រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០២ករណីថ្មីបន្ថែមទៀត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមអានខ្លឹមសារលម្អិតក្នុងសេចក្តីប្រកាសព័ត៌មានដែលមានជូនភ្ជាប់៖
Friday, May 07, 2021
អំណោយដ៏ថ្លៃថ្លារបស់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
ស្វាយរៀង៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមអមដំណើរអញ្ជើញជាអធិបតីភាពលោកស្រីបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលបាននាំយកអំណោយរបស់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលលោកស្រី ប្រធាន ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេសបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ១ ធុងទឹកជ័រ១ ក្រណាត់កៅស៊ូតង់១ ឆ្នាំងបាយ ឆ្នាំងសម្លរ ២ កន្ទឹលជ័តបត់១ ថវិកា ៣៥ម៉ឺនរៀល។
ក្នុងឱកាសនោះ ក៏មានសប្បុរសជន បានចូលរួមចំណែកជាមូលនិធិ អបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ដើម្បីទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ រួមមាន ៖
១. លោកជំទាវកិត្តិសង្គហបណ្ឌិត ថវិការចំនួន ១០លានរៀល
២. លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកជំទាវ ថវិកា ៥.០០០ដុល្លារ
៣.លោកឧត្តមសេនីយ៍ទោ កឹង ឃន និងលោកជំទាវ ថវិកា ១០លានរៀល
៤. លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ថវិកា ៥លានរៀល
៤. តារាកំប្លែង ពែកមី ថវិកា ១០លានរៀល
ដោយឡែកក្នុងថ្ងៃនោះផងដែរ លោកស្រីក៏បានចូលបុណ្យសពដល់គ្រួសារ ដែលមានសមាជិកបានទទួលមរណភាពដោយសាឆក់ខ្សែភ្លើងកាលពីម្សិលម៉ិញផងដែរ៕
Thursday, May 06, 2021
ភស្តុតាងបង្ហាញថា ចលនាមាតាធម្មជាតិរៀបចំផែនការញុះញង់ និងចលាចលសង្គម បម្រើឱ្យផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ (Photo & Sound inside)
(ភ្នំពញ)៖ យោងតាមឯកសារ និងភស្តុតាងមួយចំនួនដែលបង្ហោះនៅលើ Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» បានបង្ហាញពីផែនការធ្វើសកម្មភាពខុសច្បាប់ របស់ក្រុមចលនាមាតាធម្មជាតិ បង្ហោះនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។
Facebook «កម្ចាត់ជនក្បត់» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ក្រុមចលនាមាតាធម្មជាតិដែលដឹកនាំ ដោយជនជាតិអេស្ប៉ាញឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលធ្វើសកម្មភាពដោយគ្មានច្បាប់នៅកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តផែនញុះញង់ និងបង្កចលាចលសង្គមធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ។
សកម្មភាពខុសច្បាប់ទាំងនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ហើយនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមចលនាមាតាធម្មជាតិដែលរួមមាន ជនជាតិអេស្បាញឈ្មោះអាឡិច ហ្គន់សាឡេស ដេវិតសុន និងយុវជន៤រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមរកឃើញថា មានពិរុទ្ធភាពពីបទញុះញង់ និងបង្កចលាចលសង្គមហើយបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី១៨ ខែដល់២០ខែនិងបង់ប្រាក់ពិន័យ ៤លានរៀលក្នុងម្នាក់ៗ។ ជនជាប់ចោទឈ្មោះ អាឡិច និងថុន រដ្ឋា ត្រូវបានកាត់ទោសជាប់ពន្ធនាគារយៈពេល២០ខែ ចំណែកយុវជនចលនាធម្មជាតិ ៣ នាក់ទៀតជាប់ពន្ធនាគារ ១៨ ខែរាប់ពីពេលចាប់ខ្លួន។
