សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា
នាពេលបច្ចុប្បន្ន តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះ
ដែលជាហេតុនឹងធ្វើឲ្យប្រេងសាំងនៅកម្ពុជា នឹងបន្តធ្លាក់ចុះទៀត។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
ថ្លែងដូច្នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលទើបតែបញ្ចប់ការសិក្សា
នៅសកលវិទ្យាល័យភូមិន្ទ ចំការដូងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ។
ក៏ប៉ុន្តែទោះយ៉ាងណា សម្តេចបានបន្ថែមថា ទោះបីជាតម្លៃ
ប្រេងនៅលើពិភពលោកធ្លាក់ចុះ ប៉ុន្តែ អូប៉ីច(OPEC)មិនបន្ថយក្នុងការផលិត ឡើយ។
សម្តេចបញ្ជាក់ថា «ប្រសិនបើស្ថានភាពតម្លៃប្រេងបន្តធ្លាក់ចុះបានន័យថា
តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ នឹងមានការធ្លាក់ចុះ
ហើយក៏ត្រូវតម្រូវឲ្យទីផ្សារក្នុងស្រុកយើងធ្លាក់ចុះដែរ»។
ទាក់ទងនឹងបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន
បានឲ្យលោកឧបនាយកររដ្ឋមន្រ្តី គាត ឈន់ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
ត្រូវពិនិត្យមើលតម្លៃប្រេងនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា
មានមតិមួយចំនួនបានលើកឡើងថា តម្លៃប្រេងនៅ លើទីផ្សារអន្តរជាតិមានការធ្លាក់ចុះ
ហេតុអ្វីបានជាតម្លៃប្រេងនៅកម្ពុជា មិនទាន់ធ្លាក់តម្លៃ ដោយសារតែក្រុមទាំងនោះ
នៅពេលដែលទិញប្រេងមក គឺមានតម្លៃថ្លៃ ទើបបានជាគេនៅ បន្តលក់រហូតដល់អស់ប្រេង។
បើតាមសម្តេចមានក្រុមហ៊ុនប្រេង៣ នៅកម្ពុជាស្រួលនិយាយគ្នា គឺហៅមកប្រជុំគ្នាចុះតម្លៃភ្លាម ប៉ុន្តែក្រុមហ៊ុនក្រៅស្រុក២មានការលំបាកចុះបន្តិច ដោយសារតែត្រូវសុំយោបល់ពីមេដែលមួយនៅបារាំង និងមួយទៀតនៅអាម៉េរិក។
សូមបញ្ជាក់ថា
កាលពីពេលថ្មីៗនេះក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាចំនួន៧ បានបញ្ចុះតម្លៃ
ធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានការសប្បាយរីករាយជាខ្លាំង
ដែលជាហេតុធ្វើឲ្យមានការកាត់បន្ថយការចំណាយប្រចាំថ្ងៃបានមួយកំរិត៕



No comments:
Post a Comment