Monday, November 20, 2023

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រកាសកម្មវិធីទី៥និងទី៦នៃ កម្មវិធីគោលនយោបាយអាទិភាព៦ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី តំណាងវិស័យឯកជន
អង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ជាទីមេត្រី!

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនាពេលនេះ។ កម្មវិធីអាទិភាពទី៥ និងទី៦ គឺជាកម្មវិធីចុងក្រោយនៅក្នុងកម្មវិធីអាទិភាព៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំនិងប្រកាសដាក់ឲ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មាការគោលនយោ​បាយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារ ក៏ដូចជាគ្រប់បណ្តាស្ថាប័នក្រសួងទាំងអស់ ដែលបានរួមគ្នា រៀបចំចេញជាគោលនយោបាយ និងដាក់ឲ្យអនុវត្ត (ក្នុងពេល)មិនដល់៩០ ថ្ងៃផង។ នៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលគ្រប់៩០ ថ្ងៃ។ យើងគិតថា deadline សំរាប់គោលការណ៍នេះគឺនៅមុនដំ​ណាច់ឆ្នាំ២០២៣ ប៉ុន្តែយើងបានរួមគ្នាគិតគូរនិងខិតខំធ្វើកិច្ចការនេះយូរមកហើយៗ (ទីបំផុត)បានចេញជារូបរាងនៅក្នុងដំណាក់កាលដែលមិនដល់៩០ ថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានផ្តួចផ្តើមគោលគំនិតមួយចំនួន រួមទាំងកិច្ចការ​ងារ​ពាក់ព័ន្ធវិស័យកសិកម្មនេះ ដែល(ជួយអោយ)យើងអាចរៀបចំ​ការត្រៀមលក្ខណៈ និងជាមូលដ្ឋានដែលយើងបានកសាងក្នុងរយៈពេល ៤០ឆ្នាំមកនេះ ធ្វើកំណែទម្រង់និងការពង្រឹងបន្តសម្រាប់អាណត្តិទី៧ នេះ។

[ចប់សេចក្តីអធិប្បាយ១]

ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលមន្រ្តីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រេចបាន ដូចដែលឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធី មុននេះ ។ ជាក់ស្តែង ទោះបី ពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ និង បានជះផលអវិជ្ជមានយ៉ាងខ្លាំង ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏វិស័យកសិកម្មនៅតែរឹងមាំ និង បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ការធានាបាននូវសន្តិសុខស្បៀង ដោយបានបញ្ចៀសទាំងស្រុងនូវវិបត្តិស្បៀងអាហារ និង អតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

(១) កង្វល់នៃឥទ្ធិពល​​ El Nino ធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតស្បៀងនៅលើទូទាំងពិភពលោក

ជាការពិតណាស់ វិបត្តិស្បៀងអាហារមិនមែនជាការស្រមើស្រមៃនោះទេ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងឃើញថា សង្គ្រាមដែលបានកើតរវាងអ៊ុយក្រែននិងរុស្ស៊ី ដែលអ៊ុយក្រែនជាប្រទេសនាំចេញស្រូវសាឡីច្រើននៅក្នុងពិភពលោក បានធ្វើឲ្យកើតមានវិបត្តិតម្លៃនៃស្បៀងអាហារ ជាពិសេសនៅប្រទេសជឿនលឿនដែលពឹងផ្អែកទៅលើវត្ថុធាតុដើមទាំងនោះ។ កាលដែលខ្ញុំបានទៅប្រជុំអាស៊ាន មានការលើកឡើងច្រើននៅក្នុងកិច្ចប្រជុំ ពីកង្វល់នៃឥទ្ធិពល​​ El Nino ធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតស្បៀងនៅលើទូទាំងពិភពលោក ដែលអាចនាំឲ្យមានកង្វះស្បៀងនិងថ្លៃទំនិញ។

(២) ខណៈប្រទេសខ្លះខ្វះស្បៀង កម្ពុជាមានអតិរេកស្បៀងនិងអាចនាំចេញ

អាស៊ាន ប៉ុន្មានឆ្នាំមុន ប្រទេសខ្លះត្រូវរហូតទៅដល់ថាបើកកូតាលក់ឲ្យប្រ​ជាពលរដ្ឋព្រោះទំនិញវាថ្លៃ ដោយសារតែវាខ្វះ។ អញ្ចឹង ប្រទេសជាច្រើនបានបើកយុទ្ធនាការទិញ(ស្បៀង)។ កន្លងទៅ ខ្ញុំបានជួបជាមួយថ្នាក់ដឹកនាំអាស៊ានមួយចំនួន។ ប្រទេសពួកគាត់បានប្រមូលទិញស្បៀងដើម្បីស្តុកបម្រុងក្នុងករណីចាំបាច់ យោងតាមការព្យាករណ៍។ ខណៈដែលប្រទេសជាច្រើនកំពុងជួបវិបត្តិនេះ ផ្ទុយទៅវិញ កម្ពុជាយើងបានធានាបានសន្តិសុខស្បៀង ហើយបើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី(កសិកម្ម រុក្ខាប្រមាញ់និងនេសាទ) មិនត្រឹមតែធានានូវសន្តិសុខ​ស្បៀងក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែយើងមានអតិរេកផលិតផលកសិកម្ម អាចនាំចេញបានដល់ទៅ ៦,២ លានតោន នៅក្នុង ១០ ខែកន្លងមកនេះ។

(៣) ការដឹកនាំ ការគ្រប់គ្រង និងគោលនយោបាយត្រឹមត្រូវ ធ្វើអោយសក្តានុពលធនធានធម្មជាតិហុចផល

នេះគឺជាតឹកតាងមួយដែលបញ្ជាក់ថា ប្រទេសយើងមិនគ្រាន់តែមានសក្តានុពលធនធានធម្មជាតិ មានដីច្រើន ដីមានជីជាតិនោះទេ ប៉ុន្តែក៏មានការដឹកនាំ ការគ្រប់គ្រង និងបានដាក់ចេញគោលនយោបាយត្រឹមត្រូវ។ ការបញ្ចប់សង្គ្រាម ការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ការមិនយកពន្ធដី ការមិនយកពន្ធសំភារៈផ្សេងៗក្នុងវិស័យកសិកម្ម និងការជួយអនុគ្រោះលើកទឹកចិត្តជាច្រើនរបស់រដ្ឋាភិបាល គឺបានហុចផល(ទាំងនេះ)។ បើសិនជាគ្មានស្ថេរភាព សុខសន្តិភាពនោះទេ គ្មានដីដែលអាចបង្កបង្កើនផលគ្រប់ គ្មានទីផ្សារដែលអាចចូល គ្មានការខិតខំដើម្បីរកទីផ្សារនៅខាងក្រៅប្រទេសនោះទេ យើងមិនអាចធានាបានប៉ុណ្ណេះនោះទេ …។

(៤) ដរាបណាមនុស្សនៅហូបអាហារ​ កសិ​កម្ម​នៅតែជាអាទិភាពចំបង

ទោះបីជាយើងដាក់ទិសដៅជំរុញការធ្វើពិពិធកម្ម លើកកម្ពស់ឧស្សាហកម្ម សេវាកម្ម បន្ថែមដោយឌីជីថលនីយ៍កម្មក៏ដោយ ក៏យើងមិនអាចដើរចោលកសិកម្មដែរ។ និយាយឲ្យខ្លីទៅ គឺដរាបណាមនុស្សនៅហូបអាហារ​ កសិ​កម្ម​នៅតែជាអាទិភាពចំបង។ (ជាការប្រសើណាស់ដែល)កម្ពុជាមានលក្ខណៈអំណោយផល។ ប្រទេសខ្លះមិនមានលក្ខណៈអំណោយផលទេ។ កន្លែងខ្លះ មានដីដែលសុទ្ធតែគ្រួសឬថ្ម។ ប្រទេសខ្លះត្រូវខិតខំដើម្បីរស់ ដោយពង្រឹងខ្លួនឯង។ សន្តិសុខស្បៀងសំខាន់ណាស់។ ឯកឧត្តមអស់លោកបានឃើញហើយ ជាពិសេសនៅក្នុងវិបត្តិនៃកូវីដ១៩ នេះ មនុស្សអាចផ្អាកដើរទេសចរណ៍ មនុស្សអាចផ្អាកទិញរថយន្តថ្មី មនុស្សអាចផ្អាកទិញទូរស័ព្ទថ្មី តែមនុស្សមិនអាចផ្អាកហូបទេ។ កម្ពុជាយើងដូចគ្នា។

(៥) លើកស្ទួយផលិតកម្មនិងរកទីផ្សារ ពង្រាយមន្ត្រីកសិកម្ម និងអភិវឌ្ឍសហគមន៍កសិកម្មទំនើប

អញ្ចឹងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នេះ មានគោលដៅពង្រឹងនិងជំរុញបន្ថែមការជួយទាញសក្តានុពលកសិកម្មរបស់យើង។ មិនត្រឹមតែមិនដើរចោលកសិកម្មនោះទេ ប៉ុន្តែយើងថែមទាំងដាក់គោលនយោបាយពង្រឹងនិងទាញឲ្យបានសក្តានុពលថែមទៀត ធ្វើយ៉ាងណាឲ្យបានផលបានច្រើនទៅលើកសិកររបស់យើង​​។ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានលើកហើយពីកិច្ចការ ៣សំខាន់ ដែលយើងបានលើកក្នុងកម្មវិធីគោលនយោបាយគឺ៖ (ទី១) លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហរិញ្ញប្បទាន, (ទី២) ការដាក់ពង្រាយមន្ត្រីកសិកម្ម (តាម)ឃុំសង្កាត់ និង(ទី៣) ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប កម្មវិធីគោលនយោបាយទាំង ៣នេះ មានគោលដៅបង្កើតប្រសិទ្ធភាព និងធានានូវភាពប្រកួតប្រជែងរបស់វិស័យកសិកម្មរបស់យើង។

(៦) ខិតខំចរចារកទីផ្សារខាងក្រៅ ធានាគោលនយោបាយ ទំនាក់ទំនង គុណភាពនិងតម្លៃ

ពិតណាស់ យើងមានលក្ខណៈអំណោយផល គឺធនធានធម្មជាតិ និងមានធនធានមនុស្ស មានដីមានជីជាតិ។ យើងខិតខំចរចារកទីផ្សារនៅខាងក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។ ប៉ុន្តែកុំភ្លេចថា នៅលើពិភពលោកនេះ ប្រទេសច្រើនណាស់ដែលប្រកួតប្រជែងធ្វើដូចគ្នា។ អញ្ចឹងវាមិនស្វ័យប្រវត្តិទេ ហើយវាក៏មិនមែនជាកត្តាចៃដន្យដែលយើងអាចមានអតិរេកនៃផលិតផលកសិកម្ម ហើយអាចនាំចេញ ៦ លានតោនជាងនៅក្នុង ១០ ខែ(មកនេះ)។ មិនមែននៅស្ងៀមៗ ប្រទេសទាំងនោះទិញផលិតផលពីកម្ពុជានោះទេ។ អញ្ចឹង(កិច្ចព្រមព្រៀងទាំងនោះ)ធានានូវគោលនយោបាយ ការទំនាក់ទំនង គុណភាពនិងតម្លៃរបស់យើងក្នុងការប្រកួតប្រជែង …។

[ចប់សេចក្តីអធិប្បាយ២]

ឆ្នាំនេះ ខ្ញុំសូមយកឱកាសនេះអបអរសាទរ ចំពោះអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះ “ពានរង្វាន់មាស” ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទ អង្ករសគ្រាប់វែងចិន-អាស៊ានលើកទី ១ ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្រ្តស្រូវ នៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគ័ងស៊ី ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៣ កន្លងទៅ ។ នេះ គឺជាកិត្តិយស និង មោទនភាពថ្មីមួយទៀត សម្រាប់ប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ក្រោយពីអង្ករពូជស្រូវផ្ការំដួលកម្ពុជាបានឈ្នះ  “ពានរង្វាន់អង្ករល្អដាច់គេ”  ចំនួន ៥ លើក ក្នុងរយៈពេល ១០ ឆ្នាំនៃការចូលរួមប្រកួតប្រជែងអង្កររបស់កម្ពុជានៅលើឆាកអន្តរជាតិ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

(៧) លក់បានថ្លៃ ផលិតថ្លៃទាប ធានាការប្រកួតប្រជែង ផ្តល់ផលច្រើនដល់កសិករ

ឆ្នាំនេះផងដែរ ខ្ញុំសូមអបអរសាទរដល់ប្រជាកសិកររបស់យើង ដែលស្រូវមានតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ។ តាមរបាយការណ៍ ១គីឡូស្រូវមានតម្លៃពី ១០០០ ទៅ ១៣០០(រៀល)។ បើយើងប្រៀបធៀបពីមុន តម្លៃមានត្រឹម ៨០០ ទៅ ១០០០(រៀល)។ គួបផ្សំជាមួយនឹងការធ្លាក់ចុះថ្លៃនេះ តម្លៃវត្ថុធាតុដើម ដូចជាជី ដូចជាថ្នាំកសិកម្មមួយចំនួនក៏បានបន្ថយ។ ការនេះធ្វើឲ្យកសិករអាចរកចំណូលបាន។ វាមិនសំខាន់រឿងតម្លៃលក់តែមួយទេ វាសំខាន់ផងដែរលើតម្លៃផលិត។ បានន័យថា សំខាន់តើកសិករសល់លុយប៉ុន្មាន? បើថ្លៃផលិតខ្ពស់ពេក ថ្លៃលក់ទាបទៀត ភាគ​នៅសល់ក៏តិច។ អ្វីដែលសំខាន់ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចេញគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តជាច្រើន គឺធ្វើយ៉ាងណាកាត់បន្ថយតម្លៃដើម្បីធានាការប្រកួតប្រជែង។ បើសិនតម្លៃលក់បានកាន់តែច្រើន ចំណូលបានកាន់តែច្រើន ហើយតម្លៃទាបក្នុងការផលិត រួមជាមួយនឹងការខិតខំក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនខ្ញុំគិតថាអាចធ្វើឲ្យផលិតផលកសិកម្មរបស់យើងកាន់តែប្រកួតប្រជែង ធ្វើឲ្យផលបានច្រើន​ដល់កសិករ

(៨) គោលដៅអភិវឌ្ឍគឺចែកផលលាភដល់ប្រជាពលរដ្ឋ បើវិស័យកសិកម្មគឺដល់កសិករ

គេថាផលសំខាន់មិនមែនផលប្រមូលផ្តុំនៅរាជរដ្ឋាភិបាល(ទេ)។ គោលដៅអាទិភាពនៃការអភិវឌ្ឍរបស់យើង គឺធ្វើយ៉ាងណាចែកផលលាភនេះទៅដល់ដៃប្រជាពលរដ្ឋ ពិសេសវិស័យកសិកម្មគឺដល់ប្រជាកសិករតែម្តង។ យើងត្រូវធ្វើរឿងនេះជាមួយអ្នកពាក់ព័ន្ធដូចជា​វិស័យឯកជន ដែលចូលរួមជាចលករនៅក្នុងដំណើរការនេះ។ សួរថាតើទាំងអស់នេះគ្រប់គ្រាន់ឬនៅ? តើយើងគួរតែធ្វើអ្វីទៀតដើម្បីធានា(គោលដៅនេះ)? ការប្រកួតប្រជែងទីផ្សារកសិកម្ម វាមិនខុសពីទីផ្សារផលិតផលផ្សេងទេ។ មានការប្រកួតប្រជែងច្រើន។ យើងត្រូវតែធ្វើទំនើបកម្មបច្ចេក​ទេសកសិកម្មជាប្រចាំដើម្បីបង្កើនផលិតភាព កាត់បន្ថយតម្លៃ និងធានា(ការប្រកួតប្រជែង)។ ពេលដែលនិយាយពីកសិកម្ម យើងតែងតែគិតអំពីតុល្យភាពរវាងអ្នកប្រើប្រាស់និងអ្នកផលិត។​ បើអ្នកផលិតតម្លៃល្អហើយ ប៉ុន្តែលក់ចេញមកអ្នកប្រើប្រាស់ មានតម្លៃខ្ពស់ក៏មិនកើត។ ធ្វើឲ្យមានអតិផរណា។

