ឡើង​ថ្មីៗនៅ​ក្នុង​​គណបក្ស​ប្រ​ឆំាង​ នឹង​មាន​បញ្ហា​ជា​ហូរ​ហែ​តទៅ​មុខ​ទៀត​។​ តែ​រឿង​ដែល​យើង​​បាន​រៀប​រាប់​ហូរ​ហែ​មក​ខាង​លើ​​ អាច​សរុប​សេចក្ដី​បាន​ថា​ ​ក្រុម​លោក​ សម​ រង្ស៊ី​​ កំពុង​វិលវល់​លើក​ម្រាម​ដៃ​ចង្អុល​ទៅ​គេ​​ឯង​ ឲ្យមក​ទទួល​កំ​ហុស​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ​ ព្រោះ​​ជា​ទម្លាប់​​ បក្ស​ប្រ​ឆាំងតែង​​ចោទ​គណ​បក្សប្រ​ជាជន​ថា​ ជា «​​អាយ៉ង​យួន»​ ឥ​ទ្បូវ​ចោទ​ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ​​ ថា​ជា «អា​យ៉ង ​ហ៊ុន​​ សែន»​  ។ ក្នុង​ន័យ​នេះ យើង​សូម​សួរថា​ អ្នក​ដែល​កំពុង​ឆ្លេឆ្លានោះ ជា​«អាយ៉ង​​នរ ​ណា»?​
យើង​សូមទុក​សំនួរ​នេះ​​ដើម្បី​ផ្តល់​កិត្តិ​យសជូន​​លោក សម រង្ស៊ី និង​លោក​ កឹម​ សុខា​ ​ឆ្លើយ​ទៅចុះ!៕​​​ ​

No comments:

Post a Comment