Wednesday, November 22, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព និងចាត់ទុកគ្រប់បណ្តាប្រទេសទាំងអស់ជាមិត្ត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តអនុវត្តន៍គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិកន្លងមកបានធ្វើ ដើម្បីកសាងមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយការគោរពគ្នាទៅវិញទៅមក តាមគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់៕






No comments:

Post a Comment