នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។
Friday, July 01, 2022
ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។
ជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស។ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។
វិភាគអន្តរជាតិ៖ អត់ធ្មត់ និងស្ងប់ស្ងាត់, ហេតុអ្វីលោក ពូទីន ផ្លាស់ប្ដូរលឿនបែបនេះ?
(វ៉ាស៊ីនតោន)៖ នៅពេលប្រកាសបញ្ជូនកងទ័ពរុស្ស៉ី វាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញកាយវិការ ខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់គំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសណាហ៊ានធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន ហើយក្រោយមកបានបាត់មុខអស់ ជាច្រើនថ្ងៃ។ ប៉ុន្តែ ក្នុងខែមិថុនានេះ បុរសខ្លាំងរុស្ស៉ីរូបនេះបានលេចមុខជាថ្មី ហាក់ដូចក្លាយជាមនុស្សផ្សេងម្នាក់ទៀត ដែលមើលទៅមានភាពស្ងប់ស្ងាត់ អត់ធ្មត់ និងមានទំនុកចិត្តលើខ្លួនឯង។
នៅចំពោះមុខយុវជនរុស្ស៉ី លោក ពូទីន បានប្រដូចរូបលោកទៅនឹងអធិរាជដំបូងគេបំផុតរបស់រុស្ស៉ីឈ្មោះ «Peter the Great» ហើយពេលថ្លែងសុន្ទរកថានៅឯសន្និសីទសេដ្ឋកិច្ច មួយ លោកផ្ទាល់បានច្រានចោលការលើកឡើងដែលថា ទណ្ឌកម្មនឹងធ្វើឱ្យរុស្ស៉ីឯកោពីពិភពលោក និងថែមទាំងសង្កត់ធ្ងន់ទៀតថាបណ្ដាប្រទេសលោកខាងលិចទៅវិញទេ ដែល នឹងរងផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ នៅថ្ងៃពុធ ទី២៩ ខែមិថុនានេះ លោក ពូទីន បានបង្ហាញខ្លួនដូចជាមនុស្សថ្មីម្នាក់ផ្សេងដោយពាក់អាវក្រ័រហ្សេ និងដើរចុះពីលើយន្ដហោះ នៅឯអាកាសយានដ្ឋានក្នុងប្រទេសតួកម៉េនីស្ថាន ទាំងទឹកមុខញញឹម។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់តំបន់អាស៊ីកណ្ដាល គឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនដែល លោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» ហើយមិនតែប៉ុណ្ណោះវាក៏ជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសមានរយៈពេលជាច្រើនថ្ងៃជាលើកដំបូងដែរ ចាប់តាំងពីការឆ្លង រាលដាលកូវីដមក។ ក៏ប៉ុន្តែ ហេតុអ្វីបានជាលោក ពូទីន ផ្លាស់ប្ដូរលឿនបែបនេះ?
ជាការពិតណាស់ ការបំពេញទស្សនកិច្ចក្រៅប្រទេសរបស់លោក ពូទីន ធ្វើឡើងចំពេលមេដឹកនាំណាតូ (NATO) ទាំង៣០ប្រទេស បានជួបប្រជុំគ្នានៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេស អេស្ប៉ាញ ជាទីដែលបក្សសម្ព័ន្ធយោធាមួយនេះបានប្រកាសពីយុទ្ធសាស្ត្រថ្មីមួយដោយចាត់ទុករុស្ស៉ីជា «សត្រូវចម្បង» របស់ពួកគេ។ ម្លោះហើយទើប អ្នកជំនាញមួយចំនួន ដូចជាលោកស្រី តាទីយ៉ាណា ស្ដាណូវ៉ាយ៉ា (Tatiana Stanovaya) ជាអ្នកជំនាញពីរុស្ស៉ីមានមូលដ្ឋានក្នុងប្រទេសបារាំង យល់ថាលោក ពូទីនចង់ប្រើឱកាសនេះដើម្បីផ្ញើសារ ទៅកាន់ប្រជាជនរុស្ស៉ីផង និងបណ្ដាប្រទេសលោកខាងលិចផងថាបើទោះជាសង្រ្គាមអ៊ុយក្រែនកំពុងអូសបន្លាយក៏ដោយ ក៏វិមានក្រឹមឡាំងនៅតែដំណើរការជាប្រក្រតីដដែល។
តាមរយៈដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីកណ្ដាលនេះដែរ លោក ពូទីន បានផ្លាស់ប្ដូរពីមេដឹកនាំដែលចូលចិត្តប្រើប្រាស់វោហារសម្លុតគំរាម មកជាមេដឹកនាំម្នាក់ដែលមាន ភាពស្ងប់ស្ងាត់ និងចាត់ទុកខ្លួនឯងជាមេដឹកនាំ កំពុងការពារប្រជាជនរុស្ស៉ីពីពិភពលោកដ៏គ្រោះថ្នាក់។ វាមើលទៅហាក់ដូចជាលោក ពូទីន បានធ្វើឱ្យយុទ្ធសាស្ត្រសង្រ្គាមរបស់ លោកនៅអ៊ុយក្រែនមានស្ថិរភាព ក្នុងបរិបទដែលមូស្គូ កំពុងជាប់ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច។
ដូចគ្នាដែរ បើតាមអ្នកប្រឹក្សានយោបាយម្នាក់ កំពុងរស់នៅក្នុងប្រទេសអ៉ីស្រាអែល គឺលោក អាប់បាស់ ហា្កល់លីយ៉ាម៉ូវ (Abbas Gallyamov) លោក ពូទីបានដឹងយ៉ាងច្បាស់ថា ភាពជាមេដឹកនាំរបស់លោក គឺផ្អែកលើមូលដ្ឋាននៃភាពរឹងមាំ និងការធ្វើសកម្មភាពយ៉ាងសកម្ម។ ពោល គឺធ្វើសកម្មភាពយ៉ាងសកម្មដើម្បីឈ្នះ រីឯការបាត់ខ្លួនពីក្រសែភ្នែកមនុស្ស ផងទាំងពួង វាហាក់ដូចជាមានន័យថាលោកបានស្លាប់បាត់ទៅហៅ ដូច្នេះទើបពេលនេះលោក ពូទីន ត្រូវតែចេញមុខជាសាធារណៈ។ លោក ហា្កល់លីយ៉ាម៉ូវបន្ថែមថា តាមរយៈ ការបំពេញទស្សនកិច្ចនេះ លោក ពូទីនក៏ចង់បង្ហាញដែរថាកិច្ចប្រជុំកំពូលណាតូ ដែលបង្ហាញការប្ដេជ្ញាចិត្តគាំទ្រដល់អ៊ុយក្រែន និងការពង្រឹងវត្តមានយោធាក្នុងតំបន់អឺរ៉ុបខាងកើត វាមិនធ្វើឱ្យរុស្ស៉ីព្រឺរោមនោះទេ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានធ្វើដំណើរទៅកាន់ប្រទេសតួកម៉េនីស្ថាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសទាំង៥ នៅជុំវិញសមុទ្រកាស្ពាន (Caspian Sea) ក្នុងនោះរួមមានទាំងមេដឹកនាំមកពី អាហ្សែរបៃហ្សង់ កាហ្សាក់ស្ថាន និងអ៉ឺរ៉ង់ផងដែរ។ កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ ពីព្រោះថារុស្ស៉ីកំពុងព្យាយាមពង្រីក ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល ដែលសម្បូរទៅដោយធនធានធម្មជាតិដ៏សម្បើម ខណៈកំពុងសម្លឹងរកមើលការបំពេញចន្លោះប្រហោងដែលសហរដ្ឋអាមេរិកខ្លួនឯង ជាអ្នកទុកចន្លោះ ក្រោយដកខ្លួនចេញពីអាហ្វហ្កានីស្ថាន។ កិច្ចប្រជុំនេះជានិមិត្តរូបមួយដែលលោក ពូទីនចង់បង្ហាញពីសកម្មភាពការទូត និងអំណាចស្រទន់របស់រុស្ស៉ីក៏ដូចជា ប្រាប់ប្រជាជនរុស្ស៉ីដូច្នេះថា «ឃើញទេ! រុស្ស៉ីមិនបានឯកោ ដូចលោកខាងលិចថានោះទេ»។
ជាងនេះទៅទៀត នៅកំលុងធ្វើសន្និសីទសារព័ត៌មានខ្លីមួយ លោក ពូទីន បានទាត់ចោលគំនិតដែលថាការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កំពុងបង្កផលវិបាកដល់រុស្ស៉ីវិញ បន្ទាប់ពីប្រទេសហ្វាំងឡង់ និងស៊ុយអែតត្រូវបានអនុញ្ញាតឱ្យចូលណាតូ ហើយអ៊ុយក្រែនទទួលបាន «ឋានៈជាបេក្ខភាព» សមាជិកសហភាពអឺរ៉ុប។ តែនៅលើកនេះ លោក ពូទីន មិនបានខឹងច្រឡោតតោកតូង ហើយក៏មិនបានសម្លុតគំរាមសងសឹកដូចសព្វដងនោះដែរ ដោយលោកគ្រាន់តែព្រមានថាហ្វាំងឡង់ និងស៊ុយអែតចូលណាតូមិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហា នោះគឺត្រង់ថាបើណាតូដាក់ពង្រាយកងទ័ព និងសព្វាវុធ ឬហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីប្រទេសទាំង២ រុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាង សមាមាត្រ។ បើតាមលោក ពូទីន អ៊ុយក្រែនចូលជាសមាជិកណាតូ ឬបក្សសម្ព័ន្ធយោធាដឹកនាំដោយលោកខាងលិច ទើបជាការគំរាមកំហែងដ៏ធំចំពោះរុស្ស៉ី។
