ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៣ បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ឯកឧត្តម ដូ ហ៊ុងវៀត អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួង។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូវៀតណាមយ៉ាងកក់ក្ដៅ និងបានសម្តែងនូវអំណរសាទរចំពោះលទ្ធផ ប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានរួមចំណែកពង្រឹងភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕
សូមជូនសេចក្តីប្រកាសស្តីពី លទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងវៀតណាម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
No comments:
Post a Comment