ឯកសារ បានបង្ហាញពីការរៀបចំផែនការរួមរបស់ក្រុមចលនាមាតាធម្មជាតិ តាំងពីឆ្នាំ២០១៧ និងឆ្នាំបន្តបន្ទាប់ដែលមានឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន និងថុន រដ្ឋាជាអ្នកដឹកនាំ ព្រមទាំងសមាជិក ក្រុមមួយចំនួនទៀត។ ផែនការទាំងនោះរួមមានដូចជា ការរៀបចំការញុះញង់តវ៉ារបស់ប្រជាពលរដ្ឋនៅក្នុងគម្រោង ទំនប់វារីអគ្គិសនីសេសានក្រោម២ ផែនការនៃការតវ៉ាទាក់ទងនឹងកោះកុងក្រៅ និងបញ្ហាមួយចំនួនទៀត សកម្មភាពប្រឆាំងនឹងការវិនិយោគទុនចិននៅកម្ពុជាជាដើម ការនាំចូលមាសមកកម្ពុជា និងបញ្ហាខ្សាច់។ ក្រុមចលនាដែលធ្វើសកម្មភាព ដោយគ្មានច្បាប់នេះត្រូវបានរកឃើញថា បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ នឹងថ្នាក់ដឹកនាំនិងក្រុមសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ។ អ្វីដែលជាផែនការញុះញង់នេះ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា ជាផ្នែកមួយនៃការអនុវត្តផែនការចាស់របស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ក្រោមរូបភាពបដិវត្តន៍ពណ៌។
យោងតាមសារសន្ទនារវាងអាឡិច និងក្រុមយុវជននៃចលនាមាតាធម្មជាតិក្នុងប្រទេសកម្ពុជា ការធ្វើសកម្មភាពទាំងអស់ត្រូវបានរៀបចំផែនការច្បាស់លាស់ និងមានការគាំទ្រថវិកាពីក្រៅប្រទេស។ តាមសំឡេងសន្ទនា ថវិកាដែលពួកគេធ្វើសកម្មភាពត្រូវបានបង្វែរចេញពីសហរដ្ឋអាមេរិក។ រាលការធ្វើសកម្មភាព ក្រុមចលនាមាតាធម្មជាតិ ជាពិសេសអាឡិចបានធ្វើទំនាក់ទំនងជាប់ជាមួយបណ្តាញផ្សព្វផ្សាយបរទេស ដូចជាវិទ្យុអាស៊ីសេរី និងឌឹ ខេមបូឌា ដេលី ដើម្បីធ្វើការផ្សព្វផ្សាយបំពងសំឡេង លើបញ្ហាដែលពួកគេរៀបចំឡើង និងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។
បើតាមការបញ្ជាក់របស់មន្ត្រីស៊ើបអង្កេត សំណុំឯកសារភស្តុតាងនេះនៅមានច្រើនទៀត ហើយក៏កំពុងតែត្រូវបានបើកការស៊ើបអង្កេត លើសំណុំរឿងថ្មីដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ថែមទៀតដែរ។
អ្នកឃ្លាំមើលសភាពនយោបាយកម្ពុជាបានកត់សម្គាល់ថា ការធ្វើសកម្មភាពរបស់ក្រុមចលនាមាតា ធម្មជាតិដែលគ្មានច្បាប់នៅកម្ពុជាដោយសហការជាមួយមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិដូចជាគម្រោង តវ៉ាលើករណីកោះកុងក្រៅដោយមាន រ៉ុង ឈុន ចូលរួមនិងក្រោយមកធ្វើសកម្មភាពផ្សេងៗ រួមនឹងការកៀរ គរមនុស្សធ្វើបាតុកម្មទាមទារដោះលែង រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួនពីបទល្មើសជាក់ស្តែងញុះញង់ទាក់ ទងនឹងករណីបោះបង្គោលព្រំដែន គឺជាការធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា ការតវ៉ា និងបាតុកម្មផ្សេងៗដែលពួកគេ បានធ្វើនៅអំឡុងខែឧសភាដល់ ខែកញ្ញា ឆ្នាំ២០២០ គឺជាការព្យាយាមភ្ជាប់នឹងការបះបោរ នៅទីក្រុងហុងកុងនិង ប្រទេសថៃ ដែលជាការអនុវត្តផែនការចាស់របស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលពួកគេ មានបានរៀបចំផែនការតាំងពីយូរណាស់មកហើយ ជាពិសេសចាប់ពីឆ្នាំ២០១៣មក។ ដូច្នេះសកម្មភាពរបស់ ពួកគេគឺជាការបម្រើផែនការទុច្ចរិតសុទ្ធសាធក្រោមរូបភាពបំភ្លៃថា ក្រុមខ្លួនស្រឡាញ់ទឹកដីស្រឡាញ់បរិស្ថាន