Tuesday, January 09, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានអាទិភាពសំខាន់ៗចំនួន៥ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្តោតជាចម្បងទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការវិវត្តនៃសង្គមសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងភាពធន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលផ្តោតលើអាទិភាពសំខាន់ៗចំនួន ៥ ដើម្បីកសាងធនធានមនុស្សឱ្យបានកាន់តែរឹងមាំ ដែលរួមមាន៖

-ទី១ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា និងវិទ្យាសាស្ត្រ 

-ទី២ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន 

-ទី៣ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន 

-ទី៤ ពង្រឹងការគាំពារសង្គម និងប្រព័ន្ធស្បៀងអាហារ 

-ទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕

No comments:

Post a Comment