ថ្ងៃ ចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦រាជាធានីភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២
តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) មកពីប្រទេសសមាជិកចំនួន ០៥រូប បានចូលរួមជាអ្នកសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជា។ បរិយាកាសផ្លូវច្បាប់នៃការប្រព្រឹត្តទៅរបស់ការបោះឆ្នោតឃុំ-សង្កាត់ គីពិតជារក្សាបាននូវទិដ្ឋភាពមិនខុសពីការបោះឆ្នោតឃុំសង្កាត់កាលឆ្នាំ២០១៧ ឡើយ ពោលគឺត្រូវបានគ្រប់គ្រងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានអនុម័តកាលពីឆ្នាំ២០១៥។
ក្នុងបេសកកម្មសង្កេតការណ៍នេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំ
គ.ជ.ប និងគណបក្សនយោបាយនានារួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន
គណបក្សហ្វ៊ុនស៊ិនប៉ិច
គណបក្សសញ្ជាតិកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ក៏ដូចជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល
ដែលមានសមាជិកមកពីអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងសមាគមន៍នានា។ កិច្ចប្រជុំបាន
ផ្តល់ឱកាសឱ្យគណៈប្រតិភូបង្ហាញនូវទស្សនៈទូលំទូលាយលើដំណើរការបោះឆ្នោត ច្បាប់និង
បទប្បញ្ញត្តិ
និងការអភិវឌ្ឍនយោបាយនៅកម្ពុជា។
ការវិនិច្ឆ័យរបស់គណៈប្រតិភូអន្តរសភាអាស៊ាន
ត្រូវបានសន្និដ្ឋានឡើងតាមរយៈផ្ទៀងផ្ទាត់រវាងការចូលរួមពិនិត្យដោយផ្ទាល់ទៅនឹងព័ត៌មានដែលបានផ្តល់ជូននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ហើយយើងបានធ្វើការសន្និដ្ឋានដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង។ យើងបានសង្កេតមើលដំណើរការបោះឆ្នោតទាំងមូលក្នុងថ្ងៃបោះឆ្នោត
ចាប់ពីថ្ងៃបើកដល់ការបិទការិយាល័យបោះឆ្នោត ដែលក្នុងនោះក៏រួមមានដំណើរការរាប់សន្លឹកឆ្នោតផងដែរ។
នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានចុះពិនិត្យការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ
ខេត្តកណ្តាល និងខេត្តតាកែវ ដោយបានត្រួតពិនិត្យមើលនូវគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត ចាប់ពីពេលបើករហូតដល់បិទការបោះឆ្នោត។ បន្ទាប់ពីការិយាល័យបោះឆ្នោតត្រូវបានបិទ តំណាងគណៈប្រតិភូរបស់យើង
រួមជាមួយនឹងតំណាងមកពីគណបក្សនយោបាយផ្សេងៗទៀត អង្គការក្រៅរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ក្នុងស្រុក
ក៏បានចូលរួមសង្កេតមើលដំណើរការរាប់សន្លឹកឆ្នោត និងការបញ្ចូលទិន្នន័យផងដែរ។
តំណាងគណៈប្រតិភូអន្តរសភាអាស៊ានបានសង្កេតឃើញថា ការបោះឆ្នោតពិតជាប្រព្រឹត្តទៅដោយរលូន និងដោយសន្តិវិធី ដោយមិនមានការគំរាមកំហែង
ការបង្ខិតបង្ខំ ឬហិង្សានៅតាមការិយាល័យបោះឆ្នោតដែលបានចុះពិនិត្យឡើង។ ដូចបានលើកឡើងខាងលើ បន្ទាប់ពីបិទការិយាល័យបោះឆ្នោត
តំណាងគណៈប្រតិភូបានចូលរួមសង្កេតការណ៍រាប់សន្លឹកឆ្នោត និងការបញ្ចូលទិន្នន័យនៅតាមការិយាល័យបោះឆ្នោតផ្សេងៗ ដែលអាចវាយតម្លៃបានថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយបើកចំហ និងមានតម្លាភាព។
ដំណើរការបោះឆ្នោតនេះ ត្រូវបានប្រព្រឹត្តឡើងស្របតាមច្បាប់ជាតិ និងតាមលក្ខណៈបច្ចេកទេសមួយដែលមានប្រសិទ្ធភាព។
