Tuesday, January 24, 2023

សម្តេចតេជោ ហ៊ុន សែន៖ ខិតខំថែរក្សាសន្តិភាពឱ្យបាន យើងអាចអភិវឌ្ឍន៍បានហើយ

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច មិនដែលខ្វល់ពីពាក្យសម្តីរបស់មនុស្សអគុណធម៌មួយចំនួនដែលតែងតែរិះគន់សម្តេចនោះឡើយ ហើយសម្តេចលើកឡើងថា ភារកិច្ចសំខាន់បំផុតសម្រាប់យើងនៅពេលនេះគឺត្រូវខិតខំថែរក្សាសន្តិភាពឱ្យបាន យើងអាចអភិវឌ្ឍន៍បានហើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលសម្តេចសម្ពោធសាលារៀន គេចោទថា សម្តេចកាត់មុខរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅពេសម្ពោធមន្ទីរពេទ្យ គេចោទថាកាត់មុខរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅពេលសម្តេចចែកសញ្ញាបត្រ គេចោទថា កាត់មុខរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្របពេលដែលនិស្សិត សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង ចង់បានវត្តមានសម្តេចចូលរួមជាទីបំផុត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទុកឱ្យពួកគេនិយាយទៅចុះ សម្តេចមិនខ្វល់នោះឡើយ ចាំមើលលទ្ធផលចុងក្រោយរបស់ពួកគេទៅ តើវាទៅជាយ៉ាងណា ហើយសម្តេច ក៏បានបញ្ជាក់ថា មិនមានភាពចាំបាច់ត្រូវឆ្លើយតបអ្វីបន្ថែមនោះឡើយ៕







No comments:

Post a Comment