Thursday, June 13, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់» នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំនិងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ពោលគឺធនធានមនុស្សគឺជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសយើងអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរីកចម្រើនគឺជារឿងមួយ ប៉ុន្តែបើគ្មានធនធានមនុស្សមិនអាចមានចីរភាព និងនិរន្តភាពទេ បើយើងចង់ឱ្យប្រទេសយើងវិវត្តន៍រីកចម្រើនជានិច្ច ទាល់តែមានធនធានមនុស្សដែលរស់រវើក ព្រោះ៖


១-ធនធានមនុស្សធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមានចីរភាព និងមាននិរន្តភាព។ 


២-ធនធានមនុស្សអាចឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងនៅក្នុងបរិបទសកលភាវូបនីយកម្ម។


៣-ធនធានមនុស្សឱ្យប្រទេសយើងអាចចាប់ឱកាសនិងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេងបាន។


៤-ធនធានមនុស្សជួយឱ្យយើងឯករាជ្យ៕





No comments:

Post a Comment