Tuesday, October 03, 2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងប្រាក់ខែជូនកម្មករ និយោជិត ធ្វើឡើងក្នុងរូបមន្ត ចែកគ្នារស់ ជួយគ្នារស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត បើទោះបីជាមិនបានឡើងច្រើនក៏ដោយ ប៉ុន្តែការដំឡើងប្រាក់ខែជូនកម្មករ និយោជិត ធ្វើឡើងក្នុងរូបមន្ត ចែកគ្នារស់ ជួយគ្នារស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដំឡើងនេះបានចំនួចតិចតួចមែន ប៉ុន្តែបើយើងសរុបកម្មករនយោជិតទូទាំងប្រទេស គឺមិនតិចនោះឡើយ ហើយម៉្យាងទៀត ការដំឡើងនេះដែរ ស្របពេលដែលប្រទេសនានាមិនបានដំឡើងនោះទេ ដោយសារវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដូច្នេះហើយការដំឡើងនេះ គឺដើម្បីចែកគ្នារស់ជួយគ្នារស់៕





No comments:

Post a Comment