Tuesday, October 21, 2014

បទអត្ថាធិប្បាយ ដោយ៖ Allen Myers ពាក្យ​បណ្តឹង​ដ៏ចំឡែក​​ទៅកាន់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​

ដោយ៖ Allen Myers

       

នៅថ្ងៃទី៧ ខែតុលា កន្លង​ទៅ​នេះ លោក Richard Rogers ជាសមាជិកនៃក្រុមហ៊ុនមេធាវីនៅ​ប្រទេស​អង់​គ្លេស​ឈ្មោះ Global Diligence បានផ្សាយថា ខ្លួន​បាន​ដាក់ពាក្យប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរ​ជាតិ (Inernational Criminal Court​ -ICC) ​​ដោយសុំឲ្យតុលាការនេះស៊ើបអង្កេត និង​​កាត់ទោសពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្សជាតិ ​ដែល​កើត​មាន​ឡើង​នៅកម្ពុជា។  ការចោទប្រកាន់ពាក់ព័ន្ធទៅ​នឹង «ការ​រឹប​អូសដីធ្លី»។ (ប្រសិនបើ​ខ្ញុំបើកក្រុមហ៊ុនមេធាវី ខ្ញុំនឹងដាក់ឈ្មោះ​វា​ថា Intergalactic Goodness)


​យើងឆ្ងល់​ ហេតុអ្វី​ក៏លោក Rogers មិន​បាន​ផ្សព្វ​ផ្សាយពី​ឯកសារ​ពិស្តារ​ពី​ពាក្យ​បណ្តឹង​​ឲ្យ​សាធារណជនកម្ពុជា​បាន​ដឹង​ គឺ​មានតែ​អត្ថបទ​សង្ខេប​ប៉ុណ្ណោះ ដែល​បាន​​ផ្សព្វផ្សាយ​យ៉ាង​​ទូលំ​ទូលាយ។​ ស្ដាយ​ណាស់​ដែល​គេ​ធ្វើជា​មិន​ដឹង ​ពី​ការ​សុំ​ឲ្យ​ផ្សព្វ​ផ្សាយ​ពាក្យ​បណ្តឹង​ទាំង​មូល។​មាន​​អ្នក​សារ​ព័ត៌មានយ៉ាង​ហោចណាស់មួយរូប នៅ​ក្រៅ​ប្រទេស​បាន​ទទួល​ព័ត៌​មាន​នេះ​។ ទង្វើ​នេះ​មិនអាចឲ្យយើង​ដឹងថា តើ​ការចោទប្រកាន់​នេះ​វា​​ច្បាស់លាស់ពិត ឬ​យ៉ាង​ណា


​ក្នុងអត្ថបទសង្ខេប​នៃ​ពាក្យ​បណ្ដឹង គឺ​​ចាប់ផ្តើមពី​ការចោទប្រកាន់ ដោយលើក​​ពាក្យ​ថា «ជន​រង​គ្រោះ​អនាមិក​កម្ពុជា» ហើយ​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​សម្លាប់​ប្រជា​ជន​ខ្មែរ​​៧០​ភាគរយ បានន័យ​ថា «​ប្រជាជន៧០ភាគរយនឹង​ត្រូវរលាយបាត់​ស្រមោល ហើយ​នៅ​សល់តែ​៣០​ភាគរយ ប៉ុណ្ណោះ ដែល​នឹង​នៅ​រស់​រាន​មាន​ជីវិត»។  


