Wednesday, October 12, 2022

សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន​ ថ្លែងបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់ នៅវិមានសន្តិភាព។

លោក លឹម ចុកហយ អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់នៅវិមានសន្តិភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ។ លោកស្រី យ៉ាស៊ីនដា អាដែន នាយករដ្ឋមន្ត្រីនូវែលសេឡង់, លោកស្រី ផេនី វង់ សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលោកស្រី វីគី ហ្វ័ដ ទេសរដ្ឋមន្ត្រីកិច្ចការអភិវឌ្ឍនៃក្រសួងការបរទេសអង់គ្លេស បានឡើងធ្វើបទអន្តរាគមន៍ផងដែរ មុនឈានដល់កិច្ចពិភាក្សាចង្អៀត។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី១ ដែលបានធ្វើឡើងនៅឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពចំពោះការបានធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២។

ផ្អែកទៅលើប្រធានបទដែលបានដាក់ចេញក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីតួនាដ៏សំខាន់របស់ស្ត្រីក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចតេជោ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់ស្ត្រីក្នុងសហគ្រិនភាព ជាពិសេសនៅតាមទីជនបទ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវកិច្ចការចាំបាច់មួយចំនួន ដែលគួរយកយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗ។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖




Opening Remarks by Samdech Techo HUN SEN Prime Minister of the Kingdom of Cambodia At the 2nd ASEAN Women Leaders’ Summit Under the Theme “Building a More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN” Phnom Penh, 12 October 2022











No comments:

Post a Comment