Friday, May 26, 2023

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មុននឹងចូលរួមប្រកួតចាប់ពីថ្ងៃទី ៣-៩ មិថុនា ខាងមុខ

  


នៅរសៀល ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវ​ដំបូន្មាន​មួយ​ចំនួន​ជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេល​ដែល​ពួក​គាត់​ត្រូវចូលរួម​ប្រកួត​ក្នុង​នាម​ជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនា​ពេលដ៏ខ្លី​ខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួន​ក្នុងការធ្វើ​ជាម្ចាស់ផ្ទះ​នៃការរៀប​ចំព្រឹត្តិ​ការណ៍​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធ​ឡើងបន្ទាប់​ពី​ព្រឹត្តិ​ការណ៍​កីឡាអាស៊ីអាគ្នេយ៍ និងដោយមាន​ការចូលរួម​ប្រកួត​ពីប្រតិភូ​អត្តពលិក​ដែលមាន​ពិការភាព​ពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បាន​បញ្ជូន​អត្ត​ពលិក​​ចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុង​ឆ្នាំ២០២៣​នេះ​កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា។

No comments:

Post a Comment