(៩) ដើម្បីការពារផលិតកម្មកសិកម្ម​ ផលិតកម្មក្នុងស្រុកត្រូវប្រកួតធានាគុណភាពនិងតម្លៃដល់អ្នកហូបចុក

យើងត្រូវកាត់(បន្ថយ)គម្លាតដើម្បីទី១ ផលចូលដល់កសិករបានច្រើន និងទី២ រក្សាលំនឹងតម្លៃទីផ្សារសំរាប់ផលិតផល។​ ប្រជាកសិករចង់បានផលស្រូវខ្ពស់(និងលក់បានថ្លៃ) តែអ្នកហូបចង់បានអង្ករ​កុំថ្លៃខ្ពស់ពេក។ អញ្ចឹងរូបមន្តអ្វីដែលរាជរដ្ឋាភិបាលត្រូវគិតគូរដើម្បីធ្វើអោយមានតុល្យភាព(រវាងគ្នា)។ (មិនតែប៉ុណ្ណោះ) យើងមានទាំងផលិតផលក្នុងស្រុកនិងក្រៅស្រុក។ តើត្រូវធ្វើតុល្យភាពយ៉ាងណា? មានការលើកឡើងថា ហេតុអ្វីរាជរដ្ឋាភិបាលមិនការពារវិស័យ(ផលិតផលកសិកម្ម)នៅខាងក្នុង(ស្រុក)។ យើងចង់(ធ្វើដូចនោះ) ប៉ុន្តែវិស័យខាងក្នុងត្រូវធានាភាពប្រកួតប្រជែងដើម្បីធានាផលិត​ផលនៅក្នុងស្រុក ដោយប្រគល់ឲ្យអ្នកទិញហូបចុកដែលមិនមែនអ្នកផលិត ធានាបានទាំងគុណភាពនិងតម្លៃ។ បើមិនដូច្នឹងទេ យើងលំបាក។

(១០) ការប្រែប្រួលថ្លៃទំនិញហូបចុក/ប្រើប្រាស់ ពាក់ព័ន្ធទៅនឹងជីវភាពប្រជាពលរដ្ឋ

អតិផរណាតម្លៃនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវតាមដា​ន។ លោកជំទាវ ចម និមល រាយការណ៍ជាប្រចាំនូវតម្លៃ(ទំនិញ)សំខាន់ប្រចាំថ្ងៃថាមានការឡើងចុះយ៉ាងម៉េច។ យើងឃើញថាក្នុងឆ្នាំនេះ ទោះបីជាមានវិបត្តិនៅក្នុងរឿងថាមពលក្រៅប្រទេស(ដែលបង្កអោយ)មាន(ការ)ឡើងថ្លៃ(ទំនិញជាទូទៅ) (សន្ទស្សន៍ថ្លៃទំនិញនៅក្នុងប្រ​ទេស)យើង(ស្ថិត)នៅក្នុងកម្រិតមួយមិនទាន់មានហានិភ័យ។ សូម(ក្រសួងពាណិជ្ជកម្ម)បន្ត(ការ)តាមដាន(បំរែបំរួលថ្លៃទំនិញតទៅទៀត) ព្រោះមានការពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋ។ ប្រាក់ខែឡើង តែទំនិញឡើងថ្លៃទៅដដែល (វាមិនជួយដល់ជីវភាពទេ)។ ស៊ូប្រាក់ខែមិនបាច់ឡើង (ហើយ)ទំនិញក៏មិនឡើង។ វាគ្រាន់បើជាង។ ទំនិញវាឡើងថ្លៃលឿនពេក។ នៅពេលដែលយើងនិយាយពីផលិតផលកសិកម្ម ផលិតផលក្នុងស្រុកត្រូវធានាតុល្យភាពទាំង២ គឺទាំងអ្នកផលិតទាំងអ្នកប្រើប្រាស់ …។

[ចប់សេចក្តីអធិប្បាយ២]

ទន្ទឹមនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះការចុះជួយអន្តរាគមន៍របស់មន្រ្តីកសិកម្ម ក្នុងការផ្តល់ស្រូវពូជបានទាន់ពេល ដល់ប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តារាជធានី-ខេត្តចំនួន១៦ នៅទូទាំងប្រទេស ។

[ចាប់ផ្ដើម​សេចក្ដីអធិប្បាយ៣]

(១១) បន្ទាប់ពីសង្គ្រោះពីមហន្តរាយទឹកជំនន់ ត្រូវស្តារជីវភាពរស់នៅប្រជាពលរដ្ឋឡើងវិញ

ក្នុងន័យនេះ ខ្ញុំក៏សូមឆ្លៀតឱកាសអរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តម ទេសរដ្ឋមន្រ្តី គន់  គីម និងអាជ្ញាធររាជធានីខេត្ត កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលា។ ទឹកឆ្នាំនេះមិនសូវធំ ហើយនៅតាមទន្លេក៏មិនជាមានបញ្ហាទឹក(ជំនន់ទេ) ប៉ុន្តែក៏បង្កផលប៉ះពាល់(ដល់ហេដ្ឋរចនាសម្ព័ន្ធ) ដែលយើងមិនអាចទុកចោល។ ឃើញមានការសុំគោលការណ៍ដើម្បីជួសជុលផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទឹកជំនន់ហ្នឹងមិនមែនបំផ្លាញតែស្រូវទេ។ វាបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់។ អញ្ចឹងត្រូវតភ្ជាប់ឡើងវិញ។ សូមអរគុណចំពោះកិច្ចការងារ(សង្គ្រោះប្រជាពលរដ្ឋពីមហន្តរាយទឹកជំននន់)នេះ ព្រោះធានាសុវត្ថិភាព អាយុជីវិតប្រជាពលរដ្ឋជាចម្បង។ កិច្ចការដែលត្រូវធ្វើជាបន្ទាន់គឺស្តារឡើងវិញនូវជីវភាពរស់នៅរបស់របស់ប្រជាពលរដ្ឋតាមរយៈការអន្តរាគមន៍ផ្តល់ពូជស្រូវ និងការអន្តរាគមន៍ផ្សេងៗ ដើម្បីស្តារឡើងវិញ។

[បញ្ចប់​សេចក្ដីអធិប្បាយ៣]

នៅក្នុងបរិការណ៍ភូមិសាស្រ្តនយោបាយកាន់តែស្មុគស្មាញ ហើយសេដ្ឋកិច្ចពិភពលោក កាន់តែពិបាកព្យាករណ៍, កម្ពុជាកាន់តែមិនអាចបោះបង់ ឬ ព្រងើយកន្តើយចំពោះការអភិវឌ្ឍវិស័យកសិកម្ម ដែលជាឆ្នាំងបាយធ្លាប់ចិញ្ចឹមប្រជាជនរាប់លាននាក់នោះទេ ។ ពិតណាស់, សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យកសិកម្ម ឬ តែលើវិស័យណាមួយ តែមួយមុខនោះឡើយ,  យើងចាំបាច់ត្រូវមានពិពិធកម្ម ដែលជាយុទ្ធសាស្រ្តការពារឱ្យយើងជៀសបានពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចណាមួយ ទាំងក្នុងកម្រិតតំបន់ និងសកល ។ ជាក់ស្តែង, ទន្ទឹមនឹងយើងព្យាយាមធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម (Labour-Intensive) ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា (Knowledge-based Industry), យើងក៏មានកាតព្វកិច្ចក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មយើងដូចគ្នា ពីកសិកម្មដែលពឹងផ្អែកដោយពលកម្ម, តាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ។ យើងក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល, ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក, ក្នុងតំបន់ និងសកល ។

ដូច្នេះ, អ្វីដែលចោទនោះគឺ តើយើងត្រូវធ្វើដូចម្តេច ទើបយើងអាចធ្វើទំនើបកម្មវិស័យកសិកម្មយើង ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដាខ្ពស់។

[ចាប់ផ្ដើម​សេចក្ដីអធិប្បាយ៤]

ធ្វើយ៉ាងណាជួយដល់កសិករ ដើម្បីធានាទីផ្សារក្នុងស្រុក ទីផ្សារក្រៅស្រុក  ហើយប្រកួតប្រជែងដោយមិនឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ទាំងគុណភាព ទាំងតម្លៃ។ យើងត្រូវធ្វើយ៉ាងណារួមគ្នា ដើម្បីជួយដល់កសិករ ធានានូវភាពប្រកួតប្រជែង និងចំណូលរបស់គាត់បានកើន។

[ចប់សេចក្តីអធិប្បាយ៤]

ដើម្បីឆ្លើយទៅនឹងសំណួរនេះ, ខ្ញុំសូមលើកឡើងអំពីការវិភាគនៃតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងវិស័យកសិកម្ម សម្រាប់ជាក្របខណ្ឌនៃការដាក់ចេញនូវគោលនយោបាយជាក់លាក់ ចំពោះវិស័យកសិកម្ម។

[ចាប់ផ្ដើម​សេចក្ដីអធិប្បាយ៥]

តួអង្គសំខាន់មាន ៣ គឺ ទី១ អ្នកប្រតិបត្តិដែលមានកសិករ វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ទី២ រាជរដ្ឋាភិបាល ទី៣ គឺអ្នកប្រើប្រាស់ ឬអតិថិជន។ តួអង្គ ៣នេះសំខាន់ណាស់ក្នុងខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់របស់យើង។

[ចប់សេចក្តីអធិប្បាយ៥]

ទី១ គឺ អ្នកប្រតិបត្តិផ្ទាល់ ដែលជាប្រជាកសិករ ក៏ដូចជាសហគ្រាសគ្រប់កម្រិតនៃវិស័យឯកជន ដែលមានដំណើរអាជីវកម្មផ្ទាល់ក្នុងវិស័យនេះ ។ សម្រាប់តួអង្គនេះ ខ្ញុំគិតថា យើងមានរួចទៅហើយនូវការខិតខំ និងឆន្ទៈដ៏មោះមុត នៅក្នុងការធ្វើឱ្យវិស័យនេះ កាន់តែរីកចម្រើន ។ ក៏ប៉ុន្តែ, អ្វីដែលយើងអាចព្យាយាមបន្ថែមទៀតនោះ គឺ ការធ្វើយ៉ាងណាឱ្យប្រតិបត្តិករទាំងអស់ ទាំងកសិករ និងវិស័យឯកជន មានភាពប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា, និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា (Common Interest) ទើបយើងអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍវិស័យនេះ ។

[ចាប់ផ្ដើម​សេចក្ដីអធិប្បាយ៦]

(១២) កសិកម្មកម្ពុជាកំពុងប្រកួតប្រជែងជាមួយផលិតផលកសិកម្មធំៗ នៅជិតខាង

ប្រទេសយើងតូច។ បើយើងតូចហើយ ប្រកួតគ្នាទៀត យើងមិនឈ្នះគេទេ។ ខ្ញុំសូមឲ្យគិតគូរពីវិស័យនេះនៅក្នុងក្របខណ្ឌព្រៃទាំងមូល កុំគិតដើមឈើមួយដើម។ ការដែលថាមាត្រដ្ឋានសេដ្ឋកិច្ចប្រទេសយើងជាប្រទេសនាំចេញកសិកម្ម ដែលឯកឧត្តម ឌិត ទីណា បានលើកអម្បាញ់មិញ កុំភ្លេចថានៅក្នុងអាស៊ាន ១០ មិនបាច់និយាយឆ្ងាយទៅដល់ អាហ្វ្រិក អាមេរិកឡាទីនទេ យើងក៏ប្រកួតប្រជែងរួចទៅហើយ ជាពិសេសប្រកួតប្រជែងជាមួយនឹងអ្នកនាំចេញផលិតផលកសិកម្មធំនៅជិតយើងតែម្តង។ សួរថា យើងអត់ទីផ្សារឬ? អត់ទេ។ ការខិតខំ(ស្វែងរក)ចន្លោះប្រហោង​ ដើម្បីយើងអាចខិតខំនិងពង្រឹងខ្លួនយើង។ អ្នកទិញក៏គាត់រើសដែរ។ គាត់ទិញក៏គាត់មានការប្រែប្រួលដែរ។ យើងមានម៉ូយនៅផ្សារ ប៉ុន្តែថ្ងៃខ្លះយើងទៅមើលតូបផ្សេង។ អញ្ចឹង អ្នកលក់គាត់ព្យាយាមដូចគ្នា។ (ក្នុងន័យនេះហើយ ដែលខ្ញុំតែងតែលើកឡើងថា) ការរៀបចំផ្ទះឱ្យបានល្អគឺជាកិច្ចការសំខាន់ … ខ្ញុំសូមឱ្យគិតអំពីក្របខណ្ឌរួមនៅក្នុងវិស័យ(កសិកម្ម)នេះ។ បានន័យថា ឯកជន​ រដ្ឋ ជាមួយនឹងកសិករ​ គិតជាមួយគ្នា … ប្រហែលជាផ្នត់គំនិតមួយដូចក្រុមបាល់ទាត់អញ្ចឹង។ តើយកលេខ១ នៅក្នុងក្រុមចំណាត់ថ្នាក់លេខ១០ ឬមួយយកលេខ១០ ក្នុងក្រុមចំណាត់ថ្នាក់លេខ១? យើងសួរសំណួរខ្លួនឯងអញ្ចឹង។​

(១៣) ក្នុងវិស័យស្រូវអង្ករ កុំឱ្យប្រកួតប្រជែងផ្ទៃក្នុងរហូតបាត់ភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង

តើចង់ឱ្យវិស័យកសិកម្មយើងមានកម្រិតប្រកួតប្រ​ជែងកម្រិតខ្ពស់ ហើយយើងជាសមាជិកក្នុងហ្នឹង។ មិនបាច់ចាំដល់ខ្ពស់ទេ។ បើសិនការនាំចេញកសិកម្មរបស់យើងខ្ពស់ យើងមិនចាំបាច់ឈរលេខ១ (នៅក្នុងក្រុមប្រទេសចំណាត់ថ្នាក់លេខ១) ក៏យើងបានផលដែរ … វិស័យកសិកម្មយើងមិនសូវរឹងមាំ យើងប្រកួតប្រជែង​មិនឈ្នះគេ។ អញ្ចឹងខ្ញុំគិតថាផលលាភក៏មិនសូវបានច្រើន។ ជាការគិតគូរ គួរយើងសុខចិត្តឈរលេខ១០ នៅក្នុងក្រុមដែលមានចំណាត់ថ្នាក់លេខ១ ចុះ។ បានន័យថាម៉េច? ការគិតអំពីផលប្រយោជន៍រួមនៃវិស័យទាំងមូលរបស់កម្ពុជា ជាជាងផលប្រយោជន៍របស់ក្រុមហ៊ុនណាមួយ។ ក្នុងវិស័យស្រូវអង្ករយើង ត្រូវប្រកួត យើងត្រូវរួមគ្នាគិតគូរអំពីការប្រកួតប្រជែងផ្ទៃក្នុង ប៉ុន្តែកុំឱ្យប្រកួតប្រជែងផ្ទៃក្នុងរហូតទៅដល់ធ្វើយ៉ាងណាបាត់នូវភាពប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។ អញ្ចឹងវាទាមទារឱ្យយើងធ្វើការសហការ និងបង្កើត។ មិនមែនតែនៅក្នុងវិស័យស្រូវអង្ករទេ នៅក្នុងដំណាក់កាលផ្សេងៗទៀត។