ពាក្យ «ជនរងគ្រោះ»  ហាក់ដូចជា​គេ​មិនបាន​ពន្យល់​ថា ​ហេតុអ្វី​បានជាអ្ន​ក​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ មិនបានពេញចិត្ត​នូវ​ការ​បាត់​បង់​ប្រជាជន​​ ដូច​ជា​៦០ភាគរយ ឬ​ក៏​អស់​ពាក់​កណ្ដាល។ មើល​ទៅ​ប្រហែលជាពួក​នេះ​ចង់បង្ហាញ​ឲ្យឃើញ​លើស​ពី​ពួក​​ខ្មែរក្រហម  ដែល​បាន​សម្លាប់​ប្រជា​ជន ប្រ​មាណ១ភាគ៤ ឬក៏១ភាគ៣ នៃប្រជាជន​ទាំង​អស់​។ ហើយជន​រងគ្រោះបច្ចុប្បន្ន​គិត​ថា អ្វីៗ​ប្រសើរ​ជាង​កាល​សម័យ​នោះ៖ «នៅ​របប ប៉ុល ពត យើងស្លាប់យ៉ាងលឿន ​ប៉ុ​ន្តែ​​យើង​បានរក្សា​ទុកព្រៃ​ឈើ​របស់យើង។ តែ​ក្រោមប្រព័ន្ធប្រជាធិបតេយ្យសព្វថ្ងៃ ការ​ស្លាប់​នោះ​វាដូច​ជា​យូរពេក​»* (សូម​​មើល​ន័យ​ស​ញ្ញា​ផ្កាយនៅខាងចុងអត្ថ​បទ)


ដូច្នេះ​​ពាក្យបណ្តឹង​​ដែល​ប្ដឹង​ជំនួសប្រជាជននោះ គេ​គិតថា ប្រល័យពូជ​សាសន៍វា​ហាក់​ដូច​ជា​​មានទោសឧក្រិដ្ឋ​ស្រាល​ជាងការកាប់ព្រៃឈើ ហើយក៏​ប្រៀប​ដូច​ជា​ការធ្វើឃាតយ៉ាង​​ទាន់​ហន់​ដោយរបប​ក្រុមពាលខ្មែរក្រហម វា​គ្រាន់បើជាងការរស់នៅកម្ពុជាសព្វថ្ងៃ។ អញ្ចឹង​ហើយ​បាន​ជា​ពួក​នេះ​ស្វែង​ទៅ​រក​ប្ដឹង​នៅ​ក្រៅ​ប្រទេស

 

គេរាល់គ្នាសុទ្ធតែជា​ជនជាប់​ពិរុទ្ធិ

ពាក្យបណ្តឹងមិនបានបញ្ចេញឈ្មោះបុគ្គលណាម្នាក់ ថា​ជាជនល្មើស​ក្នុង​រឿង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ដែលបានចោទឡើងនោះទេ។ ផ្ទុយ​ទៅវិញ មេធាវី​អង់​គ្លេសរូបនេះ​បាន​ទម្លាក់កំហុសទៅ​លើ​ក្រុម​ដែល​លោក Rogers  ហៅថា «ក្រុមឥស្សរ:ជនកាន់អំណាច»។ គាត់បានសរសេរពាក្យ​នេះជាអក្សរធំ (Ruling Elite) ដូចជាឈ្មោះស្ថា​ប័ន​ណាមួយ ​ដែលមាន​សមាជិក​ច្បាស់​លាស់​ ដូចជា «Gestapo» ឬក៏​ «កងទ័ពអាកាសអាមេរិក» ឬក៏​ «​រដ្ឋ​សភា» របស់​ប្រទេស​មួយ។ យោងទៅតាម​អង្គ​ហេតុ​សង្ខេបរបស់ពាក្យបណ្តឹងនោះថា ក្រុមឥស្សរ:ជនកាន់អំណាច រួមមាន «សមាជិកជាន់ខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា សមាជិកជាន់​ខ្ពស់នៃកងកម្លាំងសន្តិសុខ​ និង​ពួក​អ្នក​រក​ស៊ីធំៗ ដែលជាប់​ទាក់​ទង​នឹង​រដ្ឋាភិបាល»។


នោះគ្រាន់តែជា​និយមន័យ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចេញ​ពី​ការ​គិ​តមួយ​ភ្លែត​នោះ​ វា​គ្មាន​និយម ​ន័យអ្វីទាំងអស់៖ គេ​មិនបាននិយាយថា សមាជិក «ទាំងអស់» នៃក្រុម​ទាំង​នោះ ដូច្នេះ​វាមិនអាច​ឲ្យ​យើង​ធ្វើ​សេចក្ដី​សម្រេចថា តើមាន​បុគ្គលណាម្នាក់​ច្បាស់ ​ស្ថិត​នៅ​ក្នុង​ក្រុម​ឥស្សរ:​ជនកាន់អំណាចនេះ។


