Tuesday, October 03, 2023

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិហ្រ្វេដហូឡូ បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីចំនួន១៦រូប នៃអង្គការមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) ដែលជាអង្គការអភិវឌ្ឍន៍របស់ប្រទេសអូស្ត្រាលី ផ្តោតលើសកម្មភាពការងារសុខភាពភ្នែក បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១៥ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីបន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការងចងចាំក្នុងតំបន់រមណីយដ្ឋានអង្គរផង។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

No comments:

Post a Comment