(១៤) សេដ្ឋកិច្ចមាត្រដ្ឋានមិនធំ ប្រកួតប្រជែងមិនបាន និង/ឬអត់លទ្ធភាពទទួលបានអន្តរាគមន៍បច្ចេកវិទ្យា

យើងបានចងក្រងជារចនាសម្ព័ន្ធ ហើយដាក់គោលនយោបាយមួយនៅក្នុងកម្មវិធីនេះ គឺការរៀបចំជាសហគមន៍កសិកម្មទំនើប។ សហគមន៍កសិកម្មទំនើប មិនមែនបានន័យថា យើងមានត្រឹមតែធនធាន មានតែបច្ចេកវិទ្យាទំនើបទេ ប៉ុន្តែទំនើបទាំងការគិត ទំនើបទាំងរបៀបរបបធ្វើការ និងសហការគ្នា។ ដែលខ្ញុំឱ្យគិតថាពេលខ្លះសុខចិត្តយកលេខ១០ នៅក្នុងក្រុមលេខ១ ជាជាងយើងយកលេខ១ នៅក្នុងក្រុមលេខ១០ បានន័យថា យើងត្រូវវាយតម្លៃខ្លួនយើង កន្លងទៅយើងផលិតម្នាក់ៗឯងទៅមិនរួចទេ។ ខ្ញុំបាននិយាយតាំងពីមុនបង្កើតរដ្ឋាភិបាលថ្មីតាមវេ​ទិកានានាថា … បើមាត្រដ្ឋានសេដ្ឋកិច្ចមានទំហំមិនធំទេ យើងផលិតប្រកួតប្រជែងជាមួយអ្នកនាំចេញផ្សេងទៀតម្តេចនឹងបាន។ ភាគច្រើនយើងប្រកួតប្រជែងនាំចេញទៅទីផ្សារស្រដៀងគ្នាហ្នឹងឯង។ ទី២ បើអត់មានមាត្រដ្ឋានទេ អត់មានលទ្ធភាពនៅក្នុងការយកបច្ចេកវិទ្យានៅក្នុងការទទួលការអន្តរាគមន៍បានល្អិតល្អន់ទេ។ សូម្បីតែរដ្ឋចង់ជួយក៏មិនអាចជួយបានគ្រប់ដែរ។ ឧទាហរណ៍ … បើសិនជាផ្គុំគ្នាបានរាប់ពាន់គ្រួសារ បង្កើតជាសហគមន៍មួយ អាចជួយជាលក្ខណៈធំ។ យើងអាចជួយជាដុំតែម្ដង។ បើតំបន់មួយហ្នឹងមាន ៥០០០ ហិកតា ផលិត ៥០០មុខ យើងក៏ពិបាកធ្វើអន្តរាគមន៍ដែរ។ តែបើ ៥០០០ ហិកតានេះ ផ្គុំទៅជាមួយឬពីរមុខ … យើងអាចជួយបាន។ ត្រូវការអ្វី? ត្រូវការវិនិយោគទៅលើប្រព័ន្ធប្រឡាយទឹកនៅទីហ្នឹង ឬមួយជួយអ្វីផ្សេងនៅក្នុងហ្នឹង។

(១៥) ការចងក្រងជាសហគមន៍កសិកម្មទំនើប ធានាខ្សែច្រវាក់ផលិតកម្មនិងការផ្គត់ផ្គង់ដោយប្រសិទ្ធភាព

សេដ្ឋកិច្ចមាត្រដ្ឋានសំខាន់ណាស់ក្នុងការប្រកួតប្រជែង ជាពិសេសយើងដាក់ទិសដៅប្រែក្លាយនិងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប និងកសិ-ឧស្សាហកម្មទ្រង់ទ្រាយធំ។ អញ្ចឹងទាមទារឲ្យកសិករនីមួយៗ ដែលចូលទៅក្នុងសហគមន៍កសិកម្មទំនើបនេះ មានផ្នត់គំនិតថាចង់ឲ្យសហគមន៍យើងប្រកួតប្រជែង ស្របជាមួយកញ្ចប់គោលនយោបាយរួមធ្វើឲ្យតំបន់យើងមានភាពប្រកួតប្រជែង ជួយដល់សេដ្ឋកិច្ច ជួយដល់កសិកម្មមានការប្រកួតប្រជែងទាំងក្នុង(ប្រទេស) និងក្រៅ (ប្រទេស)។ អញ្ចឹងការរៀបចំចងក្រង​គ្នានេះសំខាន់ណាស់ ហើយធានានូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព។

កាលពីខ្ញុំនៅកងទ័ព ខ្ញុំបានដាក់គោលដៅអភិវឌ្ឍបែបនោះ។ បើយើងរកដីធំៗរាប់ពាន់ រាប់ម៉ឺនហិកតា គឺពិបាកណាស់ តែប្រសិនបើយើងគិតថាដីប្រជាពលរដ្ឋ គ្រួសារទ័ព ដែលរដ្ឋផ្ដល់ឲ្យជាដីសម្បទាននោះ បូកបញ្ចូនគ្នាបានរាប់ពាន់ហិកតាទៅហើយ។ យើងយករូបមន្ដហ្នឹងដើម្បីដោះស្រាយប​ញ្ហាកង្វះដី។ គឺទីផ្សារ។ កាលហ្នឹងមិនដល់ការនាំចេញទេ គឺគិតគូរតែនៅខាងផ្សារក្នុងស្រុកទេ។ យើងបានជួបជាមួយក្រុមហ៊ុនដែលមានម៉ាតលក់ផលិតផល។ និយាយថាតែបន្លែចុះ។ ប៉ុន្ដែគន្លឹះសំខាន់គឺការផលិត។​ តើធានាគុណភាពស្ថិរភាពឲ្យគាត់ឬទេ? អញ្ចឹងការរៀបចំចងក្រងជាសហគមន៍ដើម្បីប្រមូលគ្នាក្នុងការធ្វើ(អោយមានផលិតផល ជាការសំខាន់) ព្រោះ​ថាបើឲ្យទីផ្សារ ឱ្យក្រុមហ៊ុនមួយ ឧទាហរណ៍ថាផ្សារអ៊ីអន ឬជីបម៉ុង ឬម៉ាក្រូ ទទួលយកផលិតផលទៅលក់ គឺពួកគាត់ត្រូវការផលិតផល(បរិមាណ)ធំដើម្បីដាក់លក់ប្រចាំថ្ងៃ។ ប្រសិនបើគាត់ធ្វើផែនការទិញ តើ(សហគមន៍កសិកម្មឬអ្នកផលិតអាច)ធានា(បានឬទេ)ថាថ្ងៃហ្នឹងលក់ឲ្យគាត់បានប៉ុណ្ណឹង ថ្ងៃស្អែកឡើងបរិមាណដដែលហើយអាចដឹកទាន់ពេលវេលាដែរទេ? ឲ្យគាត់ទៅធ្វើកុងត្រាជាមួយកសិករមួយគ្រួសារ ឬមួយហិកតា ឬពីរហិកតា គាត់មិនអាចធ្វើបានទេ។ អញ្ចឹងវាទាមទារការគិតគូររួម និងការរៀបចំ។

(១៦) ពិចារណាពីប្រភេទអន្តរាគមន៍ ទាំងលក្ខណៈប្រតិម្មទាំងលក្ខណៈបុរេសកម្ម

(មួយទៀត) ប្រសិនយើងចង់ជួយឲ្យគាត់ដើរ មិនត្រឹមតែដាក់ទីផ្សារឲ្យទេ ត្រូវជួយទាំងហិរញ្ញប្បទាន ទាំងបច្ចេក​ទេសឲ្យមានស្ដង់ដារ។ ប្រសិនបើគាត់តែមួយភូមិ ឬ១០០ គ្រួសារ ផលិត ១០ មុខទៅហើយ មិនដឹង(នឹងរៀបចំ)អន្ដរាគមន៍យ៉ាងម៉េច។ ខ្ញុំបានផ្ដល់គោលការណ៍ទៅ ឯកឧត្តម ឌិត ទីណា អំពីការអន្ដរាគមន៍ និងរើសប្រភេទ(ត្រូវអន្តរាគមន៍)។ ត្រូវមានលក្ខណៈប្រតិកម្ម។ ប្រតិកម្មបានន័យថា កន្លែងហ្នឹង ប្រសិនបើ​ពលរដ្ឋធ្វើ​អីពីដូនតាមក យើងឆ្លើយតបជួយគាត់ប៉ុណ្ណឹង។ អញ្ចឹងបើក្នុងមួយពាន់គ្រួសារមានផលិត ១០០ មុខ យើងជួយ ១០០ មុខដដែល។ ប៉ុន្ដែ បុរេសកម្មត្រូវគិតគូរថា តើដើម្បី(ធ្វើអោយ)មានមាត្រដ្ឋាន គួរឬអាចជួយអ្វីដើម្បីបង្វែរ(ផលិតកម្ម)កន្លែងហ្នឹង។ ឧទាហរណ៍ថា មានសក្ដានុពលស្វាយចន្ទីដែលយើងត្រូវនាំចេញ ៣លានតោន ប៉ុន្ដែ កន្លែងហ្នឹងប្រជាកសិករធ្វើស្រូវ។ បើយើងប្រតិកម្ម យើងបានត្រឹមតែជួយបច្ចេកទេសឱ្យគាត់ដាំដុះបានល្អ។ គាត់រកទីផ្សារខ្លួនឯង។ ប៉ុន្ដែប្រសិនបើយើងមានគោលការណ៍បុរេសកម្ម បានន័យថាយើងដាក់ទិសដៅថាប្រែក្លាយកន្លែងហ្នឹងដូចជាខេត្តកំពង់ធំ ព្រះវិហារប៉ុន្មានកន្លែងហ្នឹង​ ជាគោលដៅពង្រីកការដាំដុះស្វាយចន្ទី និងឈានទៅដល់ការដំឡើងរោងចក្រផលិតសំរេចនៅក្នុងហ្នឹង។ យើងអាចដាក់គោលដៅដើម្បីណែនាំ ជួយតម្រង់ទិសគាត់ និងផ្ដល់ការគាំទ្រ។ បុរេសកម្មជាជាងប្រតិកម្ម ហើយប្រសិនបើយើងមិនធ្វើអញ្ចឹងទេគឺយើងពិបាក។

ហេតុអីបានជាកន្លងមកគាត់ដាំស្រូវ។ ថាមកពីកន្លែងហ្នឹងគាត់មិនមានលទ្ធភាពធ្វើដី ឬមិនមានការជួយ(ក្នុងការសំអាតដី)។ តែប្រ​សិនបើមាន(ការជួយ)គឺល្អ។ ប្រសិនរៀបចំកញ្ចប់ហ្នឹងទាំងមូលបាន យើងអន្ដរាគមន៍បាន។ ខ្ញុំឯកភាពលើការរៀបចំ(សេដ្ឋកិច្ច)មាត្រដ្ឋាននេះ ព្រោះប្រសិនបើតូចមិនរស់ទេ។ តូចពីដើមរស់ បានន័យថា យើងអត់ប្រកួតប្រជែងនាំចេញ។ យើងលក់ផលិតផលបន្ដិចបន្ដួចក្នុងទីផ្សារ។ ឥឡូវត្រូវការធំ … ក្រសួងកសិកម្មក៏បានធ្វើការគិតគូរច្រើនហើយមកដល់ពេលនេះ។ យើងសុំថា ការដាក់​ទិសដៅ និងរៀបចំនូវវិធានការផ្សេងៗ​​ដើម្បីជំរុញការរៀបចំនូវសមាគម​សហគមន៍កសិកម្មទំនើបនេះជាអាទិភាព ហើយក៏បានគិតគូរថាធ្វើយ៉ាងណាឲ្យដើរ ព្រោះដើម្បីធានាការផ្គត់ផ្គង់ជាមួយរាជរដ្ឋាភិបាល យើងត្រូវការដៃគូដែលមានសំលេងរួមជួយតម្រង់ទិស។ ការបង្កើត និងការប្រមូលផ្ដុំប្រតិបត្ដិករនៅក្នុងការចូលរួមនេះ ជាកិច្ចការសំខាន់ ជាក់ស្ដែង​ក្រៅពីទទួលបានជំនួយបច្ចេកទេស នៅមានការប្រឹក្សាយោបល់ និងឥណទានជាដើម។ ការរៀបចំនូវឥណទាន​កសិកម្មកន្លងទៅតាមរយៈធនាគារ SME Bank  និងធនាគារអភិវឌ្ឍជនបទកសិកម្ម ដែលឥឡូវនេះយើងបានដាក់ ១០០ លានដុល្លារជាង ត្រៀមសំរាប់អន្ដរាគមន៍ ដែលទាមទារខ្សែច្រវាក់ផលិត ជាពិសេសអ្នកផលិតតែម្ដង។ សូមចងក្រងឲ្យបានត្រូវ។

[ចប់សេចក្តីអធិប្បាយ៦]

តួអង្គទី២ រាជរដ្ឋាភិបាលដែលមានតួនាទីជាអ្នកតម្រង់ទិសដៅ និងជួយសម្របសម្រួលការអភិវឌ្ឍវិស័យនេះ។ រាជរដ្ឋាភិបាលនឹងដើរតួជាអ្នកចរចា ដើម្បីបើកទីផ្សារទៅកាន់បរទេស ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រផ្សេងៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញប្បទាន និងបច្ចេកទេសជាដើម ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានព្យាយាមយ៉ាងសកម្ម ក្នុងការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដូចមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ហើយកម្មវិធីគោលនយោបាយអាទិភាពនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]

(១៧) ប្រើវិធីសាស្ត្រថ្មី G2G និង B2B ច្បាមទីផ្សារថ្មី ដើម្បីរវាងអ្នកលក់និងអ្នកទិញមិនមានឈ្មួញកណ្តាល

ការនាំចេញផលិតផលទៅខាងក្រៅនេះ ក្រសួងពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសកម្ម។ ខ្ញុំសូមកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និងកសិកម្ម ដែលកន្លងទៅសកម្មក្នុងការខិតខំច្បាមយកទីផ្សារថ្មីៗ ហើយមិនត្រឹមតែរកទីផ្សារថ្មីៗនោះទេ យើងថែមទាំងរកវិធីសាស្ដ្រថ្មីៗទៀត។ វិធីសាស្ដ្រថ្មីៗ ដើម្បីអ្វី? ទីផ្សារថ្មីៗ ភាគច្រើនយើងធ្វើរូបភាពរដ្ឋាភិបាលទៅរដ្ឋាភិបាល ហើយ BUSINESS TO BUSINESS។ ក្រុមហ៊ុនវិនិយោគរបស់យើងនៅក្នុងស្រុកជា​មួយ​ក្រុមហ៊ុនក្រៅស្រុកនាំចេញ។ កន្លងទៅ ទាំងទីផ្សារក្នុងស្រុកទីផ្សារក្រៅស្រុក យើងគិតថារៀបចំរូបមន្ដណាដើម្បីអាចឲ្យ(ចេញពី)អ្នក​លក់ដល់ទៅអ្នកទិញ ដោយមិនចាំបាច់ឆ្លងកាត់(ឈ្មួញកណ្ដាល)។ នៅប្រទេសចិន ក្រ​សួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយក្រុមហ៊ុន អាលីបាបា។ នេះជារូបមន្ដមួយ។ ក្រុមហ៊ុនអាលីបាបា មាន​អតិ​ថិជនរាប់រយលាននាក់លើពិភពលោក។ ការដែលឲ្យគាត់ជួយលក់ហ្នឹង គឺមិនចាំបាច់ថាទាល់តែរកភ្នាក់ងារមកជួយដើរលក់ទេ។ គាត់សុំ(យើង)ឲ្យចូ​លក្នុង PLATFORM បច្ចេកវិទ្យារបស់គាត់ ដើម្បីដាក់ផលិតផលរបស់យើងនៅលើហ្នឹង។ អតិថិជនរាប់រយលាននាក់(ឃើញ)។ នៅក្នុង (PLATFORM បច្ចេកវិទ្យា)នោះ ខ្ញុំឃើញតាង៉ែន មៀនប៉ៃលិន លក់តាមអាលីបាបា។ សាកមួយកុងតៃន័រដំបូង គឺដំណើរការ។ បានន័យថាអ្នកលក់ផ្ទាល់​មានលទ្ធភាព(លក់) ដោយមិនចំាបាច់(ឈ្មួញកណ្ដាល)ទេ។ មិនមែនតែផលិតផលកសិកម្មទេ។ យើងអាចយកផលិតផលសិប្បកម្ម ផលិតក្នុងស្រុកលក់តាម អាលីបាបា បាន។ ជាការគិតគូរតាមបែបចរចាពាណិជ្ជកម្មសេរី គឺ(យើង)ខិតខំភ្ជាប់រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល តាមយន្តការដូចនេះ។