ការ​ខ្វះ​នូវ​ភាពច្បាស់លាល់ គឺ​ជា​បំណងមួយ​។  ទង្វើនេះ​ ​អនុញ្ញាត​ឲ្យ​មនុស្ស​មិន​ស្មោះ​ត្រង់​អាច​ទម្លាក់កំហុសទៅលើនរណាម្នាក់នៃ ​ក្រុម​ឥស្សរ:​ជនកាន់អំណាច ឲ្យ​ទទួលខុស​ត្រូវ​ចំពោះ​រឿង​រ៉ាវពិត ឬ​ក៏​រឿងរ៉ាវ​ស្រមៃ ​ដែល​អាច​​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ ពិសេសក្រុម​ឥស្សរ:​ជកាន់អំណាចនោះ។


ឧទាហរណ៍ ក្រុមហ៊ុនសាងសង់​មួយ​កិប​កេង​លុយ​ ដោយប្រើប្រាស់ស៊ីម៉ង់ត៍ដែលមាន គុណភាពអន់ ហើយ​អាគារនោះបាក់ស្រុត ក៏​ទម្លាក់កំហុសទៅលើសមាជិករដ្ឋាភិបាល​ជាន់​ខ្ពស់ ទីបញ្ចប់ធុរកិច្ចជនវៀចវេ​ជាម្ចាស់ក្រុមហ៊ុន ​និង​សមាជិកនៃក្រុម​ឥស្សរ:​ជនកាន់​អំណាច​គឺដូច​គ្នាតែ​ទាំងអស់។ គេក៏អាច​ទំលាក់កំហុសទៅលើអ្នកប្រកួតប្រជែងរបស់ធុរកិច្ច​ជន​វៀចវេ​ផងដែរ៖ ប្រសិនបើជាពួកគេរកស៊ីមាន​បាន​ ពួកគេក៏​ត្រូវតែជា​ផ្នែកមួយនៃក្រុម​ឥស្សរ:​ជកាន់អំណាច ​ផង​ដែរ។


ក្នុង​លំដាប់​នយោបាយ-សង្គម​ ក្រុម​ឥស្សរ:​ជនកាន់អំណាច  ​អាចនិយាយបានថា មាន​នៅ​គ្រប់ប្រទេសទាំងអស់នៅលើសកលលោក។ ​សមាសភាព​អាច​ខុស​គ្នា​តាម​ស្ថានភាព និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេមួយ ហើយ​ក៏​ប្រហែល​ជាអាច​រាប់​បញ្ចូល​សមាជិក​រដ្ឋាភិបាល​កំពូលៗ ​ដែល​ពឹង​លើកងកម្លាំងសន្តិសុខ ដើម្បីការពារខ្លួនទល់នឹងគូបដិបក្ខ​ខាងក្នុង ឬខាងក្រៅ ​ក្នុង​ការ​​ប្រាស្រ័យជាមួយមនុស្សសំខាន់​ៗ ដែល​ទាក់​ទង​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច​​ក្នុង​ប្រទេស។


