Wednesday, October 12, 2022

ព្រឹទ្ធសភា ផ្ញើលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៉ី ពីបទបរិហាកេរ្តិ៍

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមទាំងសមាជិក សមាជិកា មន្ត្រី និងបុគ្គលិក នៃអគ្គលេខាធិការព្រឹទ្ធសភាបានផ្ញើសារចូលរួមសម្តែងនូវការអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត​ សម រង្ស៉ី។

ព្រឹទ្ធសភា សូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុត និងសេចក្តីសោមនស្សរីករាយឥតឧបមាជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានភាព យុត្តិធម៌ ការបញ្ជាក់ពីភាពស្អាតស្អំ និងជាជោគជ័យសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយតុលាការរបស់ប្រទេសបារាំង លើបណ្តឹងបរិហារកេរ្តិ៍ចំពោះសម្តេច។

ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកថា ការទទួលបានយុត្តិធម៌ និងភាពស្អាតស្អំនេះ គឺជាសក្ខីភាព និងជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្តម បំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាបិតាស្ថាបនិកសន្តិភាពរបស់ជាតិ ក្នុងកិច្ចខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ក្នុងបេសកកម្មពលិកម្មគ្រប់សព្វបែបយ៉ាងក្នុងបុព្វហេតុ ការពារជាតិមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យទទួលបានមហាសន្តិភាព បង្រួបបង្រួមជាតិ ធានាឯករាជ្យជាតិ អធិបតេយ្យភាព ស្ថិរភាពព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមានភាពល្បីរន្ទឺ ក្នុងសកលលោក។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ ព្រឹទ្ធសភាសូមគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមទទួល បាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



No comments:

Post a Comment