នៅនេះ យើងមាន Green Trade … ប្រទេសភាគច្រើនមានក្រុមហ៊ុនរបស់រដ្ឋមួយទទួលធ្វើការធានានូវដៃគូដែលអាចធានានូវប្រសិទ្ធភាព។ ក្រុមហ៊ុន Green trade ទៅទិញពីកសិករបន្ថែម។ ប្រទេសគេដូចគ្នា។ នៅចិនក៏គេមាន Costco នៅប្រទេសណាគេ(មាន)មួយអញ្ចឹងទៅ។ ក្រៅពីនោះយើងឱ្យវិស័យឯកជនទៅធ្វើការទិញ-លក់ direct បន្តទៅទៀត។ យើងបើកច្រកមួយទៀតតាមរយៈបច្ចេកវិជ្ជា ធ្វើយ៉ាងណាឱ្យរបស់យើងអាចលក់ផលិតផលទៅក្រៅ។ រដ្ឋាភិបាលជួយសម្រួលបទដ្ឋានគតិយុត្ត ជួយសម្រួលការធ្វើពាណិជ្ជកម្មនេះ។ (កសិករ/អ្នកលក់)ធ្វើការលក់ដូរមែន ប៉ុន្តែយើងត្រូវគាំទ្រផ្លូវច្បាប់ គាំទ្រនីតិវិធីមួយចំនួន ដើម្បីឱ្យវាមានលំហូរ ឬមួយក៏ការជួយលើកទឹកចិត្តពន្ធអញ្ចឹងទៅ។ កិច្ចការនេះសំខាន់ ដែលយើងត្រូវគិតគូរព្រោះសម័យបច្ចេកវិជ្ជាអ្វីៗ លឿន។

ឥឡូវនៅកម្ពុជា អ្នកខ្លះលែងឡើងផ្សារហើយ ព្រោះគាត់អាចទិញតាម Food Panda អីៗ … ទិញអីក៏បានដែរ។​ កាលពីមុនទិញតែម្ហូបទេ ឥឡូវទិញបន្លែទិញអីក៏បានដែរ។ នៅប្រទេសខ្លះ អ្នកលក់នៅក្នុងផ្សារស្ងាត់ជ្រៀប។ គេសួរថាហេតុអីបានជាអញ្ចឹង? ដោយសារមនុស្សឥឡូវលែងទៅផ្សារ។ មានក្រុមសេវាដឹកជញ្ជូនទៅទិញឱ្យទាំងអស់។ បង់ថែមតែ ១ដុល្លារ ទៅ ២ដុល្លារ គាត់យកឱ្យទាំងអស់។ អញ្ចឹងហើយ នៅប្រទេសខ្លះគឺថាគីឡូចេះតែឡើង គឺមនុស្សលែងដើរទៅផ្សារហើយ។ ហូបអង្គុយនៅកៅអី ដល់ម៉ោងចុចកុម្មង់យកមកហូប។ ឥឡូវនេះកម្ពុជាយើងក៏មិនធម្មតាដែរ។ សំខាន់យើងទាញផលពីនេះដើម្បីលក់ផលិតផល។ ការផ្គុំគ្នានេះដែលយើងបានធ្វើនឹងបន្តពង្រីកបន្ថែមទៀត …។

[ចប់សេចក្ដីអត្ថាធិប្បាយ៧]

ទោះជាយ៉ាងនេះក្ដី ខ្ញុំសូមគូសបញ្ជាក់ថាវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅក្នុងការផ្ដល់ការគាំទ្រជាអ្នកសម្របសម្រួលរបស់រាជរដ្ឋាភិបាល តាមរយៈជាពិសេសឥណទានកសិកម្មនិងការងារមួយចំនួន គឺធ្វើយ៉ាងកុំឱ្យប៉ះពាល់ដល់ស្មារតីគោលការណ៍ប្រកួតប្រជែងនៅទីផ្សារសេរី។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ៨]

(១៨អន្តរាគមន៍តម្លៃតែលើផលិតផលយុទ្ធសាស្ត្រមួយចំនួន ពេលចាំបាច់បំផុត  

ទាល់តែមានការប្រកួតប្រជែងបានយើងរឹងមាំ។ រដ្ឋាភិបាលមិនអាចជួយរហូតទេ។ វិស័យកសិកម្មត្រូវតែប្រឹង។ ពិសេសយើងជាសមាជិកនៃអង្គការពាណិជ្ជកម្មសេរីជាច្រើន។ ការជួយអន្តរាគមន៍មួយចំនួនប៉ះពាល់ទៅដល់ច្បាប់នៃការប្រកួតប្រជែង ដែលអាចអោយបាត់ទីផ្សារ។ អ្វីដែលសំខាន់ ពង្រឹងខ្លួនយើងអោយរឹងមាំ អាចម្ចាស់ការខ្លួនឯងទាំងកសិករនិងវិស័យឯកជន។ រដ្ឋមិនអាចនៅអន្តរាគមន៍តម្លៃរហូតបានទេ។ អន្តរាគមន៍តម្លៃដូចដែលឯកឧត្តម ឌិត ទីណា បានបញ្ជាក់តែទៅលើផលិតផលយុទ្ធសាស្ត្រមួយចំនួន ពេលដែលចាំបាច់បំផុត ហើយកម្រិតដែលខ្ពស់បំផុត។ យើងមិនអាចថាពេលដែលលក់បានល្អនៅតែអន្តរាគមន៍ដើម្បីឱ្យកាន់តែល្អនោះទេ។ យើងត្រូវជួយកម្រិតណាដើម្បីឱ្យផ្សារប្រកួតប្រជែង។ បើមិនអញ្ចឹងទេ យើងប្រឈម។ ទី១ រដ្ឋធម្មនុញ្ញដែលធានាសេដ្ឋទីផ្សារក៏កាត់បន្ថយនូវការលូកដៃរបស់រដ្ឋ។ ទី២ ធ្វើយ៉ាងណាជួយអន្តរាគមន៍នៅក្នុងកម្មវិធីរបស់រដ្ឋ … ជាពិសេសកិច្ចការមួយចំនួន​មានការងារបច្ចេកទេស ការងារហេដ្ឋារចនាសម្ព័ន្ធ ដែលយើងអាចធ្វើរយៈពេលវែង ហើយបន្តតាមដាន។ (យ៉ាងណាក្តី) ទាមទារឱ្យមានការចូលរួមតាមរូបមន្តរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន និងកសិករ ក្នុងវិស័យនេះ …។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ៨]

ជាក់ស្ដែងការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលធ្វើនេះគឺធ្វើឡើងសម្រាប់មានវិបត្តិនិងស្ថានភាពជាក់លាក់។ កិច្ចការទាំងអស់នេះគឺនៅក្នុងគោលដៅនៅក្នុងការជំនួយពង្រឹងវិស័យកសិកម្មរបស់យើង។ នៅក្នុងន័យនេះ ខ្ញុំយល់ថាការកសាងបានមួយនៃមូលដ្ឋាននៃការអភិវឌ្ឍកសិកម្មដែលមាននិរន្តរភាព ដែលមានម្ចាស់ការមួយ មិនតម្រូវឱ្យមានកិច្ចអន្តរាគមន៍ជានិច្ចនៃរដ្ឋាភិបាលនោះទេ។ តែរាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យប្រកួតប្រជែងនៅក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌និងបរិយាបន្ន។ សម្រាប់យុត្តិសាស្ត្រនេះខ្ញុំសូមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សហការក្នុងការលុបបំបាត់នូវរាល់សកម្មភាពណាមួយដែលរារាំងមិនឱ្យប្រជាកសិករនិងវិស័យឯកជន ប្រកួតប្រជែងក្នុងទីផ្សារមួយដោយស្មើភាព។ ទន្ទឹមនឹងការយកចិត្តទុកដាក់ទៅលើទីផ្សារក្រៅប្រទេស ខ្ញុំក៏សូមឱ្យក្រសួងនិងការរៀបចំទាំងវិស័យឯកជន នូវយន្តការដែលយើងរៀបនេះគឺយកចិត្តទុកដាក់នៅក្នុងការលើកកំពស់ទីផ្សារក្នុងស្រុក តាមរយៈការពង្រឹងខ្សែច្រវាក់ផលិតកម្ម និងខ្សែក្រវ៉ាត់ផ្គត់ផ្គង់ក្នុងស្រុក។ ធានាធ្វើយ៉ាងណាដើម្បីផលិតផលកសិកម្មរបស់យើង ទោះបីមិនបានគ្រប់មុខក៏ដោយ។ ផលិតផលសំខាន់ៗជាច្រើនអាចធាននូវតម្លៃនិងគុណភាព ដែលអាចប្រកួតប្រជែងបាន។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ៩]

​(១៩) ភ្ជាប់កសិកម្ម សិប្បកម្ម និងសេវាកម្មវិស័យទេសចរ

យើងមិនអាចទៅបង្ខំវិស័យឯកជន ដូចជាប្រជាពលរដ្ឋឱ្យទិញផលិតផលណាមួយដែលមានតម្លៃខ្ពស់ឬមួយក៏គុណភាពមិនល្អ(នោះទេ)។ យើងត្រូវគិតទាំងសងខាង។ ធ្វើយ៉ាងណាដើម្បីឱ្យការផលិតនៅខាងក្នុងយើងមានលទ្ធភាពផលិតបានសមរម្យនិងគុណភាពធានាបាន។ ខ្សែច្រវាក់ផ្គត់ផ្គង់នេះគឺសំខាន់ណាស់ សម្រាប់អ្នកហូប។មួយ​ទៀត សូមគិតគូរអំពីការភ្ជាប់កសិកម្ម សេវាកម្មវិស័យទេសចរណ៍។ ថ្ងៃមុននៅក្នុងប្រជុំរាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន ក៏មានការលើកឡើងពី Green belt ខ្សែក្រវ៉ាត់បៃតង (ដើម្បីឆ្លើយតប)តម្រូវការនៅក្នុងវិស័យទេចរ។ ឧទាហរណ៍ដូចជាតំបន់ សណ្ឋាគារ តំបន់មានភោជនីយដ្ឋានច្រើន ភ្ជាប់ទិសដៅច្រើនតែម្ដង។ រង្វង់នឹងយើងជួយផ្គត់ផ្គង់ ទាំងសិប្បកម្មទាំងកសិកម្ម សិប្បកម្ម។ និយាយរួម យើងរៀបជាប៉ូល។ ប៉ូលណាយកអីជាគោល។ ឧទាហរណ៍ ខេត្តសៀមរាបយកប៉ូលទេសចរជាគោល។ វិស័យផ្សេងៗជាការគាំទ្រ។ កសិកម្មគាំទ្រទៅដល់វិស័យទេសចរណ៍ សេវាកម្ម​។ ប្រជាពលរដ្ឋដែលត្រូវលក់ដូរផលិតផលសិប្បកម្មបម្រើវិស័យទេស … ការរៀបចំខ្សែច្រវាក់នេះសំខាន់។

(២០) ភ្ជាប់កសិកម្មជាមួយនឹងឧស្សាហកម្ម ដើម្បីនាំចេញផលិតផលសំរេចជាជាងផលិតផលជាវត្ថុធាតុដើម

ទី២ គឺភ្ជាប់កសិកម្មជាមួយឧស្សាហកម្ម។ យើងនិយាយអំពីការនាំចេញផលិតផលវត្ថុធាតុដើម។ តែដើម្បីទាញបានអស់លទ្ធភាពនូវតម្លៃបន្ថែមនៅក្នុងប្រទេសយើង រាជរដ្ឋាភិបាលជានិច្ចកាលតែងតែដាក់ទិសដៅដើម្បីធ្វើឱ្យមានផលិតផលសម្រេចនៅក្នុងប្រទេស គឺយើងនាំចេញផលិតផលសម្រេច … ឧទាហរណ៍ ថ្ងៃមុនរោងចក្រផលិតកង់ឡាន ៤ ហើយរោងចក្រមួយៗ ផលិតនិងនាំចេញរាប់លានកង់ចេញទៅក្រៅប្រទេស។ ថ្ងៃមុនគេលើករឿងសមាគមន៍កៅស៊ូ។ សួរទៅរោងចក្រ ភាគច្រើនយកកៅស៊ូនៅយើង​ប្រហែលជាខ្ទង់ ៣០%ប៉ុណ្ណោះនៃ(តម្រូវការ) ដោយសារទី១​ បរិមាណ និងទី២ គុណភាពមិនទាន់ត្រូវស្ដង់ដារ។ ការរៀបចំសហគមន៍កសិកម្មទំនើបនេះធ្វើការយ៉ាងម៉េចធានាបច្ចេកទេស ជួយដល់ការផលិតនៅក្នុង(ប្រទេស)យើង។ កុំនាំវត្ថុធាតុដើមទៅប្រទេសក្រៅ … បើមានផលិតផលសម្រេចនៅក្នុងស្រុកហើយ ចាំបាច់ទៅយកកៅស៊ូពីក្រៅប្រទេសមកច្រើនធ្វើអី។ ពិតណាស់នៅក្នុងការផលិតវាមានធាតុផ្សំគីមីខ្លះ យើងមិនអាចផលិតក្នុង(ប្រទេស)យើង ប៉ុន្តែអ្វីដែលយើងអាចផលិតបានគួរតែគិត។ នេះគ្រាន់តែជាឧទាហរណ៍មួយទេ។ ដាក់ទិសដៅភ្ជាប់ដែលថាគិតគូរពង្រឹងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។