ការព្រមានបែបនេះរបស់លោក ពូទីន មើលទៅវាហាក់ដូចជាស្លូតជាងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរកម្ទេចប្រទេសដែលហ៊ានធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន នៅពេល សង្រ្គាមផ្ទុះឡើងដំបូង។ ម្យ៉ាងវិញទៀត គួរឱ្យកត់សម្គាល់ នៅក្នុងសុន្ទរកថារយៈពេល ៨នាទីនៅក្នុងប្រទេសតួកម៉េនីស្ថាននៅថ្ងៃពុធសប្ដាហ៍ នេះ លោក ពូទីនមិនបានលើកឡើង ពីអ៊ុយក្រែន ឬក៏ភាពតានតឹងជាមួយលោកខាងលិចឡើយ តែលោកនិយាយតែពីការកិច្ចខិតខំប្រឹងប្រែងស្ដារវិស័យដឹកជញ្ជូន និងទេសចរណ៍នៅក្នុងតំបន់ដែលនេះចង់បង្ហាញថា រុស្ស៉ីមិនស្ថិតនៅក្នុងវិបត្តិអ្វីធ្ងន់ធ្ងរនោះឡើយ។
តាមរយៈការផ្លាស់ប្ដូរនេះ លោកស្រី តាទីយ៉ាណា ស្ដាណូវ៉ាយ៉ា បានកត់សម្គាល់ថាបច្ចុប្បន្នយុទ្ធសាស្ត្ររបស់លោក ពូទីន នោះគឺកេងចំណេញពេលវេលារង់ចាំឱកាស ជាមួយការ រំពឹងថាបណ្ដាប្រទេសលោកខាងលិចអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងអតិផរណា ហើយរដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី នឹងបែកបាក់ ឬសុខចិត្តចុះញ៉មដោយខ្លួនឯង នៅចំពោះការបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងនានារបស់អ៊ុយក្រែន។ លោកស្រី ស្ដាណូវ៉ាយ៉ា មើលឃើញដែរថាលោក ពូទីន ដូចជាបានដើរចូលក្នុងដំណាក់កាល ធូរស្រាល នៃ សង្រ្គាម ដែល ជាទូទៅ គេឲ្យ ឈ្មោះ តាម ភាសា បារាំង ថា ដេតង់ (Détente) ជាមួយការកំណត់ថាលោកប្រធានាធិបតី ចូ បៃដិន បានដាក់កំហិតលើការផ្ដល់ជំនួយដល់អ៊ុយក្រែន ដើម្បីបញ្ចៀសសង្រ្គាមលោកលើកទី៣។ «លោក ពូទីន ហាក់ដូចជាកំពុងកេងចំណេញពេលវេលារង់ចាំឱកាស ខណៈក្រឹមឡាំងដែលតាមដានសេចក្ដីថ្លែងការណ៍របស់រដ្ឋបាល លោក បៃដិនយ៉ាងដិតដល់ កំពុងគិតថាអាមេរិកបានដាក់កំហិតលើខ្លួនឯង រីឯអ៊ុយក្រែននឹងទទួលយកលក្ខខណ្ឌរបស់យើង ដូច្នេះយើងអាចអត់ធ្មត់ ហើយអង្គុយរង់ចាំ»។ នេះជា ការបញ្ជាក់របស់លោកស្រី ស្ដាណូវ៉ាយ៉ា។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) របស់អ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃទាហានរុស្ស៉ីទាំងស្រុង ហើយការបាត់បង់ទីក្រុង មួយនេះ ត្រូវបានក្រុមអ្នកវិភាគយោធាមួយចំនួនមើលឃើញថានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រុស្ស៉ី នៅក្នុងសមរភូមិសង្រ្គាមដុនបាស់ ដែលបានឈានចូលដល់ដំណាក់ មួយដ៏សំខាន់ និងគ្រោះថ្នាក់ទាំងសម្រាប់អ៊ុយក្រែន លោកខាងលិច និងរុស្ស៉ី ដែលសុទ្ធសឹងតែមិនទាន់បានបង្ហាញពីសញ្ញាត្រឡប់មកតុចរចាឡើងវិញ៕
ដោយ៖ Fresh News
Thursday, June 30, 2022
