គណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ ការអភិវឌ្ឍ និងអភិរក្សនៅតំបន់រម្មណីយដ្ឋាន អង្គរដែលហៅកាត់ថា ICC អង្គរ នៅព្រឹកថ្ងៃទី៤ ខែ ធ្នូ
ឆ្នាំ២០១៤ នេះ បានប្រារព្ធពិធីបើកសម័យប្រជុំ ពេញអង្គលើកទី២១ របស់ខ្លួន នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមវត្តមានរបស់សហប្រធាន ICC ភាគីបារាំង ឯកឧត្តម Jean Claude Poimboeuf
ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភាគីជប៉ុន ឯកឧត្តម Yuji
KUMAMARU ឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការចូលរួមពីសមាជិកមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតផងដែរ។ នៅក្នុងកិច្ចប្រជុំពេញអង្គរលើកទី២១នេះ អង្គរប្រជុំពិភាក្សា និងត្រួតពិនិត្យលើរបាយការណ៍សកម្មភាពនានា ដែលអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងរបាយការណ៍របស់លេខាធិការដ្ឋាន ICC ក្រៅពីនោះ អង្កប្រជុំក៍បានលើកឡើង អំពីរបកគំហើញ និងការអភិវឌ្ឍថ្មីៗ ដូចជាការអភិរក្ស ការជួសជុលប្រាង្គប្រាសាទ ការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់រម្មណីយដ្ឋានអង្គរ
ដោយផ្តោតទៅនឹងប្រធានបទ ពិភាក្សារួមមាន ការអនុវត្តផែនការគ្រប់គ្រងទេសចរអង្គរ និងការបំពុលបរិស្ថាននៅក្នុងឧទ្យានអង្គរ និងដាក់ចេញនូវអនុសាសន៍ជាផ្លូវការសម្រាប់គម្រោង អភិរក្ស
និងអភិវឌ្ឍ។
នៅក្នុងឱកាសនោះដែរ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានសម្ដែងការកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះ ព្រមទាំងបានលើកឡើងអំពីកិច្ច ខំប្រឹងប្រែងរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលតែងតែបានចូលរួមលើកទឹកចិត្តរាល់សកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីអភិរក្ស និងការពារប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក ដោយទទួលបានជោគជ័យជាង៣ទស្សវត្សកន្លមកនេះ បានបង្ហាញឲ្យឃើញពីការចូលរួមប្រកប ដោយមិត្តភាព ពីបណ្ដាប្រទេសជាដៃគូ ក្នុងការផ្ដល់ក្រុមអ្នកជំនាញបច្ចេកទេស និងថវិកា ដោយបាន សហការ យ៉ាងល្អជាមួយអាជ្ញាធរជាតិអប្សរាលើការងារថែទាំ និងអភិរក្សអន្ដរជាតិ
តំបន់រមណីយដ្ឋាន ប្រវត្តិសាស្ដ្រអង្គរបានយ៉ាងល្អប្រសើរ។ គួរបញ្ជាក់ថា៖ គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ ការអភិវឌ្ឍ និងអភិរក្សនៅតំបន់រម្មណីយដ្ឋានអង្គរ ត្រូវបានបង្កើតឡើង នៅក្នុង ឆ្នាំ១៩៩៣ ក្រោយសន្និសីទអន្ដរជាតិស្ដីពីអង្គរនៅទីក្រុងតូក្យូប្រទេសជប៉ុនដោយមានការគាំទ្រដោយរដ្ឋាភិបាលបារាំង ជប៉ុន និងអង្គការយូណេស្កូ ដើម្បីសម្របសម្រួលតាមដានវាយតម្លៃ និងត្រួតពិនិត្យសកម្មភាពទាំងឡាយនៅក្នុងតំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ
ពិសេសតាមរយៈអ្នកជំនាញការជាន់ខ្ពស់សម្រាប់ការអភិរក្ស និងអភិវឌ្ឍ ប្រកបដោយចីរភាព។




No comments:
Post a Comment