ទីផ្សារធំណាស់នៅយើង។ ពិតណាស់យើងមាន ១៧លាននាក់ ប៉ុន្តែកន្លងទៅ ពេលកូវីដ-១៩ ទេសចរនៅក្រៅប្រ​ទេសចង់រលត់ តែទេសចរក្នុងប្រទេសកន្លែងខ្លះក៏បានជួយថែរក្សាលំនឹងខ្លះដែរ។ ខេត្តរតនគិរី មណ្ឌលគិរី ពេលបុណ្យទាន ប្រជាពលរដ្ឋយើងខ្លះស្គាល់ស្រុកខ្មែរ ពេលកូវីដ-១៩ទេ។ អ៊ំៗ មួយចំនួនប្រាប់ខ្ញុំថា “ក្មួយបើសិនជាមិនមាន កូវីដ-១៩ អ៊ំអត់ស្គាល់។ ជិតដល់ចូលឆ្នាំរាល់ដង កូនៗ ចេះបបួលទៅថៃ បបួលចេញទៅក្រៅ(ប្រទេស)អស់រលីង។ ដល់យន្តហោះបិទ (ពួកគាត់ក៏ធ្វើទេសចរណ៍)នៅក្នុង(ប្រទេស)។ គាត់ថាដំបូងទៅត្រឹមតែមណ្ឌលគិរីទេ។ ដល់មណ្ឌលគិរីមនុស្សច្រើនពេក អត់កន្លែងចេះតែបើកឡានទៅ។ បើកទៅបានដឹងថាស្រុកខ្មែរធ្វើផ្លូវតភ្ជាប់ទៅដល់រតនគិរី ដល់ស្ទឹងត្រែង ព្រះវិហារអីអស់ហើយ … សក្តានុពលនៅក្នុងប្រទេសនេះធំ ជាពិសេសទីផ្សារគិតពីចំនួននិងលទ្ធភាព។ យើងគុណបរិមាណអតិថិជន និងលទ្ធភាពចំណាយ។ ឥឡូវជីវភាពរស់នៅរបស់យើងក៏កើន។ យើងមានទីផ្សារក្នុងស្រុក និងផលិតផលក្នុងស្រុក។ បើអាច យើងឈានទៅដល់គ្រប់គ្រងប្រព័ន្ធទីផ្សារ ដើម្បីជំនួសផលិតផលនាំចូលដោយផលិតផលក្នុងស្រុក។​

(២១) កសិកម្មគឺដាំឬចិញ្ចឹមដើម្បីប្រមូលផលបានច្រើននិងមានទីផ្សារ កសិករបានចំណូលច្រើន

ថ្ងៃមុនបានជជែកជាមួយ ឧកញ៉ា ម៉ុង ឬទ្ធី ថាតើយើងធ្វើយ៉ាងណាដើម្បីធានាដល់ផលិតកម្មក្នុងស្រុក និងជួយដល់កសិករ។ រដ្ឋាភិបាលពិបាកនៅក្នុងការជួយដល់កសិករក្នុងរូបភាពណាមួយដែលផលិតផលបានចេញទៅប៉ះពាល់ដល់អ្នកប្រើប្រាស់ ទាំងតម្លៃទាំងគុណភាព។ មានតែយើងរកវិធីជួយដើម្បីធានាតម្លៃនិងគុណភាព ដើម្បីយើងយកទីផ្សារដើម្បីជំនួស។ ពេលណាដែលទីផ្សារយើងអាចធានាប្រកួតប្រជែងបាន យើងអាចជួយបាន។ អញ្ចឹងយើងពិនិត្យមើលរូបភាពណា។ យើងត្រូវគិតនៅក្នុងសុវត្ថិភាពចំណីអាហារ ប៉ុន្តែទី២ យើងត្រូវគិតថាជួនកាលយើងប្រហែលជាទៅបង្វែរផលិតផលខ្លះដែលយើងខិតខំដាំឬមួយធ្វើខ្លួនឯង … ត្រូវហ៊ានវាយតម្លៃខ្លួនឯង … ខ្ញុំមិនដឹងថាបងប្អូនកសិករ និង ឧកញ៉ា ម៉ុង ឬទ្ធី គិតយ៉ាងម៉េចទេ។ សម្រាប់ខ្ញុំ កសិកម្មមិនសំខាន់ប៉ុន្មានទៅលើអ្វីដែលយើងដាំឬមួយចិញ្ចឹមទេ។ សំខាន់អ្វីដែលយើងដាំឬចិញ្ចឹមប្រមូលផលឱ្យបានច្រើន និងមានទីផ្សារ ហើយកសិករបានចំណូលច្រើន។ នេះជាគោលដៅធំ។ លើកលែងតែដូចជាជំនាញដូនតាមួយចំនួន នោះខាងវប្បធម៌ មិនមែនកសិកម្មទេ ដែលយើងត្រូវថែរក្សានិងអភិរក្ស។

(២២) សហគមកសិកម្មទំនើប មិនមែនទំនើបតែថវិកា តែសម្ភារៈទេ តែទំនើបការគិតគូរ

នៅក្នុងការដាំដុះដំណាំ ផលិតកម្ម ខ្ញុំថាយើងមិនបង្ខំប្រជាកសិករទេ តែបើទីហ្នឹងធ្លាប់ដាំស្រូវ តែមានសក្តានុពលសម្រាប់ដាំស្វាយចន្ទី យើងគប្បីបង្ហាញគាត់ថា ការដាំស្វាយចន្ទីបានផលច្រើនជាង ហើយឱ្យគាត់ចូលរួម។ ទោះបីជាតជំនាន់ដូនតាប៉ុន្មានជំនាន់ដាំស្រូវក៏ដោយ ប៉ុន្តែការដាំស្រូវលែងចំណេញ ប្រកួតប្រជែងលែងកើត ហើយដាំស្វាយចន្ទីបានផលជាង ខ្ញុំថាយើងត្រូវហ៊ាន។ កិច្ចការទាំងអស់នេះ សហគមកសិកម្មទំនើបដែលខ្ញុំនិយាយមិនមែនទំនើបតែថវិកា ទំនើបតែសម្ភារៈទេ តែទំនើបការគិតគូរនេះគឺជាកិច្ចការសំខាន់។ បើយើងអត់ប្រែប្រួលទេ យើងដើរអត់ទាន់គេទេ។ ពីដើមថាទាល់តែ(មាន)ដី(ដាំ)។ មានអ្នកណាដាំដើមគីវីដុះនៅលើថ្មទេ? នៅប្រទេសខ្លះដូច អ៊ីស្រាអែល គេដាំបាន។ វាកើតចេញពីគំនិត … មិនមែនបានន័យថាអត់ជួយទេ។ ​ជួយអស់លទ្ធភាព តែមើលសិន វាយតម្លៃរួមគ្នា ប្រៀបធៀបថាតើទៅរួចទេ? បើទៅរួចទាល់តែត្រូវដាក់ស្អីខ្លះជួយ? ប៉ុន្តែសំខាន់គិតគូរថា គាត់ដាំអីក៏ដោយចិញ្ចឹមអីក៏ដោយ សំខាន់មានទីផ្សារ បានចំណូលឱ្យគាត់។ គោលដៅធំគឺជីវភាពរស់នៅរបស់កសិករ។ នេះគឺជាទិសដៅគោលនយោបាយ។ ធ្វើម៉េចឱ្យចំណូលគាត់បានច្រើន។ ពេលដែលចំ​ណូលបានច្រើន គាត់ក្លាយទៅជាក​ម្លាំងរួមបានធំ ហើយកសិឧស្សាហកម្មនិងភាពប្រកួតប្រជែងនឹងដំណើរការ។ នេះជាគោលដៅនៃអាទិភាពទី៥ និងទី៦ នៃគោលនយោបាយសម្រាប់កសិកម្ម។

(២៣) គិតគូរពីការបញញបញ្ចូលបច្ចេកវិទ្យា ដើម្បីនាំចេញផលិតផលសំរេច ប្រមូលតម្លៃបន្ថែមបានច្រើន

ចំពោះការធ្វើលំអិតបច្ចេកទេស ខ្ញុំគិតថាមន្ត្រីកសិកម្ម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិក្រោមជាតិ មានជំនាញ អាចជួយបាន ហើយផ្គុំជាមួយ(នឹងការរួមចំណែកពី)វិស័យឯកជន។ យើងអាចធ្វើការគិតគូរពីការទាញបច្ចេកវិទ្យាផ្សេងៗ បាន សំខាន់ការដាក់ទិសដៅ ខិតខំកែប្រែជាកសិកម្មនាំចេញផលិតផលសម្រេចឱ្យបានច្រើន ដើម្បីធានាការប្រមូលតម្លៃបន្ថែមនៅក្នុងស្រុកយើងឱ្យបានច្រើន … ចេកចុះថ្លៃ តែចេកកំប៉ុងមិនងាយចុះថ្លៃទេ។ ខ្ញុំរស់នៅក្រៅប្រទេសរាប់សិបឆ្នាំ។ ពោតអាចឡើងចុះ តែពោតកំប៉ុងមិនងាយចុះទេ។ ផលិតផលសំរេចមិនងាយចុះទេ។ ពិតណាស់យើងមិនព្យាយាមដាក់មួយរយមុខ(ផលិតផល)កសិកម្ម(នោះទេ) … តែកសិឧស្សាហកម្មត្រូវដៅយកអ្វីដែលជាសក្តានុពលធំ ហើយពង្រីក។ ឧទាហរណ៍៖ មានប៉ៃលិនកំពុងមានទីផ្សារ។ ឥឡូវយើងដាក់គោលនយោបាយអនុគ្រោះពន្ធអីផ្សេងៗ ដើម្បីពង្រីក(ដំណាំនេះនៅ)តំបន់ប៉ៃលិន។ ជួនកាលយើងទៅមួយកន្លែងហ្នឹងស្រាប់តែរាប់ម៉ឺន រាប់សែនហិកតាសុទ្ធតែតាង៉ែន វាគ្រាន់បើជាងជិះទៅ ៣០០ហិកតា តាង៉ែន បន្ទាប់ទៅស្អីផ្សេង …

(២៤) មន្ត្រីផ្សព្វផ្សាយកសិកម្ម ជួយផ្សព្វផ្សាយពីគុណភាព បរិមាណ ការលក់ដូរដោយស្មោះត្រង់ដល់កសិករ

ការធ្វើពីពិធកម្មនៅក្នុងវិស័យកសិកម្ម … ទី៣ គឺអតិថិជនសំខាន់ ដែលជាគេថាអតិថិជនជាស្តេច។ អតិថិជនគឺជាអ្នកដែលកំណត់ទាំងក្នុងនិងក្រៅប្រទេស។ បើផលិតហើយអត់មានទីផ្សារលក់យើងពិបាក។ អញ្ចឹង ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង។ តែពេលជាមួយគ្នា… តម្រូវការកើនក៏គាត់គិតអំពីសុខភាព គុណភាព និងតម្លៃ … (អំពី) ការធានានូវគុណភាព ជាពិសេសមន្ត្រីកសិកម្មដែលបន្តិចទៀតនឹងត្រូវដាក់ពង្រាយដល់មូលដ្ឋាន សូមបង្កើតនិងផ្សព្វផ្សាយពីវប្បធម៌គុណភាព បរិមាណ និងវប្បធម៌ការលក់ដ៏ស្មោះត្រង់ទៅកាន់បងប្អូនប្រជាកសិករ ដើម្បីធានាថាផលិតផលខ្មែរមានគុណភាព មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ និងមិនក្លែងបន្លំដល់អតិថិជន។ កិច្ចការងារនេះយកចិត្តទុកដាក់ផងដែរនៅក្នុងការជួយភ្ជាប់រវាងអតិថិជននិងអ្នកផលិត។

និយាយរឿង Alibaba កន្លងទៅយើងក៏មានកម្មវិធីមួយចំនួនដែលក្រសួងកសិកម្មបានធ្លាប់សាកល្បង ហើយក្រ​សួងប្រៃសណីយ៍ ក៏ខំប្រឹងធ្វើ ។ យើងខិតខំធ្វើយ៉ាងណាឱ្យប្រព័ន្ធយើងដើរ។ ឧទាហរណ៍ ដូចរឿង Food Panda អីដើរហើយនៅក្នុងក្រុង … ការលក់ដូរត្រូវការពឹងច្រើន ទីមួយ អ្នកលក់គឺត្រូវធានាតម្លៃ ធានាគុណភាព អ្នកដឹកជញ្ជូនគឺទាន់ពេល ដឹកបានល្អ … អ្នកទិញ និងប្រព័ន្ធទូទាត់ថវិកា … ខ្ញុំគិតថាយើងមានលទ្ធភាពច្រើន។ ប្រជាពលរដ្ឋយើងឥឡូវក៏មានគេថាទំនើបកម្មជាពិសេសខាងប្រើប្រាស់បច្ចេកវិទ្យាហ្នឹងមិនធម្មតា … សូម្បីតែទាហានហ្នឹង​ ពេលដែលយើងរៀបប៉ះគ្នានៅព្រំដែន កន្លែងខ្លះគាត់សុទ្ធបង្ហោះតាមហ្វេសប៊ុក។​ មានប្អូនម្នាក់នោះ គេថា “យុទ្ធជនកំសត់” អាយុ ១៨-១៩ ឆ្នាំ fan សុទ្ធតែនារីៗ នៅចុងកាត់មាត់ញក តែ(មាន)ប្រព័ន្ធទំនាក់ទំនង។ នេះហើយគឺជាទំនើបកម្ម។ អញ្ចឹងលទ្ធផលប្រើប្រាស់ឱ្យអស់លទ្ធភាពនៅក្នុងការភ្ជាប់អតិថិជន។

[ចប់សេចក្តីអធិប្បាយ៩]

ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការអនុវត្តកម្មវិធីនយោបាយអាទិភាពទី៥ និងទី ៦ ដ៏សំខាន់នេះ ក៏ដូចជាការអនុវត្តនូវចក្ខុវិស័យរួមនៃការអភិវឌ្ឍវិស័យកសិកម្មដូចអ្វីដែលខ្ញុំបានលើកឡើងពីខាងដើម ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ជាក់លាក់មួយចំនួន ដូចតទៅ៖

ទី១. ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្រ្ត ត្រូវបំពេញការងារក្នុងស្មារតីបុរេសកម្ម ក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប់ជាប្រចាំ វាយតម្លៃផលប៉ះពាល់មកលើប្រជាកសិករ និង អ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍ ដើម្បីអន្តរាគមន៍បន្ទាន់ ក្នុងករណីចាំបាច់ ។ ទន្ទឹមនេះ ក្រុមការងារត្រូវពន្លឿនការរៀបចំយន្តការ និង នីតិវិធីរួម  (SOP) ដើម្បីអនុវត្តការងារអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដើម្បីជួយគាំទ្រដល់កសិករ និង វិស័យ​កសិកម្ម។

ទី២. ចំពោះជ្រើសរើសមន្រ្តីកសិកម្មឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងមុខងារសាធារណៈ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែង ដែលធានាបានទាំងតម្លាភាព សមត្ថភាព និង គុណភាព ។ ការជ្រើសរើសត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹង និង ជំនាញវិជ្ជាជីវៈកសិកម្មសមស្រប ដែលមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវគិតគូរដល់ការស្នាក់នៅ និង ជីវភាពរបស់មន្ត្រីឱ្យបានសមរម្យ ដោយមានការចូលរួមជួយគាំទ្រ និង ទំនុកបម្រុងពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរឃុំសង្កាត់ដែលមន្រ្តីទៅបម្រើការងារ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១០]

(២៥) បើកលទ្ធភាពឱ្យអ្នកមានបទពិសោធន៍ធ្លាប់រស់នៅមូលដ្ឋាន​ និងធ្វើការងារកសិកម្មយូរហើយ