សកម្មភាព​នៃ​ក្រុមអ្នកនយោបាយ-សង្គមទាំង​នេះ មិនបានរំខាន​នរណាម្នាក់ឲ្យទទួល​ខុសត្រូវចំពោះទង្វើ​របស់​ខ្លួនឡើយ។ ប៉ុន្តែ នោះ​ហើយជា​​ពាក្យបណ្តឹងដែល​លោក Rogers ​បាន​លើក ពាក្យបណ្តឹងបង្ហាញថា ក្រុម​អ្នក​នយោបាយ-​សង្គមទាំង​នោះ​ជា​អ្នក​ចូលរួមផ្សំគំនិត​ផែន​ការឧក្រិដ្ឋកម្ម ដូចជាពួក​ម៉ាហ្វៀ (Mafia)។  តែ​ពាក្យបណ្តឹងនេះ ​មិន​បាន​បង្ហាញ​ពី​ភស្តុតាង​នៃការផ្សំគំនិតគ្នា ប៉ុន្តែ​​បានសរសេរពាក្យឥស្សរ:​ជនកាន់អំណាច  ដែលជា​ភាសាអង់គ្លេស​សរសេរ​ថា ruling elite ​ហើយសរសេរជា​អក្សធំ «Ruling Elite»​ ​ទៅ​វិញ។ (ពាក្យ​អក្សរ​ធំ​បែប​នេះ​មិន​មាន​ន័យក្នុងអក្សរ​សាស្ដ្រ​ខ្មែរទេ)។ ប្រ​សិនបើ​គេបកប្រែ​ពាក្យ​បណ្ដឹង​ជា​ភាសា​ខ្មែរវិញនោះ វា​ល្អ​មើល​ណាស់​ ដែល​លោក Rogers និង​ក្រុម​គាត់​ព្យាយាម​រក្សាទុក​ភាសាអង់គ្លេសឡប់​ៗយ៉ាង​​នេះ​។

 

ភាព​ល្ងង់​ខ្លៅនឹងប្រវត្តិសាស្ត្រ

ទោះបីជាបានចំណាយពេលរស់នៅកម្ពុជាមួយរយៈ កន្លងទៅក្តី ​លោក Rogers ហាក់ ​ដូច​​ ជាមិន​សូវយល់​រឿងខ្មែ​រសោះ​។ ឧទាហរណ៍ ​នៅក្នុង​ពាក្យ​បណ្ដឹង​សង្ខេប បានលើក​ឡើងថា​៖ «ក្រោយ​ពីការរឹបអូសអំណាចនៅទសវត្សរ៍១៩៨០ ក្រុម​ឥស្សរ:​ជនកាន់​អំណាច ...»។


សូម​ទោសលោក Rogers តើ​នរណាជាអ្នកគ្រប់គ្រងកម្ពុជានៅ​ចន្លោះខែមករា ឆ្នាំ១៩៧៩ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ ​ពេលដែល​ក្រុម​​ឥស្សរ:​ជនកាន់​អំណាច បាន «ដណ្ដើម​​យក​អំ​ណាច»​។​តើពួកគេ​ដណ្ដើម​អំណាចពីនរណាពិតប្រាកដនោះ? គឺ​មាន​​តែ​ការ​ដណ្ដើម​អំណាច​ដោយ​សមាជិក​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសព្វ​ថ្ងៃប៉ុណ្ណោះ ដែលបាន​ផ្តួលរំលំរបបខ្មែរក្រហមនៅ​​ខែ​មករា ​ឆ្នាំ១៩៧៩ ។


ផ្នែកដទៃទៀតនៃពាក្យបណ្តឹងនោះ គ្មានអ្វីគ្រាន់បើសោះ។ «ការទាញយក​ផល​ប្រយោជន៍​ពី​អសន្តិសុខពាស​ពេញ​នគរ ដែលជាផលវិបាកមក​​ពី​សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍​​នោះ​ ក្រុម​ឥស្សរ:​ន​កាន់​អំណាច បាន​រឹបអូស និងផ្លាស់ទីកន្លែងប្រជាជនខ្មែរ​ក្រីក្រ ចេញពីដីធ្លី​រាប់​លាន​ហិក​តា..»។


