Thursday, November 30, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនដែលប្រជាភិថុតិនោះទេ អ្នកដែលប្រជាភិថុតិពិតប្រាកដ គឺអ្នកដែលញុះញង់ប្រជាពលរដ្ឋហើយរត់ទៅបាត់


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកខ្លះ បានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាថា «ប្រជាភិថុតិ» មិនធ្វើអ្វីមួយឱ្យពិតប្រាកដនោះទេ ប៉ុន្តែតាមការពិត រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារច្រើនណាស់ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដែលប្រជាភិថុតិនោះទេ ឯអ្នកដែលប្រជាភិថុតិពិតប្រាកដ គឺអ្នកដែលញុះញង់ប្រជាពលរដ្ឋហើយរត់ទៅបាត់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈផ្លែផ្កានៃសុខសន្តិភាព ប្រជាពលរដ្ឋខ្មែរយើង ទើបតែបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅថ្មីៗនេះ ដែលការសប្បាយរីករាយទាំងអស់នេះ គឺជារឿងពិតប្រាកដ មិនមែនជាប្រជាភិថុតិនោះឡើយ។


ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា ក្រៅពីផ្លែផ្កានៃសុខសន្តិភាព ប្រជាពលរដ្ឋខ្មែរ ក៏កំពុងទទួលបានផលជាច្រើនទៀតពីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

No comments:

Post a Comment