អជ្ញាធរអប្សរា
បានសម្ពោធបើកជាផ្លូវការហើយនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរដើម្បីលើកកំពស់
ការកសាង សមត្ថភាព ធនធានមនុស្ស លើមុខជំនាញឯកទេសបេតិកភណ្ឌ នៅកម្ពុជាក្នុងគោលដៅឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់អង្គរ។
លោកស្រី
ម៉ម វណ្ណរតន៍ ឧបការីអាជ្ញាធរអប្សរា បានឲ្យដឹងថា ការសម្រេចបង្កើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនេះគឺឆ្លើយតបទៅ
នឹងអនុសាសន៍លើកឡើងរបស់កិច្ចប្រជុំគណកម្មាធិការបច្ចេក ទេសលើកទី២៣ នៃICC អង្គរ និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយក
រដ្ឋមន្ត្រី សុខ អាន ដែលតែងបានបង្ហាញអំពីកង្វល់នានាទាក់ទងនឹងបញ្ហាកង្វះខាតធនធានមនុស្ស
សម្រាប់ថែ រក្សាការពារ និងអភិរក្សនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទើបបានជំរុញឲ្យមានការបង្កើត
នូវមជ្ឈមណ្ឌល នេះឡើង។
វត្ថុបំណងសំខាន់នៃការបង្កើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនេះ
គឺដើម្បីធ្វើកិច្ចសហការជា មួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្នុងគោលដៅពង្រឹងការងារ
បណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសបេតិកភណ្ឌដល់បុគ្គលិកជំនាញ របស់អជ្ញាធរអប្សរា
រួមទាំងអ្នក ពាក់ព័ន្ធទាំងឡាយ ឲ្យគេទទួលបាននូវចំណេះដឹង វិធីសាស្ត្រ
និងបច្ចេកទេស ក្នុងការការពារ ថែទាំ និងអភិរក្សសម្បត្តិបេតិកភណ្ឌឲ្យបានត្រឹមត្រូវល្អក្នុងភាពច្បាស់លាស់
និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីអាចទប់ស្កាត់បានការបំផ្លិចបំផ្លាញទាំងឡាយទាំងកត្តាមនុស្ស
ក៏ដូចជាកត្តាធម្មជាតិមកលើ សម្បត្តិវប្បធម៌របស់ជាតិយើង ។
លោកស្រីបានគូសបញ្ចាក់ថា
បើទោះបីមជ្ឈមណ្ឌលនេះទើបបានបង្កើតឡើងជាលើកដំបូងក៏ពិតមែន ប៉ុន្តែមិនមានន័យថាអជ្ញាធរអប្សរាក្នុងពេលកន្លងមកនោះមិនបានគិតគូរ
បណ្តុះបណ្តាលចំណេះជំនាញដល់បុគ្គលិកនោះទេ កិច្ចការនេះមានភាពចាំបាច់ណាស់ដែលទាមទារឲ្យអជ្ញាធរអប្សរាខិតខំ
ជាប្រចាំ លើការងារពង្រឹងសមត្ថភាពឲ្យដល់មន្ត្រី និងបុគ្គលិករបស់ខ្លួន ដើម្បីគេអាចបំពេញភារកិច្ចក្នុងការ
ការពារ ថែរក្សា និងអភិរក្សទ្រពសម្ប្បត្តិបេតិកភណ្ឌវប្បម៌របស់ជាតិ បានគង់វង្សល្អប្រកបដោ
ប្រសិទ្ធភាព។
លោកស្រីរំពឹងថា
បន្ទាប់ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ
ការហើយ វាគឺជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់អាជ្ញាធរអប្សរាដែលអាចពង្រឹក
បានកាន់តែ ប្រសើរឡើងថែមទៀតក្នុងការផលិតធនធានមនុស្ស សម្រាប់ឆ្លើយតប ទៅនឹងសេចក្តីត្រូវការចាំបាច់
នានាក្នុងការការពារថែទាំ និងអភិរក្សបេតិកភណ្ឌ គឺមិនត្រឹមតែនៅក្នុងរង្វង់
តំបន់អង្គរប៉ុណ្ណោះទេ ប៉ុន្តែអាចជួយបំពេញឲ្យនូវតម្រូវកាការពារសម្បត្តិបេតិកភណ្ឌនៅគ្រប់តំបន់ទូទាំងប្រទេស
ទាំងក្នុងតម្រូវការបច្ចុប្បន្ន ក៏ដូចក្នុងពេលអនាគត។




No comments:
Post a Comment