ពាក្យ «​អសន្តិសុខពាស​ពេញ​នគរ» នោះ គឺជាការពិពណ៌នាដ៏​សមរម្យ​បំផុតមួយ​ ​នៃ​ការ​​សម្លាប់​​​​រង្គាល​​​របស់​​ពួកខ្មែរក្រហម។ លោក Rogers គួរតែសួរអតិថិជនរបស់ខ្លួន​​​ឲ្យ​បាន​លម្អិត​បន្ដិច​​។ ពួក​គេ​អាចប្រាប់លោក Rogers ថា បន្ថែមលើការជម្លៀសប្រជាជនទូទាំង​ប្រទេស តាមផែនការ​ដ៏​ឆ្កួត​លីលា  ​​ពួកខ្មែរ​ក្រហម​បានបំផ្លាញឯកសារភស្តុតាងដែល​មាន​មុនឆ្នាំ១៩៧៥ស្ទើតែ​ទាំង​អស់ ពិ​សេស​អ្វីដែលជា​កម្ម​សិទ្ធិអចលន​ទ្រព្យ។ នេះបាន​ន័យថា ក្រោយពីរបបខ្មែរក្រហមត្រូវ​បាន​គេ​ផ្តួលរំលំ​​ ឯក​សារតិច​ណាស់​ដែល​នៅ​សេសសល់​ ហើយ​តើ​នរណាជាម្ចាស់នៃអចលន​ទ្រព្យ​នោះ​ពិតប្រា​កដ? ។


នេះជា​ស្ថានភាពជាក់​ស្តែង​ ដែលអាចនាំឲ្យមានការច្រឡំបល់​ និងជម្លោះនានា។ ទោះបី​ជា​រាជរដ្ឋាភិបាលបាន​ខិតខំបង្កើត​ឲ្យ​មាន​កម្ម​វិធី​ចុះបញ្ជីដីធ្លី នៅក្នុងឆ្នាំ២០១២-២០១៣ ថ្មីៗនេះក៏​ដោ ​​ក៏​​​មាន​ជម្លោះដីធ្លីច្រើនករណីនៅ​ជាបន្ត ឬក៏មានករណីថ្មីៗកើតឡើងផង​ដែរ។ ទោះ​បី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ជា​ច្រើន​​ត្រូវបានចេញដោយស្ថាប័នពាក់​ព័ន្ធនានា​​របស់​រាជរដ្ឋាភិបាល   ក៏​អាច​នៅ​មាន​ជម្លោះ​​វិវាទនឹងគ្នា ដោយ​មិននិយាយទៅដល់ទស្សនៈ​អ្នក​មូលដ្ឋាន ដែលតែង​តែ​យល់ថា​តើ​នរណា​ជា​ម្ចាស់​កម្ម​សិទ្ធិដី «ពិតប្រាកដ» ព្រោះថា ការកាន់​កាប់ និងការប្រើប្រាស់ដីធ្លីនោះ វា​មាន​រយ​:​ជា​ច្រើន​ឆ្នាំពេក។


ចំពោះ​លោក Rogers វិញ​មានទស្សនៈ​ផ្ទុយពីទស្សន:ខាងលើ ដោ​យ​សារ​គាត់​គឹត​ថា​បញ្ហាស្មុគស្មាញកើតឡើងដោយសារតែប្រវត្តិសាស្ដ្រ​បែបនេះ  គឺមិនមាន​ឡើយ៖ ផ្ទុយ​ទៅ​វិញ​ជម្លោះ​​​​​ដីធ្លី​ទាំង​អស់​នេះ បាន​កើត​ឡើង​ដោយសារតែការរឹបអូសដីធ្លីពី​ក្រុមឥស្សរ:​ជនកាន់​អំណា ប៉ុណ្ណោះ​។


ច្បាស់​ណាស់​ ដែលឃាតកម្មកើត​ឡើង គេ​ចោទ​ថាជា​រឿង​នយោបាយ។ យោងតាមពាក្យបណ្តឹង​សង្ខេប ​ថា «​តាម​ការប៉ាន់​​ស្មាន​ឃើញ​​ថា ក្រុមឥស្សរ:​ជនកាន់​អំណាច  បាន​បង្ក​​​ឲ្យមានឃាតកម្ម ​បែប​នយោ​បាយ​ជាង៣០០ករណី ចាប់តាំងពីទសវត្សន៍​១៩៩០» មក​។ ​យើង​សូម​សួរ​ថា តើ​នរណា​ជា​អ្នកប៉ាន់ស្មានចំនួន​ករណីនេះ? តើការ​ប៉ាន់ស្មាន​នេះ​អាច​ជឿទុក​ចិត្តបានដែរឬទេ?


