Wednesday, October 11, 2023

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី១២ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


នៅក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទម្លាប់ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា និងរីករាយក្នុងការធ្វើបុណ្យធ្វើទាននោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ព្រមទាំងបុត្រ រួមនិងឯក ឧត្តម លោកជំទាវជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

 

ពិធីបុណ្យកាន់បិណ្ឌវេនទី១២ បានប្រព្រឹត្តទៅដោយនៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹងថ្ងៃទី១១ ខែតុលា​ ឆ្នាំ​២០២៣​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ព្រមទាំងបុត្រ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា រួមនិងញាតិមិត្ត បង ប្អូន ទាំងអស់ បានធ្វើការប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារ បង្សុកូលពហូទេវាឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៍ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋ ហើយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ និង ថ្ងៃ ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ព្រមទាំងបុត្រ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន៧ លានរៀល ទុកសម្រាប់កសាងសមិទ្ធិផល ដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចំរើនរុងរឿង ជារៀងរហូត។ ជាមួយគ្នានេះ បានប្រគេនបច្ច័យព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល។ដោយឡែក យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត្រ អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ព្រមទាំងបុត្រ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង រួមមាន អង្ករ៦បេ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់ចំនួន១កេសធំ ស្ករសរ១បេ តែ៥គីឡូក្រាម ត្រីខ១កេសធំ មីម៉ាម៉ា១កេសធំ ប៊ីចេង១កេស ផ្លែឈើ៥កន្ត្រក បូកនិងផ្លែឈើ១កេសធំ និងនំ១កេសធំផងដែរ៕












No comments:

Post a Comment