Friday, May 17, 2024

កម្ពុជា និងហ្សកហ្ស៊ី បានប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច




ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ីនៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសស្នាក់នៅទីក្រុងប៊ីលីស៊ី ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Ilia Darchiashvili រដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី។ ឯកឧត្តមរដ្ឋលេខាធិការ  និងរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានវាយតម្លៃខ្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ  និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាផលប្រយោជន៍រួម។


ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ីលីស៊ី ឯកឧត្តម ឃួន ផុនរតនៈ បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១  រវាងក្រសួងការបរទេសទាំងពីរជាមួយឯកឧត្តម Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង  និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាពិសេស ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហ្សកហ្ស៊ី។


Cambodia and Georgia to deepen political and economic cooperations

His Excellency KHUON Phon Rattanak, Secretary of State of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia, visited Georgia on 15-16 May 2024. During his stay in Tbilisi, he paid a courtesy call on His Excellency Ilia Darchiashvili, Minister of Foreign Affairs of Georgia. His Excellency KHUON Phon Rattanak and Georgian Foreign Minister highly valued the two countries' bilateral relations and expressed their commitments to strengthening the relations of friendship and enhancing collaboration in the areas of common interests.


While staying in Tbilisi, His Excellency Secretary of State co-chaired the First Session of Bilateral Consultations between the two Foreign Ministries with His Excellency Alexander Khvtisiashvili, Deputy Minister of Foreign Affairs of Georgia, on 16 May 2024. Both sides emphasized the importance of this Bilateral Consultations mechanism and the future high-level interactions which will pave the way to further strengthening and expanding the close ties and manifold cooperative sector, especially in trade and economic exchanges between Cambodia and Georgia.









No comments:

Post a Comment