Wednesday, November 23, 2022

សម្ដេចតេជោ ហ៊ុន សែន៖ មូលបទរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ផ្តោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មូលបទរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកនៅឆ្នាំនេះ គឺផ្តោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ដែលនេះគឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងត្រូវទទួលស្គាល់ និងរំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និងស្ថិរភាព។ សម្តេចតេជោ បានបន្តថា ភាពផ្សារភ្ជាប់គ្នា ការអាស្រ័យគ្នាទៅវិញទៅមក និងសន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នា៕












No comments:

Post a Comment