Friday, May 07, 2021

អំណោយដ៏ថ្លៃថ្លារបស់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

 ស្វាយរៀង៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមអមដំណើរអញ្ជើញជាអធិបតីភាពលោកស្រីបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលបាននាំយកអំណោយរបស់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលលោកស្រី ប្រធាន ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេសបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ១ ធុងទឹកជ័រ១ ក្រណាត់កៅស៊ូតង់១ ឆ្នាំងបាយ ឆ្នាំងសម្លរ ២ កន្ទឹលជ័តបត់១ ថវិកា ៣៥ម៉ឺនរៀល។

ក្នុងឱកាសនោះ ក៏មានសប្បុរសជន បានចូលរួមចំណែកជាមូលនិធិ អបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ដើម្បីទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ រួមមាន ៖
១. លោកជំទាវកិត្តិសង្គហបណ្ឌិត ថវិការចំនួន ១០លានរៀល
២. លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកជំទាវ ថវិកា ៥.០០០ដុល្លារ
៣.លោកឧត្តមសេនីយ៍ទោ កឹង ឃន និងលោកជំទាវ ថវិកា ១០លានរៀល
៤. លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ថវិកា ៥លានរៀល
៤. តារាកំប្លែង ពែកមី ថវិកា ១០លានរៀល
ដោយឡែកក្នុងថ្ងៃនោះផងដែរ លោកស្រីក៏បានចូលបុណ្យសពដល់គ្រួសារ ដែលមានសមាជិកបានទទួលមរណភាពដោយសាឆក់ខ្សែភ្លើងកាលពីម្សិលម៉ិញផងដែរ៕







No comments:

Post a Comment