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
ឯកឧត្តម បណ្ឌិត Takeshi kasai បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។
ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម បានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២) កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣) ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ទន្ទឹមនឹងនោះផងដែរ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមិនមានកន្លែងចូលចត។ ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។
ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោបានបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
ឯកឧត្តម បណ្ឌិត Takeshi kasai បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។
ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម បានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២) កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣) ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ទន្ទឹមនឹងនោះផងដែរ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមិនមានកន្លែងចូលចត។ ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។
ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោបានបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើត «ណាតូអាស៊ី»?
(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន មិនត្រឹមតែបង្កការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលតែប៉ុណ្ណោះទេ ប៉ុន្តែការព្រួយបារម្ភបែបនេះក៏បានរាលដាលមក ដល់តំបន់អាស៊ីដែរ ជាពិសេសគឺតំបន់អាស៊ីបូព៌ាតែម្ដង។ ជាការឆ្លើយតបទៅនឹងការបារម្ភផ្នែកសន្តិសុខក្នុងតំបន់បែបនេះឯង ជប៉ុនបានបង្កើនការចូលរួមរបស់ខ្លួនជាមួយបក្សសម្ព័ន្ធ យោធាណាតូ (NATO) ទាំងនៅក្នុងក្របខណ្ឌអង្គការ និងជាមួយប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញដែលចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនានេះ ជប៉ុន រួមទាំងអូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាលើកដំបូងក្នុងកិច្ចប្រជុំកំពូលនេះដែរ ខណៈសហរដ្ឋអាមេរិកកំពុងប្រមូលផ្ដុំ កម្លាំងសម្ព័ន្ធមិត្ត ដើម្បីផ្ដល់ការគាំទ្រដល់អ៊ុយក្រែនច្បាំងជាមួយរុស្ស៉ី និងទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។
សម្រាប់ចិន កិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងម៉ាឌ្រីដ គឺមានសារៈសំខាន់ដែលចិនត្រូវតែតាមមើលមិនដាក់ភ្នែក ដ្បិតបក្សសម្ព័ន្ធយោធាមួយនេះត្រូវបានគេរំពឹងថានឹងដាក់ចេញនូវ យុទ្ធសាស្ត្រថ្មីមួយដែលសារព័ត៌មាន Bloomberg បានរាយការណ៍ថាអាចនឹងចាត់ទុកចិន «ជាគូប្រជែងជាលក្ខណៈប្រព័ន្ធ»។ តាមរយៈការញ្ជើញឱ្យប្រទេសក្នុងតំបន់ដូចជា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់, កូរ៉េខាងជើង និងចិនបានចោទសហរដ្ឋអាមេរិកត្រង់ៗថាកំពុងព្យាយាមបង្កើត «បក្សសម្ព័ន្ធណាតូ អាស៊ី» ដែលអាចនឹងបំផ្លាញដល់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។