និងស្រឡាញ់ព្រៃឈើ។ ប៉ុន្តែតាមពិតគឺជាក្រុមបំពុលសង្គម និងក្រុមញុះញង់សង្គមតាមខ្សែញាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាបានលើកឡើងថា ការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមជន ញុះញង់បំបែកបំបាក់សង្គមគឺជាការត្រឹមត្រូវ ហើយអ្វីដែលពួកគេបានប្រព្រឹត្តគឺហួសមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ប៉ុន្តែជាការអនុវត្តផែនការទុច្ចរិតបង្កចលាចលដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម យ៉ាងពិតប្រាកដដោយយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិធ្វើជាលេសបិទបាំងអំពើទុច្ចរិតរបស់ពួកគេ៕
ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៥ថ្ងៃចាក់បានជិត ២០ម៉ឺននាក់ ពលរដ្ឋសម្តែងការរីករាយ និងអរគុណរាជរដ្ឋាភិបាល
រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត២០ម៉ឺននាក់ហើយ។ យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៨,៨៤៨នាក់ ស្រី ២៥,៣៨១នាក់។ សរុប៥ថ្ងៃចាក់បានចំនួន ១៩៦,០៦៦នាក់ ស្រី ១០២,៣៣៨នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៤១,៤៥១នាក់ ខណ្ឌដង្កោ ចាក់បាន ៤៧,៦៥២នាក់ ខណ្ឌកំបូល ចាក់បាន ៣៤,៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៧២,០៩៧នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនេះ មានដំណើរការល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនផងដែរ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា ដើម្បីបង្កើនការចាក់ឱ្យសម្រេចតាមផែនការលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យបង្កើនទីតាំងមួយចំនួនបន្ថែម និងបានបង្កើនក្រុមគ្រូពេទ្យចាក់ច្រើនជាងមុនផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។ ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនសរុប ៥២៥,៤៣៩នាក់៕
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម, វិស្វករ និងកម្មករកសាងក្រសួងការពារជាតិ ១,៥០០នាក់
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់។
ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក និងកម្មករនា មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកីឡាជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនឹងត្រូវចាក់ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក និងកម្មករកសាងក្រសួងការជាតិ ព្រមទាំងកម្មករសាងសង់ពហុកីឡដ្ឋានមរតកតេជោ ប្រមាណ ១,៥០០នាក់នេះ គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម៕
Wednesday, May 05, 2021
លិខិតមិត្តអ្នកអាន៖ ល្បិចនយោបាយ «មាន់រងាវមុនថ្ងៃរះ» ជាសម្រែកខ្មោចស៊ីពែ»(មានវីដេអូ)
អស់ពីល្បិចមួយចូលដល់ល្បិចមួយ ប៉ុន្តែសុទ្ធសឹងតែជាល្បិចរាក់កំផែលនិងនៅ លើគោក។ អ្នកនយោបាយតុកាហ្វេធ្លាប់បានបង្ហាញជូនក្នុងអត្ថបទមុន រួច ហើយអំពីឧបាយក លទុច្ចរិតរបស់ក្រុម នយោបាយឧទ្ទាមក្រៅច្បាប់ដែលកំពុងធ្វើនយោបាយចង់ឲ្យខ្មែរស្លាប់ដោយសារ កូវីដ-១៩ តាំងពីជំងឺនេះចាប់ផ្តើមផ្ទុះដំបូងមកម្ល៉េះ ប៉ុន្តែ នយោបាយនេះតែងតែទទួលបរាជ័យទាំងស្រុងនិងជារៀងរហូត មក។


