មកដល់ម៉ោងនេះ​ ដែលយើងគ្រោងរើស ១៦០០ នាក់ តាមខ្ញុំដឹងដាក់ពាក្យដូចជិតដល់ ១០០០០ នាក់។ យើងរើស ២៥០ នាក់ ដាក់ពាក្យ ១០០០០ នាក់។ ដំបូងឡើយ ខ្ញុំបានឱ្យកែលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌដំបូង ទាល់តែមានបរិញ្ញាបត្រ។ ខ្ញុំថាការកំណត់ហ្នឹងតឹងពេកហើយ។ បរិញ្ញាបត្រយើងចង់បាន ប៉ុន្តែយើងត្រូវបើក(លទ្ធភាព)ឱ្យអ្នកមានបទពិសោធន៍ ជាពិសេសអ្នកដែលធ្លាប់រស់នៅមូលដ្ឋាន​ ធ្វើការងារហ្នឹងយូរមកហើយ។ ឧទាហរណ៍ គាត់ជាមន្រ្តី, កន្លែងខ្លះធ្វើការនៅ NGO, អ្នកខ្លះគាត់ជាអ្នកស្ម័គ្រចិត្តនៅហ្នឹង ទៅនៅកសិកម្មដោយជំនាញរបស់គាត់ … ធ្វើម៉េចឱ្យបានត្រឹមត្រូវ តម្លាភាព ធានាថាអ្នកមានសមត្ថភាព នឹងបានជាប់។ អ្នកដាក់ពាក្យមាន ១០០០០ នាក់ តែ យើងយក ២៥០នាក់។ ប្រាកដជាមានអ្នកធ្លាក់ហើយ។ “បើជាប់គឺជាប់ដោយមោទនៈ។ បើធ្លាក់គឺធ្លាក់ឱ្យអស់ចិត្ត”។ នេះជាគោលការណ៍របស់យើង។ យើងនឹងបន្តជ្រើសរើសនៅគ្រប់ស្ថាប័នទាំងអស់ដូចគ្នា។

(២៦) ប្រលងជាប់ ត្រូវតែទៅធ្វើការ មិនត្រូវអោយជំនាញទើនៅភ្នំពេញទេ

រើសបានហើយ យើងបណ្ដុះបណ្ដាលគាត់ និងបញ្ជូនទៅ(គោលដៅ)។ ត្រូវគិតគូរអំពី(ឃុំសង្កាត់ដែលគាត់ត្រូវទៅ) ប៉ុន្តែត្រូវដាក់លក្ខខណ្ឌថា “ខ្ញុំអត់រើសបងប្អូនទេ។ ខ្ញុំរើសមន្រ្តីកសិកម្មដែលនៅឃុំ”។ អញ្ចឹងអនុវត្តន៍គោលការណ៍ឱ្យបានច្បាស់ថាតើលក្ខខណ្ឌប៉ុន្មានឆ្នាំដែលគាត់ទៅ។ រើសមនុស្សទៅបំពេញប្រអប់។ បានន័យថាម៉េច? គាត់ប្រលងជាប់ហើយ ប៉ុន្តែត្រូវតែទៅធ្វើការ។ បើមិនអញ្ចឹង ប្រអប់ហ្នឹងអត់មនុស្សដដែល។ កសិករ/ឃុំសង្កាត់យើងអត់មនុស្សដដែល។ អញ្ចឹងទុកឱ្យគេ។ យើង(ផ្ដល់)អាទិភាពអ្នកបន្ទាប់ ឬមួយយ៉ាងម៉េចទៀត។ ការដែលមានអ្នកដាក់ពាក្យដល់ ១០០០០ នាក់​ ខ្ញុំគិតថាមិនខ្វះទេអ្នកចង់ទៅធ្វើការ ត្រឹម ២៥០នាក់ ឬ ១៦០០នាក់។ បើគ្រាន់តែប្រលងបានជាប់ ដើម្បីយកក្របខណ្ឌ ហើយបន្តិចទៀតផ្ទេរចេញ យើងនៅតែខាតប្រអប់។ ត្រូវតែគ្រប់គ្រងឱ្យជាប់មែនទែន។​ មានជំនាញ តែជំនាញទើរលើមេឃ ជំនាញទើរនៅភ្នំពេញ ជំនាញអត់ចូលកន្លែង … មិនអាចចែកទៅដល់កសិករដែលកំពុងត្រូវការ។ ក្រសួងដាក់គោលនយោបាយ ដាក់វិធានការអន្តរាគមន៍ តែអត់មនុស្សអនុវត្ត តើយើងធ្វើម៉េច? ត្រូវគ្រប់គ្រងឱ្យបាន ហើយនិយាយគ្នាឱ្យច្បាស់ គឺថាត្រូវមានមុខ។ បើមិនអញ្ចឹងទេ ក្របខណ្ឌហ្នឹងត្រូវឱ្យទៅគេផ្សេង។

(២៧) រើសអ្នកផ្សព្វផ្សាយកសិកម្មមានគុណភាព …“កន្លែងខ្វះមានអ្នកជួយ កន្លែងមានអ្នកជួយ មានអ្នកបន្ថែម”

យើងមិនបិទច្រកមួយជីវិតទេ ប៉ុន្តែយើងមានកម្រិតណាត្រូវបំពេញឱ្យបាន។ រើសមន្រ្តី រាជរដ្ឋាភិបាលចំណាយថវិកា ផ្ដល់ឱកាសឱ្យបងប្អូនដែលមានឆន្ទៈក្នុងការជួយកសិករ ដើម្បីដោះស្រាយនូវកង្វល់ដែលកសិករចង់បាន ដើម្បីយើងពង្រឹងវិស័យកសិកម្ម ប្រកួតប្រជែងអោយរីកចម្រើន។ លុយយើងមិនច្រើនទេ។ យើងរើសមន្រ្តី ១៦០០នាក់ ឥឡូវតែ ២៥០នាក់ តែសូមឱ្យខ្លឹមទាំងគុណភាពនិងបរិមាណ។ ខ្ញុំឧស្សាហ៍និយាយថា គេមាន “បរិមាណនៃគុណភាព” តែខ្ញុំនិយាយ “គុណភាពនៃបរិមាណ” មួយដឹងមួយ កុំឱ្យ ១០ ប្រើបានតែ ១ … ការបណ្ដុះបណ្ដាល ការយកចិត្តទុកដាក់ឱ្យគាត់ និងជាពិសេសឆន្ទៈនៃការខិតខំប្រឹងប្រែងរបស់គាត់។ យើងបើកច្រកប្រលងហ្នឹងឱ្យទាំងលទ្ធភាពទៅលើមន្រ្តីដែលមានឆន្ទៈធ្លាប់ធ្វើការហ្នឹងហើយ តែគាត់អត់ក្របខណ្ឌឱ្យចូលប្រកួតនិងការជ្រើសរើសកម្រិតណា។ ហ្នឹងលក្ខខណ្ឌនៃការជ្រើសរើសទុកឱ្យគណៈកម្មការបច្ចេកទេសធ្វើចុះ ប៉ុន្តែធ្វើយ៉ាងណាឱ្យមានសុក្រឹតភាព ។ បុរេសកម្មត្រូវការបច្ចេកទេសជួយ ហើយបច្ចេកទេសមិនអាចចេញតែសៀវភៅទេ មិនអាចចេញតែមួយខែទេ។ មន្រ្តីកសិកម្មចុះទៅបើកថ្នាក់មួយព្រឹកហើយចប់ ឱ្យកសិករចេះនោះទេ។ ត្រូវមានអ្នកនៅហ្នឹងដើម្បីជួយ។ កន្លងទៅយើងពង្រាយច្រើន តែលើកនេះយើងធានាគុណភាព (និង)ដើម្បីជាកម្លាំងបន្ថែម។ កន្លែងណាដែលខ្វះ យើងមានមួយ។ កន្លែងណាដែលមានអ្នកជួយ យើងមានអ្នកបន្ថែមទៀត

(២៨) មន្រ្តីកសិកម្មសូមបំពេញភារកិច្ចដោយបេះដូងដើម្បីជួយកសិករ

មន្រ្តីកសិកម្មគឺជាភ្នាក់ងារដ៏មានប្រសិទ្ធភាពរបស់ក្រសួង ដែលក្ដាប់បានបញ្ហាមូលដ្ឋានចំតែម្ដង។ ជួនកាលដាក់គោលនយោបាយអន្តរាគមន៍អត់ត្រូវចំណុច កន្លែងខ្លះត្រូវការស្រះ មិនមែនត្រូវការអណ្ដូងទេ។ គ្រាន់តែការផ្ដល់ទឹកហ្នឹងក៏មានដែរ។ ខ្ញុំធ្លាប់ដាក់គោលដៅបុកអណ្ដូងនៅតាមបន្ទាយទ័ព។ គាត់ថាអណ្ដូងមិនចំណេញ គេធ្វើស្រះបានល្អនិងចំណេញ។ អញ្ចឹងយើងស្ដាប់គាត់។ យើងធ្វើឱ្យចំវិញ។ ខុសគ្នាតែបន្ដិច​ តែគាត់ប្រើបានច្រើន។ គាត់ចិញ្ចឹមត្រី ធ្វើអីផងៗ។ មន្រ្តីកសិកម្មក្រៅពីជួយពង្រឹង គឺជួយគ្រប់គ្រង ជ្រើសរើសនិងប្រើប្រាស់។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលដាក់ពាក្យពេលដែលប្រលងជាប់ហើយ សូមបំពេញភារកិច្ចដោយបេះដូងដើម្បីជួយកសិករ។ យើងយកក្របខណ្ឌ មិនមែនដើម្បីតែបានប្រាក់ខែនោះទេ តែដើម្បីបានធ្វើបុណ្យជាមួយនឹងប្រជាពលរដ្ឋ ជាមួយប្រទេសជាតិ តាមរយៈការប្រឹងប្រែងយកជំនាញទៅជួយដល់កសិករ និងកសិកម្មរបស់យើង។ សូមឱ្យមានផ្នត់គំនិតបែបនេះ យើងនឹងមានការរួមគ្នា។

[ចប់សេចក្តីអធិប្បាយ១០]

ទី៣. ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដឹកនាំ គ្រប់គ្រង និង តម្រង់ទិសការងារមន្រ្តីដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញទាំងប៉ុន្មាន។ ទន្ទឹមនេះ ក៏សូមក្រសួងរៀបចំផែនការបណ្តុះបណ្តាលបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពការងាររយៈពេលវែង ។

ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបង្កើនកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ,    រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន, ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីកៀរគរធនធាន និងការគាំទ្រចាំបាច់ ជាពិសេស ធនធានមនុស្ស និង ហិរញ្ញវត្ថុ សម្រាប់ដំណើរការសហគមន៍កសិកម្មទំនើបឱ្យបានជោគជ័យ ។

ទី៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនូវយុទ្ធសាស្រ្តជាក់លាក់ ដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ជាពិសេស ការលុបបំបាត់នូវរាល់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែងក្នុងទីផ្សារ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១១]

(២៩) ពង្រឹងយន្តការអន្តរក្រសួង កន្លែងណាកសិកម្មជាអាទិភាព ក្រសួងកសិកម្មដើរមុខ

ចំណុចមួយដែលខ្ញុំចង់បញ្ជាក់ គឺការរៀបចំយន្តការនៅក្នុងក្រសួងកសិកម្មមានហើយ ប៉ុន្តែត្រូវរៀបចំពង្រឹងយន្តការអន្តរក្រសួងឲ្យបាន។ ការរៀបចំផែនការកន្លែងណាដែលកសិកម្មជាអាទិភាព ត្រូវឲ្យក្រសួងកសិកម្មដើរមុខ ក្រសួងប៉ុន្មានទៀតត្រូវបម្រើ។ ត្រូវមានមេបញ្ជាការមួយ។ មេបញ្ជាការច្រើនអត់ដើរទេ។ ធ្វើផ្លូវ ធ្វើប្រឡាយ អភិវឌ្ឍន៍ជនបទ និងធនធានទឹក បម្រើដល់ហ្នឹង។ រ៉ែ និងថាមពល កន្លែងខ្លះរឿងភ្លើង ពាក់ព័ន្ធទាំងអស់។ ពាក់ព័ន្ធទៅនឹងពន្ធដារ គយ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អញ្ចឹងយើងរៀបចំយន្តការនេះឲ្យដើរ បានជាខ្ញុំថាត្រូវរៀបផ្ទះយើងឲ្យស្អាតសិនឲ្យមានលំដាប់លំដោយទើបទៅធ្វើអីចេញ។ ថវិកាតិច តែចំណាយចំគោលដៅ រួមជាមួយការសហការ និងការអនុវត្តផែនការ ដោយមានការសហការខ្ពស់ពីថ្នាក់ជាតិចុះទៅ។

(៣០) ស្ថាប័នរដ្ឋត្រូវសហការនិងធ្វើការជាមួយគ្នាដើម្បីសំរបសំរួលកម្មវិធីគោលនយោបាយអាទិភាព៥និង៦

ថ្នាក់ជាតិនៅលើរួមគ្នា ទៅដល់ថ្នាក់រាជធានី/ខេត្ត អភិបាលរាជធានី/ខេត្តសូមយកចិត្តទុកដាក់ ព្រោះមន្ទីរជំនាញនៅក្រោម(អភិបាលរាជធានី/ខេត្ត)ហើយ។ កន្លែងខ្លះទៀតទៅដល់ការិយាល័យស្រុកទៀត … ប៉ុន្តែ បង (ឃួង) ស្រេង ដូចជាមិនសូវពាក់ព័ន្ធប៉ុន្មានទេ។ រាជធានីភ្នំពេញដូចជាមិនត្រូវការមន្រ្តីកសិកម្មទេ … យើងថាឲ្យកសិករបង្កើតសហគមន៍កសិកម្មទំនើបដើម្បីឲ្យគាត់ចូលគ្នាជាធ្លុងមួយធ្វើការ។ ប៉ុន្តែ ដល់ស្ថាប័នរដ្ឋអត់សហការគ្នា អត់និយាយជាមួយគ្នា អត់ធ្វើការជាមួយគ្នា (កើតមាន)បញ្ហា។ ប្រឡាយជួនកាលមួយឆ្នាំយើងអាចធ្វើបានប៉ុន្មានគីឡូដី តើយើងដាក់នៅឯណា? ពេលខ្លះត្រូវមើលជាមួយកសិកម្ម តើយកតម្លៃហ្នឹងទៅដាក់នៅខេត្តនេះ ឬទៅខេត្តនោះ។ គង់តែបានដូចគ្នា តែរុញនៅនេះមុនដោយសារវាបម្រើកិច្ចការសំខាន់។ ការធានាដូចគ្នា ការផ្គត់ផ្គង់ភ្លើង ជួនកាលយើង … ចែកតិចៗតាមគ្រប់ខេត្ត ជួនកាលអន្តរាគមន៍ទៅកន្លែងកសិឧស្សាហកម្មហ្នឹងតែម្ដងឲ្យច្រើនជាងគេបន្តិចដោយតម្លៃថោកឬមួយអី។ អញ្ចឹងវាទាមទារនៅក្នុងការរៀបចំយន្តការ ពង្រឹងយន្តការឡើងវិញ …។

(៣១) ពង្រឹងយន្តការរាជរដ្ឋាភិបាល ជាមួយដៃគូជាវិស័យ​ឯកជននិងសហគមន៍កសិកម្មទំនើប

ទី២ ការគិតគូរជាមួយដៃគូអភិវឌ្ឍន៍ដូចគ្នា។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន នៅទីនេះ។ យើងមានអាជ្ញាធរ ហើយយើងមានយន្តការថ្នាក់ជាតិអន្តរក្រសួងផ្សេងទៀត។ អញ្ចឹងការសម្របសម្រួលជាមួយដៃគូក៏ត្រូវធ្វើដែរ ព្រោះដៃគូក៏មានជួយនៅក្នុងគម្រោងតាមក្រសួងស្ថាប័នមួយចំនួន ដូចវិស័យកសិកម្មដែរ។ អញ្ចឹងការសម្រួចឲ្យមានមេបញ្ជាការរួមគឺសំខាន់។ តែមានមេទ័ពច្រើន គឺពិបាកហើយ។ ឯកឧត្ដម សៅ សុខា នៅទីនេះដែរ​។ ថាកុំអាលបាញ់កាំភ្លើងធំមុន ស្រាប់តែធ្លាក់ទៅគេបាត់។ សួរថាអ្នកណាឱ្យបាញ់? អញ្ចឹងកិច្ចការសំខាន់ត្រូវពង្រឹងយន្តការ ដែលយើងនិ​យាយថាគឺស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព។ អញ្ចឹងបានថា ដៃគូតែមួយ ច្រកចេញចូលតែមួយ ទៅនិយាយជាមួយតែមួយ​។ វិស័យឯកជនក៏មានតំណាងតែមួយ។ កសិករក៏មានសហគមន៍(កសិកម្មទំនើប)។ រដ្ឋាភិបាលក៏មានតំណាងតែមួយធ្វើការរួមគ្នា សម្របសម្រួលគ្នា ដាក់ចេញទិសដៅតែមួយ

