(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយ ប្រធានគណបក្សឆន្ទៈខ្មែរលោក សុក ហាច និងសមាជិកព្រឹទ្ធសភាពីររូបទៀតគឺលោក សេង ម៉ាឌី និងលោក គង់ មុនីកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកម៉ិញ ១៨ មេសា ២០២៤ ខ្ញុំជាមួយអនុប្រធានទាំង២រូបបានជួបសន្ទនាជាមួយ ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ។ ជាង៣ម៉ោងនៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ស្និទស្នាល គោរពគ្នាទៅវិញទៅមកធ្វើឲ្យ ខ្ញុំជឿជាក់ថាព្រឹទ្ទសភានិងដំណើការល្អ។ យើងបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅ៕
No comments:
Post a Comment