Tuesday, January 24, 2023

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២៥ ខែមករា គឺជាថ្ងៃធ្វើយុទ្ធនាការរាប់ថយក្រោយការប្រកួតស៊ីហ្គេម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាយុទ្ធនាការរាប់ថយក្រោយនៃការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចថា ការប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយរង់ចាំធ្វើជាម្ចាស់អស់ជាច្រើនទស្សវត្សរ៍។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាមោទនភាពដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តការណ៍ដ៏ធំក្នុងការប្រកួតស៊ីហ្គេម ដោយគិតរាប់ថយក្រោយ ១០០ថ្ងៃ ដែលមានកីឡាកររាប់ពាន់នាក់ មកពីបណ្តាប្រទេសនានា ក្នុងនោះមានក៏កម្ពុជាផងដែរ៕








No comments:

Post a Comment