Friday, May 26, 2023

សម្ដេចតេជោ ហ៊ុន សែន៖ នៅសល់តែ៨ថ្ងៃទៀត កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមកដល់

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ នៅសល់តែ៨ថ្ងៃទៀត កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកីឡាជនពិការនឹងមកដល់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ចូលរួមគាំទ្រដល់ក្រុមកីឡាករ កីឡាការិនីពិការភាពដែលនឹងចូលរួមប្រកួតតំណាងឱ្យកម្ពុជានៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់នា ៨ ថ្ងៃខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ប្រធានបទ កីឡារស់ក្នុងសន្តិភាព គឺត្រូវបំផុត ពីព្រោះមិនត្រឹមតែកីឡានោះទេ អ្វីៗទាំងអស់ ក៏ត្រូវការសន្តិភាពជានិច្ច៕



No comments:

Post a Comment