មែនទែនទៅ ការចោទប្រកាន់បែបនេះមិនមែនជារឿងថ្មីថ្មោងនោះទេ ដោយចិនក៏ដូចជាកូរ៉េខាងជើង ក៏ធ្លាប់បានចោទប្រកាន់ដូចគ្នានេះដែរ នៅបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើត សម្ព័ន្ធភាពសន្តិសុខត្រីភាគីជាមួយចក្រភពអង់គ្លេស និងអូស្រាលី ដែលគេហៅថា «AUKUS» ព្រមទាំងបើកកិច្ចប្រជុំក្រុមប្រទេសក្វាដជាមួយជប៉ុន អូស្ត្រាលី និងឥណ្ឌាជាបន្តបន្ទាប់ ហើយកិច្ចប្រជុំទាំងនេះតែងតែមានចិនជារបៀបវារៈសំខាន់ជានិច្ច។
បើតាមក្រុមអ្នកជំនាញភាគច្រើន ការចង់បង្កើតបក្សសម្ព័ន្ធយោធានៅអាស៊ី សឹងតែជារឿងមិនអាចទៅរួច នៅក្នុងបរិបទដែលបណ្ដាប្រទេសក្នុងតំបន់ភាគច្រើនពឹងផ្អែកលើសេដ្ឋកិច្ច ចិននៅឡើយ និងមានទំនោរមិនចង់ជ្រើសរើសរវាងអាមេរិក និងចិន ដ្បិតខ្លាចសង្រ្គាមផ្ទុះឡើងរាលដាល ឬធ្វើឱ្យប្រទេសរបស់ពួកគេក្លាយជាទីលានប្រយុទ្ធរបស់ពួកមហាអំណាច។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការចោទសួរសំណួរមួយដ៏សំខាន់ នោះគឺបើគ្មានបក្សសម្ព័ន្ធយោធាដូចជា NATO នៅក្នុងតំបន់អាស៊ីថាតើអាមេរិក អាចទប់ទល់ជាមួយចិន និងកំញើញចិនយ៉ាងដូចម្ដេច បើសង្រ្គាមលើកោះតៃវ៉ាន់ ឬនៅក្នុងសមុទ្រចិនត្បូងផ្ទុះឡើងដោយចៀសមិនរួចនៅពេលអនាគត? ក្នុងន័យនេះសង្រ្គាមនៅ អ៊ុយក្រែន បានបញ្ជាក់ថាសម្ព័ន្ធមិត្តដូចជា NATO មានសារៈសំខាន់ ព្រោះយ៉ាងហោចណាស់ រុស្ស៉ីមកទល់នឹងបច្ចុប្បន្ន មិនហ៊ានបើកការវាយប្រហារលើប្រទេសប៉ូឡូញដែលជា សមាជិកណាតូ និងជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅឱ្យទាហានអ៊ុយក្រែន។
សម្ព័ន្ធមិត្តពិតជាមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក ហើយទៅថ្ងៃមុខអាមេរិករឹតតែត្រូវការប្រព័ន្ធសម្ព័ន្ធមិត្តដ៏រឹងមាំមួយនៅអាស៊ី ដើម្បីប្រជែងឥទ្ធិពលចិនស្របពេល ក្រុមអ្នកជំនាញមើលឃើញថាសហរដ្ឋអាមេរិកលែងមានសមត្ថភាពប្រជែងជាមួយប៉េកាំងទៀតហើយ បើគ្មានការជួយពីសម្ព័ន្ធមិត្តទេនោះ។ ម្យ៉ាងវិញទៀត ទោះជាសហរដ្ឋអាមេរិក បានបដិសេធជារឿយៗថាខ្លួនមិនមានចេតនាបង្កើតណាតូអាស៊ីក៏ដោយ តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាក្រុមប្រទេសក្វាដបានប្រែក្លាយខ្លួនពីភាពជាដៃគូដោះស្រាយ គ្រោះមហន្តរាយធម្មជាតិ ទៅជាដៃគូសន្តិសុខយ៉ាងពេញទីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ពិតណាស់ប្រឈមមុខជាមួយចិន សហរដ្ឋអាមេរិកប្រាកដជាចង់បានប្រព័ន្ធសម្ព័ន្ធមិត្តដ៏រឹងមាំមួយប្រហាក់ប្រហែលនឹងណាតូ បើមិនដូច្នោះតើអាមេរិកបង្កើតក្វាដ AUKUS មកធ្វើ អ្វី? តែអ្វីដែលសំខាន់ នោះគឺសហរដ្ឋអាមេរិកខ្លួនឯងដឹងយ៉ាងច្បាស់ថាពេលវេលាមិនទាន់មកដល់ ហើយក៏មិនអាចបង្ខំ ព្រោះវានៅមានឧបសគ្គជាច្រើនក្នុងការបង្កើតសម្ព័ន្ធភាព មួយដូចជាណាតូក្នុងតំបន់អាស៊ី ហើយក្នុងរយៈពេលខ្លី ឬមធ្យម អាមេរិករឹតតែដឹងទៅទៀតថាណាតូអាស៊ី មិនទាន់អាចបម្រើប្រយោជន៍អាមេរិកនោះទេ ពីព្រោះថាប្រទេសក្នុងតំបន់ ភាគច្រើនមិនចង់បានបក្សសម្ព័ន្ធយោធាបែបនេះឡើយ ដោយពួកគេមិនចង់ធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន។ តួយ៉ាង ការស្ទង់មតិមួយចេញផ្សាយដោយវិទ្យាសា្ថន សិក្សាស្រាវជ្រាវ អាយស៊ី-យូសុះ អ៉ីសហាក (ISEAS-Yuof Ishak) មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបានបង្ហាញថាប្រទេសនៅក្នុងតំបន់អាស៊ី ដូចជាអាស៊ានសុទ្ធតែចង់រក្សា ទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែចង់ឱ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមក្នុងតំបន់ដូចគ្នា។
មួយវិញទៀត សូម្បីតែឥណ្ឌាផ្ទាល់ដែលជាសមាជិកក្វាដ និងដែលអាមេរិកចាត់ទុកថាតួអង្គដ៏សំខាន់ក្នុងការខ្ទប់ឥទ្ធិពលចិន ក៏មិនបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយ បក្សសម្ព័ន្ធយោធាណាមួយដែរ ហើយការបោះឆ្នោតអនុបវាទរបស់ទីក្រុងញូដេលី ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនកាន់តែបញ្ជាក់ថាឥណ្ឌានៅតែស្ទាក់ស្ទើរ ចូលរួមជាមួយលោកខាងលិច ក្នុងសង្រ្គាមត្រជាក់យុគសម័យថ្មី។
លើសពីនេះទៀត នៅក្នុងក្រសែភ្នែកប្រជាជនអាស៊ី ចិនមិនដល់ថ្នាក់គួរឱ្យខ្លាច ឬគំរាមកំហែងដល់ប្រទេសរបស់ពួកគេ និងក្នុងតំបន់ទាំងមូល។ និយាយបែបនេះរាប់ទសវត្សរ៍កន្លង មក ចិនមិនដែលធ្វើអន្តរាគមន៍យោធាឈ្លានពានប្រទេសណាមួយទេ តែអាមេរិក និងណាតូវិញទេដែលបានប្រឡូកចូលក្នុងសង្រ្គាមបង្ហូរឈាមនៅក្រៅប្រទេសជាច្រើន ដូចជានៅ អាហ្វហ្គានីស្ថាន ស៊ីរី លីប៊ី និងអ៉ីរ៉ាក់ ហើយអ្វីដែលគេបានឃើញ នោះគឺប្រទេសទាំងនេះនៅតែស្ថិតនៅក្នុងអសន្តិសុខ ក្រោយអន្តរាគមន៍យោធារបស់អាមេរិក។
តែទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងអាចនឹងប្រែប្រួលភ្លាមៗក៏ថាបាន បើសិនជាចិនធ្វើសកម្មភាពខុសប្រក្រតីណាមួយដូចជាប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់, នៅក្នុងតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងកើត ឬសមុទ្រចិនខាងត្បូង ដែលទាំងនេះអាចនឹងក្លាយជាហេតុផលជាក់ស្ដែងឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីបញ្ចុះបញ្ចូលឱ្យ បណ្ដាប្រទេសក្នុងតំបន់ចូលរួមក្នុងបក្សសម្ព័ន្ធយោធារបស់ខ្លួន។ មានន័យថាប្រទេសក្នុងតំបន់ដែលមានជម្លោះទឹកដីជាមួយចិនអាចនឹងប្រឈមមុខត្រូវ ជ្រើសរើសយកមួយរវាង «ប្រយោជន៍សេដ្ឋកិច្ចជាមួយចិន និងបូរណភាពទឹកដី»៕
ដោយ៖ Fresh News
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ
(ទីក្រុងហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន០៣រូប កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ ដែលបានធ្វើឱ្យមតិសាធារណជនយល់ច្រឡំ អំពីការជំនុំជម្រះក្ដីនៅកម្ពុជា នៅពេលថ្មីៗនេះ។
តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ដូចតទៅ៖
ទី១៖ ការលើកឡើងថា សវនាការធ្វើឡើងដោយ «ហេតុផលនយោបាយ» គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិត។ មានឧទាហរណ៍យ៉ាងច្រើនបង្ហាញថា បុគ្គលដែលគាំទ្រគណបក្សកាន់អំណាច ក៏ត្រូវបានតុលាការតែមួយនេះ កាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ ប្រការនេះបញ្ជាក់យ៉ាងច្បាស់ពីការពិតដែលថា ការចូលរួមជាមួយគណបក្សនយោបាយមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
ទី២៖ ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួល ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតនោះគឺថា ការកាត់ក្ដីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ «ព្រឹត្តិការណ៍ ៩/១១» របស់ទណ្ឌិតសម រង្ស៉ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និង រៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង។ សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស ដែលធាតុពិតគឺជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។
ទី៣៖ ការអត្ថាធិប្បាយរបស់អ្នកជំនាញខាងលើ ធ្វើឡើងដោយជ្រើសរើសតែមួយជ្រុង និងលម្អៀង។ អ្នករាយការណ៍ពិសេសខាងលើហាក់ភ្លេចថា អតីតសហការីរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបំពានយ៉ាងគឃ្លើន និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត។ បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ។
ទី៤៖ ការលើកឡើងថា ជនជាប់ចោទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការដោយផ្ទាល់ និងពុំទទួលបានឯកសារសំណុំរឿងទាំងស្រុង គឺជាការចោទប្រកាន់ដែលគ្មានការពិត។ អ្វីដែលប្រាកដ គឺ ជនជាប់ចោទខ្លះបានគេចខ្លួន មិនចូលរួមនីតិវិធីតុលាការ។ ទោះជាយ៉ាងណា ចុងចោទមានឱកាសពេញលេញ ទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ ស្របតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការថ្លែងអះអាងថា ការឃុំខ្លួនបណ្តោះអាសន្ន មានការអូសបន្លាយរយៈពេលវែង បង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នកជំនាញទាំងនោះ ហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈ ចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា តែម្តង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានទទូចអ្នករាយការណ៍ពិសេសទាំងបីរូបខាងលើ ខិតខំយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកជាច្រើន ដែលបានទាមទារឱ្យអ្នករាយការណ៍ពិសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវីធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស”។ ឯករាជ្យភាពរបស់អ្នកជំនាញសិទ្ធិមនុស្ស ពុំអាចកាត់ផ្តាច់ចេញពីទំនួលខុសត្រូវបានឡើយ៕









.jpg)

.jpg)




.jpg)



.jpg)












