ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ «វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤» ដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែល រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិមិនដែលព្រងើយកន្ដើយចំពោះវិស័យកសិកម្មឡើយ ពោលគឺតាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ បន្តមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភពលោកទៀតផង៕
No comments:
Post a Comment