Thursday, March 16, 2023

សម្តេចតេជោ ហ៊ុន សែន៖ មិនមានវត្តមានទ័ពចិននៅកម្ពុជានោះឡើយ

 សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយ (BBU) បានថ្លែងជាថ្មីថា មិនមានវត្តមានកងទ័ពចិនឬកងទ័ពប្រទេសណាមួយនៅលើទឹកដីកម្ពុជាដូចការចោទប្រកាន់នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា មិនត្រូវការកងទ័ពចិនមកធ្វើអ្វីនោះឡើយ ហើយកម្ពុជា ក៏មិនឆ្កួតឱ្យចិនមកកាន់កាប់ស្រុកខ្មែរនោះដែរ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយពីសាងសង់កំពង់ផែរាមរួចរាល់ កម្ពុជា ស្វាគមន៍គ្រប់នាវាទាំងអស់ចូលចត ហើយក៏អាចធ្វើសមយុទ្ធរួមគ្នាជាមួយកម្ពុជា ពីគ្រប់បណ្តាប្រទេសទាំងអស់ផងដែរ៕






No comments:

Post a Comment