ប្រជាជនខ្មែរ ​ជាច្រើនជាសមាជិកគណបក្សនយោបាយ ប៉ុន្ដែ​ភាគ​ច្រើន​មិនសូវ​សកម្មទេ។ នៅតាមតំបន់ជនបទ អ្នក​នយោបាយដែល​រៀបចំការ​​​ហែរ​ក្បួន បាន​ជូន​រង្វាន់ជា​អំណោយដល់​ប្រជា​ ជនក្រីក្រ ដែលជាសមាជិកបក្ស។ ប្រសិនជាមានជម្លោះណាមួយកើត​ឡើង​នៅក្នុងភូមិ ដែល​​​បញ្ចប់ទៅដោយកាប់​សម្លាប់​គ្នា គេ​អាចនិយាយថា ជនរង​គ្រោះ​នោះជា​សមាជិក​គណ​បក្ស​នយោបាយណាមួយ ហើយមេ​គណបក្សនោះ​អាច​ជឿ  ឬ​ក៏​ធ្វើ​ពើ​​ជា​​​ជឿ​​ ដើម្បី​ស្រួល​យក​លេស ថា​ហេតុការណ៍នេះ ជាការ​សម្លាប់​ដោយ​សារ​រឿងនយោបាយ។ (ហ្នឹង​ហើយ​លោក Rogers! គឺ ​ជម្លោះ​នោះឯង ដែល​រាប់បញ្ចូលទាំងវិវាទដីធ្លីផងដែរ ដែល​កើតមាន​ឡើងនៅកម្ពុជាសព្វថ្ងៃ ​ក្នុង​នោះ​គ្មាននរណាម្នាក់​អាចត្រូវបានគេចោទថា ជាក្រុមឥស្សរ:​ជនកាន់​ អំណាច នោះ​ទេ)។ ក្នុង​បរិការ​ដែល​​គ្មាន​ភាព​ច្បាស់លាស់ណាមួយនោះ ​គួរ​តែលោក ​Rogers ​ឆ្លាតវៃបន្ដិច​​​ ក្នុង​ការ​​​វាយ​តម្លៃ​ស្មានៗ។​ លោក​ Rogers ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែងខ្ពស់។

 

អ្នកចំឡែក​ និងអ្នកចំឡែក

ដូច​ខ្ញុំបានពោលនៅខាងលើរួចហើយថា ក្រុមហ៊ុន Global Diligence បានផ្តល់សាច់​រឿង​នៃ​ពាក្យបណ្ដឹងរបស់លោក Rogers យ៉ាងហោចណាស់​ទៅ​ឲ្យ​អ្នក​កាសែត​មួយ​រូប​នៅ​ក្រៅ​ប្រទេស​កម្ពុជា គឺ​នាង​កញ្ញា Megha Bahree ដែល​ធ្វើការឲ្យទស្សនាវដ្តី Forbes Asia ដែលអាចពណ៌នា​ករណី​នេះ មុនពេលដែលពាក្យបណ្តឹង​​ផ្ញើ​ទៅកាន់ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលទង្វើនេះហាក់ដូចជាមិនសមរម្យចំពោះតុលាការ


