Tuesday, January 09, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ហើយក៏មិនមែនធ្វើតែម្ដងចប់នោះដែរ តែគឺត្រូវធ្វើជាប្រចាំ


ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើន ដែលកំណែទម្រង់ទាំងនោះមិនចេះចប់ទេ គឺរដ្ឋាភិបាលត្រូវតែធ្វើជាប្រចាំតែម្តង ដើម្បីពិនិត្យនិងវាយតម្លៃទៅលើការងារ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ជាប្រចាំជាច្រើនមកហើយដែរ នៅតាមក្រសួង ស្ថាប័ន នានានាពេលកន្លងមក ក៏ប៉ុន្តែយើងក៏ត្រូវយកពេលដើម្បីធ្វើការវាយតម្លៃ និងកែសម្រួលការងារកំណែទម្រង់នេះផងដែរ ដើម្បីយើងបានដើរទៅមុខទាំងអស់គ្នា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ យើងត្រូវមានកត្តាចំនួន ៤ ដែលក្នុងនោះរួមមាន៖ 

ទី១-ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន 

ទី២-ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្ត ជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទៈខ្ពស់ 

ទី៣-ការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន 

និងទី៤-ការលះបង់ដើម្បីផលប្រយោជន៍រួម៕

No comments:

Post a Comment