Monday, November 21, 2022

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យផងដែរ

 មុនពិធីបើកមហាសន្និបាតសន្និបាត AIPA លើកទី៤៣ ជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាត (AIPA) លើកទី៤៣ បានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូសភា សមាជិក AIPA និងអគ្គលេខាធិការAIPA ប្រធានគណៈប្រតិភូសភាសង្កេតការណ៍ AIPA និងគណៈប្រតិភូសមាជិកសភាវ័យក្មេង AIPA ចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា នាសណ្ឋាគារសុខាភ្នំពេញ កន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៣នោះ។


សម្តេចបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈ- ប្រតិភូក៏ដូចជាសមាជិកគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នាឱកាសនេះ។ សម្តេច ប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្តល់ កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣នេះ ទទួលបាន ជោគជ័យផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី៤៣របស់អាយប៉ានាពេលនេះ នឹងទទួលបាននូវកិច្ច- សន្ទនា និងការពិភាក្សា ដែលផ្តល់នូវលទ្ធផលដ៏ប្រសើរ ក្នុងការលើកកម្ពស់តួនាទីរបស់ AIPA អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល។

ដោយឡែកនៅចំពោះមុខគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ ឯកឧត្តម លោកជំទាវ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតអោយមានរបៀបវារៈ នៃសមាជិកសភាវ័យក្មេង នៅក្នុងរចនា- សម័្ពន្ធ នៃមហាសន្និបាតអាយប៉ា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា យុវជនគឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការ នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់ យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី។ ដូចនេះ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ ឆ្លុះបញ្ចាំងអំពី ការយកចិត្តទុកដាក់ និងការលើកកម្ពស់ភាពជាតំណាងរបស់យុវជនអាស៊ាន នៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ៕




No comments:

Post a Comment