សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាយើងដាក់ទិសដៅក្នុងការជំរុញការធ្វើពិពិធកម្ម ជំរុញការលើកកម្ពស់ឧស្សាហកម្ម សេវាកម្ម ឌីជីថលក៏ដោយ ក៏យើងមិនអាចដើរចោលកសិកម្មបានដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្ដែង កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ នេះ គឺសំដៅពង្រឹង និងជំរុញបន្ថែមទៅលើការជួយទាញសក្តានុពលកសិកម្មរបស់យើង និងធ្វើយ៉ាងណាអោយបានផលបានច្រើនទៅដល់កសិកររបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះពូជអង្ករស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ី ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣៕
No comments:
Post a Comment