អង្គការ UNESCO និង អង្គការដៃគូជាង២០រួមជាមួយ
,សហគមន៍អ៊ឺរ៉ុប និងបណ្តា អង្គទូតប្រទេសជាមិត្តជាង១៨
បានសំដែងការគាំទ្រការប្រកាសបង្កើតឡើង គណៈកម្មា ធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ។
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ
(ICCព្រះវិហារ) បាន ប្រកាសសមាសភាពជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៣
ខែធ្នូ ឆ្នំា២០១៤នេះ នៅសាល សន្និសិទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអាប្សរា
ខេត្តសៀមរាប ដើម្បីចូលរួមធ្វើសកម្មភាព ថែរក្សាការពារ
សម្បត្តិវប្បធម៌មនុស្សជាតិ ដ៏មានតម្លៃលេចធ្លោជាសកលរបស់កម្ពុជាឲ្យបាន ស្ថិតស្ថេរគង់វង្ស។
សមាសភាពគណកម្មាធិការនេះដឹកនាំដោសសហប្រធានពីររូបគឺ
លោកបណ្ឌិត Mohamed
Sameh ARM និងលោក បណ្ឌិត Hao Ping មកពីប្រទេសមហាអំណាចធំៗពីរនៅអាស៊ី គឺប្រទេសឥណ្ឌា និងប្រទេសចិន។ រីឯសមាជិកនៃគណកម្មាធិការនេះ
មានការចូលរួមពីបណ្តា ប្រទេសចំនួន៩ក្នុងនោះថៃក៏ជាសមាជិក១រូបផងដែរ។ តួនាទីនៃគណកម្មាធិការ
នេះគឺជាអ្នក សម្របសម្រួលវាយតម្លៃចំពោះអាទិភាពទាំងឡាយ មុននឹងអនុញ្ញាតឲ្យអនុវត្តន៍
នូវគម្រោងអ្វី មួយ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូមានប្រសាសន៍ថា
ការប្រការ ជាផ្លូវការបង្កើតឡើង (ICCព្រះវិហារ) ថ្ងៃនេះ
គឺអនុលោមទៅតាមសេចក្តីសម្រេចរបស់ UNESCO និងការអនុម័តពីក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ កន្លងមក។
ឯ.ឧបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា
ការលេចរូបរៀងនៃគណកម្មាធិការនេះឡើងដោយសារតែមាន ការគាំទ្រដ៏មានប្រសិទ្ធភាព
ពីប្រទេសចិននិងប្រទេសឥណ្ឌា
និងបណ្តាប្រទេសជាច្រើនទៀតដូចជាប្រទេសបារាំង និង ប្រទេសជប៉ុន។ សហប្រធានទាំងពីររូប
សុទ្ធតែបាន បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបំពេញកាតព្វកិច្ចដើម្បីបុព្វហេតុចូលរួម
ជួយលើការងារអភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌវប្បធម៌
ដ៏ល្បីល្បាញ នេះឲ្យបានប្រសើរ
តាមរយៈការខិតខំ ជំនៈនូវឧបសគ្គទាំងឡាយ ក៏ដូចជាការ ខិតខំរិៈរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា
ក្នុងការរួមគ្នាគៀងគរប្រភពថវិកា និងបច្ចេកទេស ដើម្បីរៀបចំផែនការ
គ្រប់គ្រងថែរក្សាការពារឲ្យមាននិរន្តរភាព។
ជាទស្សនៈលើកឡើងពីតំណាងប្រទេសជាមិត្តនានាជាពិសេស
ឯកអគ្គរាជទូតថៃក៏ដូចជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានបង្ហាញពីការពេញចិត្ត
និងស្វាគមន៍ ការបង្កើតឡើង គណកម្មាការICCព្រះវិហារនេះ
ដោយបានសន្យាថានឹងចូលរួមសហការ ដល់ការងារអភិរក្ស
និងអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់ខ្មែរ ដើម្បីសន្តិភាព មិត្តភាព
កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក៕




No comments:
Post a Comment