សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមពិតប្រជាពលរដ្ឋនៅឃុំតាតៃលើ ត្រូវបានភ្លើងប្រើតាំងពី ៨ ឆ្នាំ មុនមកម៉្លេះ ប៉ុន្តែដោយមានសកម្មជនបរិស្ថានមួយចំនួន រួមទាំងបរទេសផង បានចេញមកពន្យល់ពលរដ្ឋនៅតំបន់នោះ កុំឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល ថាគម្រោងនេះនឹងបង្កផលប៉ះពាល់ផ្សេងៗ ទើបធ្វើឱ្យរាជរដ្ឋាភិបាលត្រូវដកថយមកវិញ។ សម្ដេចធិបតីបានបន្តថា នេះមិនមែនជាការស្ដីបន្ទោសទេ ការព្រួយបារម្ភរបស់ពលរដ្ឋគឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវគិតគូរ។
សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់» នៅស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា ផលដែលបានមកពីការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺនឹងបានទៅលើប្រជាពលរដ្ឋនៅនឹងកន្លែង មិនមែនធ្វើឱ្យតែល្អមើល ឬបានផលតែទៅលើក្រុមហ៊ុនសាងសង់នោះទេ៕
No comments:
Post a Comment