(៣២) ឆ្នាំ ២០២៤ គ្រប់ក្រសួងត្រួតពិនិត្យរចនាសម្ព័ន្ធផ្ទៃក្នុង តួនាទី ភារកិច្ច ឡើងវិញ

នេះជាកិច្ចការដែលសំខាន់ ទាក់ទងទៅនឹងការរៀបចំពង្រឹងយន្តការអន្តរាគមន៍កសិកម្ម។ យើងត្រូវរៀបចំផ្ទះខ្លួនឯងឲ្យស្អាត ឲ្យរៀបរយ។ នេះជាយន្តការធំណាស់។ មិនត្រឹមតែអង្គុយគិតពីគោលនយោបាយទេ។ អ្វីដែលសំ​ខាន់គឺការអនុវត្ត។ បរាជ័យឬមិនបរាជ័យ អាស្រ័យទៅលើការអនុវត្តដោយប្រសិទ្ធភាពឬអត់។ បើសិនជាយន្តការអនុវត្តអត់មានឯកភាព អត់ដឹងយន្តការនេះទេ អ្វីដែលនៅលើក្រដាសមានអាចអនុវត្តបានទេ ហើយមិនស្រួលគឺច្របូកច្របល់ បង្កើតភាពត្រួតគ្នា ជាន់គ្នានៃស្ថាប័ន។ នៅក្នុងក្រសួងក៏ដូចគ្នា នៅឆ្នាំ ២០២៤នេះ គឺខ្ញុំដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ​ ដែលគ្រប់ក្រសួងត្រូវត្រួតពិនិត្យឡើងវិញគ្រប់រចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទី ភារកិច្ច ព្រោះកន្លែងខ្លះអាចជាន់គ្នា។ ឧទាហរណ៍ នៅកសិកម្មអាចថានាយកដ្ឋានស្រាវជ្រាវ និង CARDI តើយើងជាន់គ្នាឬមួយយ៉ាងម៉េច? យើងពង្រឹងមួយណា ទុកមួយណា។ ឧទាហរណ៍ ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ជាន់គ្នាយ៉ាងម៉េច? រ៉ែ និងថាមពល និងធនធានទឹក នរណាគ្រប់គ្រងខ្សាច់ នរណាគ្រប់គ្រងអ្វី? ពេលខ្លះត្រូវមើលអាហ្នឹងឡើងវិញ។ កន្លងទៅ យើងបានធ្វើការហើយ សូម្បីតែគោលនយោបាយ EV ផ្សារនេះ ក្រសួងសាធារណការបានដំណើរការហើយ តែដល់ពេលដើរទៅ រៀបចំតែហេដ្ឋារចនាសម្ព័ន្ធ តែថ្លៃភ្លើងនៅខាងថាមពល(កាន់)។ ឡានសាកអាគុយហ្នឹង ទាល់តែត្រូវប្រើថាមពល។ អញ្ចឹងត្រូវសហការគ្នាយ៉ាងម៉េច? បើមិនអញ្ចឹងទេ យើងនឹងពិបាក។ អភិវឌ្ឍន៍ជនបទ កសិកម្ម ពាណិជ្ជកម្ម  សិប្បកម្មក៏ពាក់ព័ន្ធ ព្រោះផលិតផលដែរ។ កន្លែងខ្លះគេធ្វើចម្ការ ដាំត្នោតអីដើម្បីច្នៃធ្វើផលិតផលសិប្បកម្ម ឧស្សាហកម្មអីផ្សេងៗ។

ឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ធ្លាប់បានជជែកពីក្របខណ្ឌគោលនយោបាយ។ យើងរៀបចំពិនិត្យមើលឡើងវិញ។ ទីមួយ យន្តការដែលមានស្រាប់។ បើមានគ្រប់ជ្រុងជ្រោយហើយពង្រឹងបែបណា? ទីពីរ តើវានៅចន្លោះប្រហោងយ៉ាងណា? … បើគីឡូមិនគ្រប់ក៏ពិបាក។ គីឡូអត់គ្រប់ ហៅតែគេមកប្រជុំ ក៏គេមិនមកដែរ។ ក្បាលម៉ាស៊ីនដឹកនាំស្ថាប័នអត់ចូលរួមហើយ អត់ដើរទេ។ បើគ្មានការគាំទ្រ និងការចូលរួមផ្ទាល់ អញ្ចឹងយន្តការនេះត្រូវមានប្រធានស្ថាប័នតែម្ដង។ វិស័យ​សំខាន់ ត្រូវតែមានរដ្ឋមន្រ្តីចូលរួមជាសមាជិក។ បើគ្រាន់តែរដ្ឋលេខា​ធិការចូល មិនកើតទេ។ យើងត្រូវមានកម្រិតដឹកនាំខ្ពស់ ព្រោះយន្តការខ្លះត្រូវការខ្ពស់។ យើងបារម្ភទៅលើការអនុវត្ត។ រឿងគិតគូរ សរសេរក្របខណ្ឌគោលនយោបាយ អត់លំបាកទេ។ វាលំបាកដែរ ដែលត្រូវការពិនិត្យក្របខណ្ឌជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ECOSOCC កុំឲ្យជាន់គ្នា ប៉ុន្តែបានផលិតផលល្អហើយធ្វើមិនកើត ឈានមិនទៅមុខ ដោយសារមិនទាន់ឯកភាពគ្នា។ ហ្នឹងកាន់តែលំបាកទៀត។ បានដើរ​ឈានទៅមុខវាយតម្លៃ វាមិនអីទេ ក្រែងវាអត់បានឈានមួយជំហានទៅទៀត។ វាត្រឹមទុកនៅលើប៊ុយរ៉ូ …។

(៣៣) ក្រសួងកសិកម្មតាមដាន ត្រួតពិនិត្យ វាយតម្លៃ ការជ្រើសរើស ការពង្រាយ និងអន្តរាគមន៍ ជាប្រចាំ

យន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ គឺសំខាន់ណាស់។ ក្រសួងត្រូវចាំបាច់ទាំងគ្រប់ដំណាក់កាលទាំងការជ្រើស​រើស ទាំងការពង្រាយមន្រ្តី ទាំងការអន្តរាគមន៍ ត្រូវមានយន្តការតាមដានត្រួតពិនិត្យជាប្រចាំ ជាសេនាធិការឲ្យក្រសួង ឬយន្តការថ្នាក់ជាតិដែលត្រូវធ្វើ ដើម្បីទាន់ពេលវេលា។ បើសិនយើងទុកយូរ នឹងមានបញ្ហាព្រោះការងារវាចេះតែច្រើន ហើយការងារលើដីទុកមួយថ្ងៃបើស្ទះកន្លែងហ្នឹង ផលិតផលហ្នឹងមិនចេញ វាស្ទះទៅដល់ទីផ្សារនោះ។ ពេលខ្លះ ត្រូវការតែការបញ្ជាក់បន្តិចសោះ មិនហ៊ានសួរ មិនបានសួរ ចាំពេលប្រជុំ ក៏ធ្វើអោយខូចការ។ ជួនកាលមានរឿងហ្នឹង កន្លែងខ្លះមិនហ៊ានសួរ តែ​ហ៊ានធ្វើជំនួស ហ៊ានកាត់យល់ ហ្នឹងកាន់តែលំបាកទៀត។ ​អត់ច្បាស់ថាធ្វើអីទេ ឲ្យទៅទិញឈើគូស ស្មានតែទិញឈើចាក់ធ្មេញ ព្រោះឃើញធ្វើដៃអញ្ចេះ។ ដល់ទៅមិនហ៊ានសួរបញ្ជាក់រត់ទៅទិញឈើចាក់ធ្មេញមកវិញខុស។ នេះត្រូវការប្រព័ន្ធការងារធ្វើដើម្បីតាមដាន ត្រួតពិនិត្យ យើងធ្វើយ៉ាងណាខ្លះ។ ការងារនេះជាការងារសំខាន់។

សូម្បីតែយុទ្ធសាស្រ្តបញ្ចកោណហ្នឹង ក៏រៀបចំយន្តការនៅទីស្ដីការសម្រាប់តាមដាន ត្រួតពិនិត្យគ្រប់ទាំងអស់។ វិស័យទាំង ៦នេះក៏មាននៅក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយតាមដានត្រួតពិនិត្យ។ តែក្រសួងខ្លួនឯងក៏ត្រូវតាមដានត្រួតពិនិត្យ។ កុំចាំមួយឆ្នាំថាមន្រ្តីដែលពង្រាយទៅ ២៥០នាក់​ បាត់អស់ប៉ុន្មាន។ ត្រូវដឹងជា weekly ឬមួយបាត់មុខថ្ងៃណា? ប៉ុន្មានថ្ងៃ ដឹងភ្លាម ល្អជាងចាំមួយឆ្នាំបានដឹង …។​

[ចប់សេចក្ដីអធិប្បាយ១១]

ទី៦.  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសិក្សា និងកំណត់នូវបញ្ហាប្រឈម ក៏ដូចជាយុទ្ធសាស្រ្តជាក់លាក់ ក្នុងការពង្រឹងគុណភាពនិងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា ទាំងកសិផល និងផលិតផលកសិកម្មកែច្នៃ ដើម្បីធានាថា ផលិតផលកម្ពុជាពិតជាមានគុណភាព មិនប៉ះពាល់ដល់សុខភាព ហើយថែម​ទាំងមានតម្លៃសមរម្យ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១២]

(៣៤) យកចិត្តទុកដាក់លើមន្រ្តីជំនាញ ពិសេសឲ្យអាទិភាពលើមន្រ្តីក្របខណ្ឌគោលនយោបាយខាងស្រាវជ្រាវ

ខ្ញុំក៏សូមនិយាយបន្តិចទាក់ទងនឹង CARDI។ សូមយកចិត្តទុកដាក់ជំរុញការងារពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ R&D របស់យើង។ ត្រូវពង្រឹងយន្តការនេះឲ្យបាន។ កសិកម្មត្រូវពង្រឹងខ្លាំង។ ពង្រឹងការងារស្រាវជរាវនិអភិវឌ្ឍហ្នឹង។ កន្លងទៅ សម្ដេចតេជោ បានរៀបចំតាំងពីឆ្នាំ ២០២០ ជាចក្ខុវិស័យពង្រឹង​ជាសេនាធិការ … ឥឡូវត្រូវធ្វើយ៉ាងណា? ជាពិសេស អ្វីដែលមានស្រាប់ មុននឹងអាថ្មីកើតឡើង ត្រូវពង្រឹងវាថែម។ ពេលដែលវាកើតឡើងចាំយើងផ្ទេរវា។ បានន័យថា ពិនិត្យមើល យកចិត្តទុកដាក់ទៅលើការងារនេះ ហើយជាពិសេស ស្ថាប័នពាក់ព័ន្ធដូចជា CARDI អីហ្នឹង ត្រូវពិនិត្យមើលតួនាទី ភារកិច្ច និងត្រូវពង្រឹង។ ពិនិត្យមើលក្នុងក្របខណ្ឌគោលនយោ​បាយរបស់រដ្ឋាភិបាល គឺការពង្រឹងមន្រ្តីនេះ។ ចំណុចទី១ ការរើសមន្ត្រី ទី២ ពង្រឹងស្ថាប័ន និងទី៣ ការពង្រឹងប្រព័ន្ធលើកទឹកចិត្ត។ ការរៀបចំនេះត្រូវយកចិត្តទុកដាក់ទៅលើមន្រ្តីជំនាញ ជាពិសេសឲ្យអាទិភាពទៅលើមន្រ្តីក្របខណ្ឌគោលនយោបាយខាងស្រាវជ្រាវ។ ការងារនេះ តាមលឺអ្នកស្រាវជ្រាវដូចជារត់អស់ហើយ។ មិនមែនរត់អស់ទេនៅសល់មួយចំនួន។ យើងពិនិត្យមើលពីការលើកទឹកចិត្ត។ បងប្អូនបានធ្វើការ យើងពង្រឹងតួនាទី ភារកិច្ច និងការខិតខំ។ រាជរដ្ឋាភិបាល សម្ដេចតេជោយកចិត្តទុកដាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងទៅក៏បានទម្លាក់ថវិកា Research មួយចំនូនមកឲ្យ។ យើងយកចិត្តទុកដាក់។ ឯកឧត្ដម អ្នកឧកញ៉ា ម៉ុង ឫទ្ធី គាត់ប្រាប់ថា កសិកម្ម បើយើងមិនមានស្រាវជ្រាវផលិតពូជខ្លួនឯង ធ្វើអីក៏នាំចូលមកក៏មិនកើត។ កន្លែងខ្លះ យើងផលិត​បានខ្លួនឯង​យកកម្មសិទ្ធិបញ្ញាហ្នឹងឲ្យបាន។ ជាពិសេសពូជលេខមួយៗ កុំទុកចោល។ ទុកចន្លោះគេយកទៅបាត់។ យើងរៀបដើម្បីផលិតភាព ហើយ(ផ្ដល់មក)បងប្អូនជាការលើកទឹកចិត្ត។

(៣៥) ជំរុញឲ្យទៅជារាជ្យបណ្ឌិតសភាកសិកម្ម កុំឲ្យជាន់ភារកិច្ចគ្នា តែបំពេញអោយគ្នាទៅវិញទៅមក

សូមយកចិត្តទុកដាក់ពិនិត្យមើលក្របខណ្ឌស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យកសិកម្មនេះ។ ចំពោះការជំរុញឲ្យទៅជារាជ្យបណ្ឌិតសភា ជា Academy នេះ គិតមើលយ៉ាងម៉េចកុំឲ្យជាន់ភារកិច្ចគ្នា ឲ្យស៊ីសង្វាក់ជាមួយសាលាកសិ​កម្មដែលយើងមាន តើកម្រិតណា? កុំបង្កើតមកជាន់គ្នា។ ជាន់គ្នាហ្នឹងពិបាកណាស់។ មិនត្រឹមតែខាតធនធានមនុស្សទេ ថែមទាំងធ្វើឲ្យមនុស្សលែងធ្វើការទៀត ព្រោះជាន់គ្នាមិនដឹងអ្នកណាធ្វើអី? ធ្វើម៉េចបំពេញគ្នាទៅវិញទៅមក។ អ្នកណាយកផ្ដោតទៅលើអី specialize ខាងអី? អ្នកណាដែលត្រូវបំពេញទៅខាងបឋម អ្នកណាទៅខាងមធ្យម អ្នកណាបច្ចេកទេសម៉េច ស្រាវជ្រាវប្រមូលផ្ដុំទៅណា? ធនធានយើងតិច ចែកឲ្យដាច់តែម្ដង។ តួនាទីរបស់នាយកដ្ឋានមួយធ្វើអី នាយកដ្ឋានមួយទៀតធ្វើអី? ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអីយ៉ាងម៉េច? … ពាក្យថា «គ្នាច្រើន អន្សមខ្លោច» គឺដោយសារការមិនច្បាស់លាស់។ ពេលខ្លះ មិនច្បាស់លាស់ មិនហ៊ានធ្វើ ដោយសារខ្លាចចិត្តគ្នា។ កន្លែងខ្លះ គឺការសហការ ការទម្លាក់ថវិកា ឬមួយការតម្រង់ទិសពីលើ មិនត្រូវដែរ។ ដោយសារគាត់ពីរហ្នឹងធ្វើការកន្លែងខ្លះជាន់គ្នា ដល់អញ្ចឹងទៅពីលើមើលទៅមួយនេះរាងរស់រវើកជាង ប្រើតែមួយហ្នឹង។ ឲ្យគាត់ធ្វើការទៅ។ អញ្ចឹងអ្នកមួយទៀតនៅតែអត់។ គាត់នៅតែខ្សោយដដែល … អញ្ចឹងយើងញែកឲ្យដាច់ ដើម្បីថាឥឡូវអ្នកនេះធ្វើអី អ្នកនោះធ្វើអី ហើយទទួលខុសត្រូវ។ បានសិទ្ធិ បានការជួយ តែត្រូវទទួលខុសត្រូវមុខព្រួញហ្នឹង … នេះជាការណែនាំបន្ថែមសម្រាប់ក្រសួងស្ថាប័នត្រូវអនុវត្តចំណុចពាក់ព័ន្ធនឹងកសិកម្មនៅព្រឹកនេះ។