អត្ថបទរបស់អ្នកកាសែត Bahree បាន​សរសេរគ្របដណ្តប់ទៅលើការចោទតែ​មួយគត់​ដែល​មិនមាន​នៅក្នុងពាក្យ​បណ្ដឹង​សង្ខេបសោះ។ វាជាការគួរឲ្យចំឡែក ដែលនាង Bahree ​​ ​បាន​ផ្តោត​ទៅលើ​អ្វី​ដែល​ថា  ​មាន​ការ​ផ្លាស់ប្តូរ​ ឬមិនមានការ​ផ្លាស់ប្តូរ ​នៅក្នុង​ជួរគណបក្ស​គ្រប់គ្រង​អំ​ណា ​ចាប់​តាំង​​ពីទសវត្ស​១៩៨០៖ « ការចោទក្នុងពាក្យបណ្តឹងថា​ ជាក់​ស្តែង​ ទាំង​សមាសភាព​ ទាំង​​​រចនាសម្ព័ន្ធរបស់គណ​បក្ស [sic] ​នេះ នៅតែរក្សាទុក​ដដែល ​រហូត​មក​​ដល់​​សព្វ​ថ្ងៃ ហើយ​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា ​[sic] កាន់​អំណាច បាន​រក្សា​រចនា​សម្ព័ន្ធ​ និង​បណ្តាញមន្ត្រីថ្នាក់ខេត្ត ដើម្បី​​ធានា​នូវ​ការគ្រប់គ្រងបណ្តា​ខេត្ត​ទាំង​ឡាយ​ណា​ដែល​មាន​ធនធាន​ច្រើន​»។


ខ្ញុំផ្ទាល់ មិនបានដឹងពីរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជាទេ ហើយខ្ញុំ​ក៏មាន​ការ​មន្ទិល​យ៉ាង​ខ្លាំង​ថា លោក Rogers ក៏ ​ដូច​ជារូប​ខ្ញុំ​អញ្ចឹងដែរ។ ប៉ុន្តែជាក់ស្តែង ​មាន​ការផ្លាស់ប្តូរ​សមាស​ភាពយ៉ាង​ណាស់​​​ ចាប់តាំងពីដើមទសវត្សន៍១៩៨០មក  ​គឺ​ចាប់​ផ្ដើម​​តាំង​ពី​គណ​បក្ស​នេះនៅទ្រង់​ទ្រាយ​តូច​ ហើយប្រជាជនខ្មែរ​ភាគច្រើន​ បាន​ខិតខំប្រឹង​ប្រែង​​ធ្វើការដើម្បី​ជីវភាព​រស់​នៅឡើងវិញ ជា​ជាងចំណាយពេលដ៏ច្រើនដើម្បី​បំរើគណ​បក្សនយោបាយ។


ក្នុងករណីណាក៏ដោយ តើគេ​ផ្អែកទៅលើមូលដ្ឋានភស្ដុតាង​អ្វីដែលថា ​ជា​តព្វ​កិច្ច​របស់​គណ​បក្សប្រជាជនកម្ពុជា ក្នុង​ការ​ផ្លាស់ប្តូរសមាសភាព​ ឬរចនាសម្ព័ន្ធរបស់ខ្លួននោះ? តើ​នេះ​ជា​ទស្សនៈ​​របស់លោក Rogers ដែលថា វាជាឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ សម្រាប់គណបក្ស​នយោ​បាយ​មួយ ដែលមានសមាជិករបស់ខ្លួនធ្វើការ​ក្នុង​គណបក្ស​នយោបាយ​ ​​មាន​រយ​:​ពេលជាច្រើន​ទសវត្សរ៍កមក​ហើយនោះ?


ភាពពាក់ព័ន្ធហាក់ដូចជាថា នៅទសវត្សរ៍ ១៩៨០ គណបក្សប្រជាជនកម្ពុជាដែល​នៅ​​ពេលនោះហៅថា (គណបក្សប្រជាជនបដិវត្តន៍កម្ពុជា) គឺអាច​ជារឿង​មួយភ្ជាប់​ទៅនឹង​ការចូលរួម​ផ្សំ​គំនិត​បទឧក្រិដ្ឋកម្ម។ វាគ្មាន​អ្វី​ជា​ការសង្ស័យទាល់តែសោះ នេះ​គឺជា​ទស្សនៈរបស់​មេដឹកនាំខ្មែរ​ក្រហម ​ដែលត្រូវបានផ្តួលរំលំ​​ដោយ​ក្រុម​របស់​​ខ្លួន  ក៏ប៉ុន្តែវាមិនមែន​ជាការវិនិច្ឆ័យរបស់​​អ្នកប្រវត្តិ​សាស្ត្រដែល​មិន​ លំអៀងនោះទេ។ នោះប្រហែល​ជា​លោក Rogers មើល​ឃើញតែ​ផ្លូវ​អា​ក្រក់​​​លើ​ពាក្យថា «ជនរងគ្រោះ» ដែលបានលើកឡើង​នៅក្នុងសេចក្តីផ្តើមនៃ​ពាក្យ​បណ្តឹង​​សង្ខេប​របស់​គាត់​ដែលចាត់ទុកខ្មែរក្រហមថា មានការ​សណ្តោស​ប្រណី ជាង «ប្រព័ន្ធប្រជាធិប​តេយ្យ» មែន​ឬ?


