Tuesday, September 10, 2024

ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា



ក្នុងឱកាសនៃជំនួប លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន កន្លងមក។ ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់បានប្ដេជ្ញាចិត្តក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។ 

សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ិននីគែន ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើតការងារដោយផ្ទាល់និងប្រយោល នៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ។ សម្តេចធិបតីបានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត៕





No comments:

Post a Comment