[ចប់សេចក្ដីអធិប្បាយ១២]

ខ្ញុំមានក្តីរំពឹងយ៉ាងមុតមាំថា ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ នេះ ក៏ដូចជាការអនុវត្តគោលនយោបាយកសិកម្ម តាមរយៈចក្ខុវិស័យថ្មីៗទាំងនេះ នឹងមានជោគជ័យ ក្នុងការចូលរួមពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយការចំណាយរបស់អ្នកទទួល​ទាន ហើយថែមទាំងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកា នៃអង្គពិធី សូមប្រកប​ដោយសុខភាពល្អបរិបូរណ៌ មានសុភមង្គល ក្នុងគ្រប់ក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។

ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧” ចាប់ពីពេលនេះតទៅ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, announcing the 5th and 6th programs of the 6 priority policy programs organized by the Ministry of Agriculture, Forestry and Fisheries
***********

CMF:

[1]

Priority policy programs 5 and 6 to be implemented before end of 2023

[…] It is a pleasure to preside over the launching ceremony of the 5th and 6th priority policy programs of the Royal Government, which are the two last programs in the new government’s six priority programs to be implemented before the end of 2023 […] the Royal Government will be 90 days old in two more days. That we have set the deadline for putting these programs into actions before the end of 2023, in fact we have been thinking and working on them for a long time (and finally it has) come to fruition in less than 90 days. I would like to take this opportunity to thank Samdech Akka Moha Sena Padei Techo Hun Sen, former Prime Minister, for initiating a number of concepts, including works related to the agricultural sector, which (helps) us to prepare and as a foundation […] to reform and further strengthening for the seventh legislative term […]

[2]

Concerns about El Nino impact on global food production

It goes without saying that the food crisis is not imaginary. In recent years, we have seen that the Ukraine-Russia war, which Ukraine is the largest exporter of wheat in the world, has led to a crisis in food prices, especially in developed countries that depend on those raw materials. As I attended the ASEAN Summit, there was a lot of talk at the meeting about concerns that the effects of El Nino are affecting global food production, the consequence of which could lead to food shortages and high prices […]

While some countries lack food, Cambodia has a food surplus and can export

A few years ago, some ASEAN countries even had to exercise ration/quota for people to purchase goods because they were scarce and thus expensive. Many countries therefore have launched a campaign to buy in (and store food). I have met with some ASEAN leaders who buy food to stockpile in case of need, according to the forecast. While many countries are facing this crisis, on the contrary, Cambodia has ensured food security, and according to the report of the Minister (of Agriculture, Forestry and Fisheries) it ensures not only food security in the country, but also have a surplus of agricultural products up to 6.2 million tons in the past 10 months that we can exports […]

Leadership, proper management and good policies make the natural resources potential beneficial

This is a proof that our country not only has the potential of natural resources – fertile soil, but also has the leadership, management and set the right policy. The end of the war, the liberation of agricultural land from landmines, the introduction of various incentive policies, non-taxation of (household agricultural) land, agricultural equipment and many other incentives have paid off. If there is no stability, no peace, no land that can grow all kinds of crops, no access to market, and making no effort to find a market outside the country, we can not guarantee that (these resources have turned beneficial) […]

As long as people still eat food, agriculture remains a top priority

Although we aim to promote the diversification and promotion of the digital and services industry, we cannot abandon agriculture. In short, as long as people continue to eat, agriculture remains a top priority. (It is good that) Cambodia has got these favorable conditions. Some countries are not that lucky. While in some, their lands have had gravel or rock, others have to strive to survive hard to strengthen themselves for survival. Food security is very important. As you all have seen, especially in the crisis of Covid-19, people can stop traveling, stop buying new cars, stop buying new phones, but people cannot stop eating […]

Promote production, find markets, deploy agricultural workers and develop modern agricultural communities (MAC)

The fifth and sixth priority policy programs aim to strengthen and further enhance our agricultural potential. Not only do we not give up agriculture, but we put in place policies to strengthen and leverage more potential to make it more productive for our farmers. (The Minister of Agriculture, Forestry and Fisheries) His Excellency Minister Dith Tina mentioned three important issues listed in the policy programs – (1) promote agricultural products, find a market to maintain the price of agricultural products through the financing program; (2) deployment of agricultural workers throughout commune and district […]; and (3) development of modern agricultural communities (MAC) […] these three policy programs aim to create efficiency and ensure the competitiveness of our agricultural sector […]

Strive to negotiate external markets, guarantee policies, communication, quality and price

Of course, we have favorable natural resources, human resources and fertile soil. We strive to negotiate external markets through various free trade agreements. But do not forget that in this world many countries are competing to do the same. So, success is not automatic and it is not a coincidence that we can secure a surplus of and export more than 6 million tons of agricultural products in 10 months (to date). It is not because of we did nothing and those countries buy products from Cambodia. Thus, those agreements guarantee policies, communication, quality and value in competition […]

[3]

Sell at high price, low production costs and ensure advantageous competition provide more benefits to farmers

This year, I am happy that the price of rice is good for our farmers […] according to the report, our farmers sell a kilogram of rice for Riel 1,000 or 1,300. If we compare (the price to the year) before, it was between Riel 800 and 1000. Combined with the fall in prices of raw materials such as fertilizers and pesticides, the good price (this year) enables farmers to earn some good income. It is not the selling price alone that makes it different, the production cost does too. That means how much money the farmers have left. If the production cost is too high, the selling price is low, the remaining part is small […] if the selling price is higher, the revenue is higher, and the production cost is lower, along with efforts to reduce shipping costs, I think it makes our agricultural products more competitive giving more benefits to farmers […]

The development goal is to distribute benefits to people, or farmers in agricultural sector

It is said that the main result is not the concentrated benefit in the Royal Government. The priority goal of our development is to distribute this benefit to the people, especially in the agricultural sector, to the farmers. We need to do this with stakeholders, and the private sector is also involved in the process. Ask if all this is enough? What else should we do to ensure (this goal)? […] we must constantly modernize agricultural techniques to increase productivity, reduce costs and guarantee (competitiveness). When it comes to agriculture, we always think about the balance between consumers and producers. If the producers offer a good price, but the traders who sell at a high price to consumers, it is still unbeneficial. It will create inflation […]

To protect agricultural products, local producers must ensure products quality and value for consumers

We need to reduce the gaps so that we can ensure that (firstly) farmers benefit more, and secondly, keep the market price balanced for the products. Farmers want high rice yields (and good price) but consumers want low price. In this regard, what would be the formula that the Royal Government must consider in order to balance (between the two demands) […] there is a suggestion for the Royal Government to protect the local (agricultural products). We want (to do that), but the local products need to be competitive to guarantee to the consumers both quality and price. Otherwise, it will not work […]

Changes in the price of consumer food/goods related to people’s livelihood

We all see that in this year, despite the crisis in foreign energy sector (which causes) rising (general) commodity prices, (the domestic commodity price index in) our country are not yet at risk. I urge (the Ministry of Commerce to) continue monitoring (further fluctuations in commodity prices) because it is related to people’s lives. Wages go up, but inflation is high, (it doesn’t help livelihoods). Salary does not have to go up if goods stay their prices. It is better than when the price of goods goes up too fast. When we talk about agricultural products, domestic products must ensure a balance of both producers and consumers […]

[4]

Cambodian agriculture is competing with neighboring large agricultural products

Our country is small and with this size we try to compete, we will not win. I would like us to think of this sector as the whole forest, not a single tree. Given that our country is an agricultural exporter as mentioned by HE Dith Tina, do not forget that among the 10 ASEAN nations, not to mention Africa, Latin America, we are already competing, especially with our neighbors right next to us […] private, state and farmers should think and work altogether […] maybe a mindset like a football team. Take the 1st place in the 10th place team or take 10th place in the 1st place team? We ask ourselves this questions […] what does that mean? Let us think about the common interests of the entire Cambodian sector rather than the interests of any one company. In the field of rice, we have to compete internal internally but not to to the extent that we lose the competition with neighboring countries […]

Small-scale economy, inability to compete and/or lack of access to technological intervention

Being a modern agricultural community does not mean that we refer to only resources, to modern technology, but to modern thinking, working methods and cooperation […] I said it since before the formation of the new government, through various forums that should the size of the scale economy is not that large, we cannot compete with other exporters. Most often, we compete to export to similar markets. More so, without scale, there is no possibility of adopting technology to receive detailed interventions. Even the state wants to help but cannot do help enough […] scale economy is very important in the competition, especially we aim to turn and walk from household farming to modern agriculture and large-scale agro-industry […]

Consider the type of intervention – both reactive and proactive

I gave the principle to HE Dith Tina on the intervention and selection of categories (of interventions). One is be reactive which means that if the people continue to do thing left from their ancestors, we will keep helping them as we have been doing. If there are 100 products per thousand families, we will help them to produce the same 100 items. But by being proactive, we must consider whether to (work) the scale by figuring out whether to help divert (their production) […]

[5]

Use G2G and B2B methods to capture new markets between sellers and buyers without brokers

The Ministry of Commerce has played an active role in exporting these products. I commend the Ministry of Commerce and Agriculture for its active efforts to capture new markets and not only find new markets, but also find new approaches. New methods for what? Most of the new markets are being carried out using government to government and business to business methods. Our company invests locally with foreign companies for export. In both domestic and foreign markets, we are figuring out a formula to enable (goods going from) sellers to buyers without going through (brokers) […]

[6]

Price intervention only on some strategic products and when most needed

As long as there is competition, we are strong. The government cannot always help. We must work hard in agricultures. In particular, we are members of many free trade organizations. Some interventions affect the rules of competition […] price intervention (is possible) only on certain strategic products, when most needed and at the highest level. We can not say that when selling well, we still intervene. How much do we need to help make the market competitive […] (because) firstly, the Constitution guarantees a market economy which reduces state interference, and secondly, intervene only in the state program […] especially tasks, such as technical and infrastructural that we can do in the long run […]

[7]

Linking agriculture and handicrafts; services and tourism and industry…

We can not force the private sector or the people to buy products that are expensive or of poor quality […] this supply chain is very important for consumers. We may think of connection between agriculture, services sector, namely tourism. That day in the meeting between the government and the private sector, there was also a mention of the green belt (to respond to) the needs in the tourism […] in general, we have to organize to poles. What pole is the principle one. For example, Siem Reap takes tourism pole as its base and various other sectors as supporter. (Firstly,) griculture supports tourism and services. For instance, people who sell handicraft products to serve the tourism sector […] and secondly to connect agriculture with manufacturing. We are talking about the export of raw materials. In order to maximize the value added in our country, however, the Royal Government aims to establish a modern agricultural community (MAC), ensure technical support for local production, do not export raw materials outside the country […] the country has got huge potential, […] if possible, we can reach to managing the marketing system to replace imported products with local products […]

Consider incorporating technology to export more value-added products

We can think about pulling in various technologies, and importantly focussing on agricultural transformation, exporting more finished products to ensure more value-added in our country […] bananas price went down, but canned bananas are not easily losing price […] (it is what we call) diversification in agriculture […] and thirdly, customer is the key factor […] if there is a product and there is no market, it is difficult for us […] once the demand increases, people also think about health, quality and price […] moreover, quality assurance, especially when we deploy agricultural workers/officials to the grassroots. Please create and disseminate culture, quality, quantity and honesty to farmers to ensure that Cambodian products have quality, not harmful to health and also affordable and do not cheat customers […]

[8]

Pass the exam, must go to work, must not let the skills stay in Phnom Penh…

So far, we plan to recruit 1,600 people. As far as I know, there have been as close as 10,000 applicants […] we need to open up (possibilities) for experienced people, especially those who have worked in the fields for a long time, such as workers working for NGOs, who volunteer to go to the farm with their skills […] after selections, we train them and send them to the target areas […] we must make sure that once “s/he passed the exam, s/he must go to work with the farmers.” Otherwise, the position we long for is empty […] they must be managed consistently. They may have the kills, but if they do not go to work in the field, for instance stuck in Phnom Penh, […] nothing good could be distributed to farmers in need […] I am calling on those who apply – when they pass the exam, please do your best to help farmers. You are given the government payroll not only to get a salary, but to help the people and the nation through delivering skills to farmers and agriculture […]

[9]

Strengthen inter-ministerial mechanisms, where agriculture is a priority, the Ministry of Agriculture must take the lead

We must work on (firstly) strengthening inter-ministerial mechanism. Where planning involves agriculture as a priority, the Ministry of Agriculture (Forestry and Fisheries must) take the lead and other ministries serve as supporters. There must be only one commander. Too many commanders would not work […] and secondly, working with development partners […] by strengthening the efficiency of the mechanism of the national and sub-national institutions […] (let us have the one window service) where the private sector has a single representative, the farmers have MAC (as representative) and the government also has a single representative, to work together, coordinate and set a common goal […]

In 2024, all ministries must review internal structure, roles and responsibilities

Failure or not depends on effective or ineffective implementation. If the implementation mechanism is not unanimous, what is on the paper is not applicable and uncomfortable, creating confusion and institutional overlap. In 2024, I set a goal to conduct public administration reform, whereby all ministries review their internal structures, roles and responsibilities, because some places may overlap. In agriculture, for example, between the Department of Research and CARDI, they have overlapped roles and responsibilities or not? Which one do we strengthen, which one do we keep […] we will discuss the policy framework and review – first, the existing mechanisms, if all the angles are there, and how do we strengthen it, and second, what is and where is the gap? […] monitoring and evaluation mechanisms are very important. The Ministry needs to have all the stages, both the selection and the deployment of officials and the intervention. There must be a mechanism to monitor regularly as a general staff for the Ministry or the national mechanism in a timely manner […]

[10]

Pay attention to specialty officials, give priority to officials in the policy research

Let me also talk a little bit about CARDI. Please pay attention to promote the work related to our research and development or R&D […] in the past, Samdech Techo laid out since 2020 a vision to strengthen the (CARDI/research and development) as the general staff […] now what are we to do with it? […] we need to look at and strengthen the role and duties, especially the relevant institutions such as CARDI. Look at the government’s policy framework and figure out way to  strengthen these officials. Firstly, about the recruitment of officials, secondly, to strengthen institutions, and thirdly, to strengthen the incentive system. This arrangement must pay attention to professional officials, especially to give priority to officials in the field of policy research […] and reading the elevation (of CARDI) to be the Royal Academy (of Agriculture), I suggest we do it in a way that its duties will not be overlapping or overlapped with those of the schools of agriculture that we already have […] instead, they should be complementing each other […]./.

No comments:

Post a Comment