Thursday, December 21, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើន ធ្វើអោយសហគមន៍អន្តរជាតិទទួលស្គាល់ថា «កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យនេះ»



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។ សម្ដេចថា កម្ពុជាអនុវត្តបានល្អប្រសើរ នូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលដ្ឋានធម្មជាតិក្នុងការធានាបាននូវសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជនរយៈពេលវែង និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងការកែច្នៃសំណល់ទីប្រជុំជន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គំនិតផ្តួចផ្តើមស្ដីពីកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតងនិងចីរភាព និងការអនុវត្តគោលនយោបាយការទូតបៃតងឥណទានកាបូន នឹងលើកកម្ពស់ហិរញ្ញប្បទានបៃតង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕

No comments:

Post a Comment