ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាង១៦០០នាក់ នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី១៨ ខែធ្នូ
ឆ្នាំ២០១៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានជំរុញឲ្យមន្ត្រីជំនាញសុខាភិបាល អង្គការពាក់ពន្ធ័
ធ្វើការវិភាគឲ្យបានច្បាស់លាស់ និងម៉ត់ចត់បំផុតចំពោះករណីនៃការឆ្លង មេរោគអេដស៍ដ៍ច្រើនលើសលុប
នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រែង ម៉ាស៊ីនវិភាគ និងធ្វើតេសឈាមនោះ
មានបញ្ហាណាមួយកើតឡើង រឺក៍មានការវិភាគខុសជាដើម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រហូតមកដល់ម៉ោងនេះ
សឹងតែ៩៩% ដែលសម្តេចនៅមិនទាន់ជឿថា ប្រជាពលរដ្ឋទាំងនោះ មានផ្ទុកមេរោគអេដស៍ ហើយរឿងនេះ ចាំបាច់ត្រូវរង់ចាំ
មន្ត្រីជំនាញក្រសួងសុខាភិបាល ចុះទៅពិនិត្យ និងវិភាគដោយផ្ទាល់។
ការថ្លែងរបស់សម្តេចតេជោនាពេលនេះ ចំពេល
ដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ វិទ្យាស្ថានប៉ាស្ទ័រ អង្គការសុខភាពពិភពលោក
កំពុងចុះទៅដល់ទីតាំងភូមិកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យ តាមដាន ចំពោះករណីនេះ ។
នៅមិនទាន់មានអ្នកជំនាញណាអាចបញ្ជាក់បាននៅឡើយទេ
ថាតើ ការឆ្លងមេរោគអេដស៍ទៅប្រជាពលរដ្ឋនោះរាប់រយនាក់ មកពីណា និងមូលហេតុអ្វី នោះទេ គ្រាន់តែ
ប្រភពលើកឡើងថា ការឆ្លងមេរោគនេះ អាចបណ្តាលមកពី ការចាក់ម្ជុល រឺ ស៊ឺរាំងរួមគ្នា
គ្មានអនាម័យ ពីសំណាក់ពេទ្យភូមិមួយរូប។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស
និងប្រជាជននៅតំបន់កើតហេតុនោះ កុំអាលមានការតក់ស្លុត ព្រោះសម្តេចនៅមិនទាន់ មានជំនឿថាមានអ្នកឆ្លងមេរោគអេដស៍ច្រើនដូចនេះ។
សម្តេចក៍បានអំពាវនាវឲ្យរក្សាសុវត្ថិភាពគ្រូពេទ្យម្នាក់នោះ និងក្រុមគ្រួសាររបស់គាត់
ដើម្បីជាពន្លឺនៃការសិក្សាស្រាវជ្រាវ ពីមូលហេតុពិតប្រាកដមួយ
កុំឲ្យប្រជាពលរដ្ឋដែលរងគ្រោះគាត់មានកំហឹងផ្ទុះ ឡើងឈានដល់ការកាប់សំលាប់ជាដើមនោះ ។
ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា ពេទ្យភូមិ និងគ្រួសារនោះ
ទៅលាក់ខ្លួននៅកន្លែងណានោះទេ។
គួរបញ្ជាក់ថា គិតត្រឹមវេលាល្ងាច
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ
ចំនួនប្រជាពលរដ្ឋ មកពីឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានមកពិនិត្យឈាម រកមេរោគអេដស៍ បានកើនដល់
៨៩៥នាក់ ហើយត្រូវបានអះអាងថា ចំនួនពលរដ្ឋ
ដែលរកឃើញថាមានផ្ទុក មេរោគអេដសន៍
ចំនួន ១០៦នាក់ ក្នុងនោះ ប្រជាពលរដ្ឋ មានក្មេង មានចាស់ ព្រះសង្ឃ សុទ្ធតែត្រូវបានគេរាយការណ៍ថា មាន ផ្ទុកវីរុស ហ៊ីវ៕
អត្ថបទ៖ ខេមរា



No comments:
Post a Comment