Tuesday, November 21, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសយើងនឹងមិនអាចមកដល់ចំណុចនេះបានទេ បើគ្មានការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការងារឱ្យបានច្រើន ដោយប្រកាន់ជំហរគោលនយោបាយទីផ្សារសេរី បើកចំហរដល់វិស័យឯកជន លើកទឹកចិត្តវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យប្រកបអាជីវកម្មខ្លួនឯងបាន (ស្វ័យនិយោជន៍)។


ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវរួមគ្នាចាប់យកឱកាសដែលយើងមាននៅក្នុងសុខសន្តិភាព និងស្ថិរភាពនេះ ដោយមិនចាំបាច់រត់កាត់គ្រាប់ផ្លោងដូចជំនាន់ឪពុកម្តាយយើងនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១ ទស្សវត្សរ៍ជាងនេះ ការដោះស្រាយបញ្ហាបងប្អូនដែលមានទំនាស់ គឺត្រូវបានដោះស្រាយដោយប្រកាន់យកជំហរសុខដុមរមនា គោរពគ្នាទៅវិញទៅមក និងដោះស្រាយដោយសន្តិវិធី។ បន្ថែមពីលើនេះ សម្ដេចធិបតីក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាលំនឹង ស្ថិរភាព និងបរិស្ថាននេះបន្តទៅទៀត៕



No comments:

Post a Comment