Wednesday, November 23, 2022

សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ានត្រូវបង្កើនកិច្ចសហការពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាព ដើម្បីទប់ទល់ទៅនឹងវិបត្តិសកលលោក

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចប្រជុំការពារជាតិអាស៊ាន នៅព្រឹកនេះ ជាឱកាសដ៏ពិសេសមួយសម្រាប់យើងចែករំលែកនូវទស្សនៈ និងយោបល់ ដើម្បីលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កិច្ចប្រជុំបានធ្វើឡើងស្របពេលដែលកំពុងមានការកើនឡើងនៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខសកល និងបរិស្ថានសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងយ៉ាងស្រួចស្រាល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបន្តដោះស្រាយជំងឺកូវីដ-១៩ វិបត្តិស្បៀងអាហារ និងថាមពល ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាម បានបង្កើតឱ្យមាននូវ ស្ថានភាពដ៏អាក្រក់ មួយ៕



No comments:

Post a Comment