ប្រហាក់ប្រហែលគ្នានេះដែរ វាជាការពិបាកយល់ ចំពោះថា គណបក្ស​ប្រជាជនកម្ពុជា​ត្រូវ​តែ​គ្រវែងចោល​មន្ត្រីរបស់ខ្លួនដែលធ្វើការតាំងពីទសវត្សរ៍១៩៨០​មកម៉្លេះ​។ ពិតមែន  លោក Rogers មាន​សិទ្ធិ​បែបប្រជាធិបតេយ្យក្នុងការហៅពួកគេថា ជន​កុម្មុយនីស្ត ឬក៏ជន​ស្មោះត្រង់​នឹង​បក្ស។ ក៏​ប៉ុន្តែ​ ការគ្រាន់តែហៅឈ្មោះរបៀបនេះ វាគ្មានមូលហេតុអ្វីគ្រប់គ្រាន់ ដើម្បីដេញមន្ត្រី​ថ្នាក់​ខេត្ត​ចោ  ដែលពួក​គេ​បានខិតខំធ្វើការងារក​សាងប្រទេសជាតិ​ឡើង​វិញ​ ប្រឈមនឹង​ហានិភ័យ​នៃ​ការ​​​ធ្វើ​ឃាត​របស់​​ពួកខ្មែរក្រហម។


ពិតមែនហើយ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដឹកនាំ​ដោយគណបក្សប្រជាជន​កម្ពុជា បាន​ គ្រប់គ្រងគ្រប់​ខេត្តទាំង​អស់មិនត្រឹមតែខេត្តដែលមានធនធាននោះទេ ក៏ប៉ុន្តែ​គ្រប់ខេត្ត​ទាំង​អស់។ តើនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមន្រ្តីនៃ​គណបក្សចាញ់​ឆ្នោតទាំង​ឡាយមិន​ត្រូវ​បានអនុញ្ញាតឲ្យបាន​​ តែងតាំងជា​មន្ត្រីថ្នាក់ខេត្ត នោះឬ?

[នៅពេលឆាប់ៗខាងមុខនេះ ខ្ញុំសង្ឃឹមថា​នឹង​មានកាសបំផុស​គំនិតរក​ឬសគល់​​នៃការពាក់​ព័ន្ធ​​គ្នា រវាងពាក្យបណ្តឹងរបស់ក្រុមហ៊ុន Global Diligence ទៅនឹងការប៉ុនប៉ង ចាប់​ផ្តើម​ប្រើ​ប្រាស់​តុលា​កា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ នៅក្នុងនយោបាយកម្ពុជា។]

 

*គួរកត់សម្គាល់ថា ខ្មែរក្រហមបាន​កាប់បំផ្លាញព្រៃនៅលើផ្ទៃដីដ៏ធំរបស់កម្ពុជា ហើយមាន ប្រជាជន​រងគ្រោះ​ខ្មែរត្រូវ​បាន​សម្លាប់នៅក្នុងរយៈពេលដ៏យូរ (ពុំមែន​ក្នុង​រយៈខ្លី​នោះ​ទេ) និង​ដោយ​​​សារ  ធ្វើ​ការ​ហួសកម្លាំង អត់​បាយ​ និងកង្វះខាតផ្នែកឱសថព្យាបាល។ល៕

 

No comments:

Post a Comment