ការបោះឆ្នោតត្រូវបានបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសសន្តិភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយបានបង្ហាញពីភាពត្រឹមត្រូវកម្រិតខ្ពស់ និងឥរិយាបថដ៏សមរម្យរបស់អ្នកបោះឆ្នោត ដោយឈរលើគោលការណ៍គោរពគ្នា និងមានទំនួលខុសត្រូវ។
ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នៅកម្ពុជា
បានប្រព្រឹត្តទៅដោយសន្តិវិធី
និងរលូនក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព ដែលក្នុងនោះមានគណបក្សនយោបាយចំនួន១៧
បានចូលរួមដោយសេរីក្នុងដំណើរការបោះឆ្នោតទាំងមូល
ដោយមិនមានការរំខានណាមួយឡើង។ ភាគីនីមួយៗមានឱកាស និងសិទ្ធិស្មើគ្នាចំពោះមុខ
ច្បាប់។ នេះអាចបង្ហាញពីដំណើរការប្រជាធិបតេយ្យពហុបក្ស
ដែលកំពុងដំណើរការយ៉ាងល្អនៅកម្ពុជា។
ចំនួនអ្នកទៅបោះឆ្នោតនៅកម្ពុជា គឺជាចំនួនមួយក្នុងចំណោមអ្នកទៅបោះឆ្នោតច្រើនបំផុតក្នុងពិភពលោកប្រមាណ ជា ៧៨%។ អ្នកបោះឆ្នោតអាចចូលរួមដោយសេរី មិនមានការភ័យខ្លាច
ឬការបំភិតបំភ័យណាមួយឡើយ។ ការិយាល័យបោះឆ្នោតត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ
ដែលអនុញ្ញាតឲ្យអ្នកបោះឆ្នោតអាចចូលបានដោយ សេរី និងពេញលេញ
ដែលបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋានដែលខ្លួនពេញចិត្ត។
ប្រព័ន្ធតម្លាភាពត្រូវបានបង្កើតឡើង
ដើម្បីធានាឱ្យអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ អាចតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតទាំងមូល។ ការរាប់សន្លឹកឆ្នោតចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ
ដោយប្រើយន្តការដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព
ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ទាំងអស់
ដែលធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា
គួរឱ្យទុកចិត្តបាន និងត្រឹមត្រូវ។
អន្តរសភាអាស៊ានគាំទ្រដល់ការប្រព្រឹត្តទៅនៃការបោះឆ្នោតពហុបក្ស
ដោយសេរី យុត្តិធម៌ និងទៀងទាត់ ដែលជាមធ្យោបាយប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងសម្រាប់ការិយាល័យសាធារណៈនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ គណៈប្រតិភូអន្តរសភាអាស៊ាន
មានបំណងចង់បញ្ចប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ
ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ តាម
រយៈការបោះឆ្នោតដោយផ្ទាល់និងជាសកល តាមរយៈការបោះឆ្នោតសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ
និងអន្តរជាតិ។
ជាក់ស្តែងយើងសង្កេតឃើញថា
ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានចូលរួមសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដោយបុគ្គលិកដែលមានសមត្ថភាព
និងមានបំណងចង់ជួយសម្រួមលដល់អ្នកបោះឆ្នោត ព្រមទាំងត្រូវបានបំពាក់គ្រប់គ្រាន់ជាមួយនឹងសម្ភារៈចាំបាច់នានា ដែលរួមមានបញ្ជីឈ្មោះអ្នកបោះឆ្នោត សន្លឹកឆ្នោត តែម និងហឹបឆ្នោតទទេ ដែលបញ្ជាក់ដោយអ្នកបោះឆ្នោតទីមួយនៃគ្រប់ការិយាល័យបោះឆ្នោតនីមួយៗ។
អាជ្ញាធរកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងការធានាបាននូវសុវត្ថិភាព និងសន្តិសុខយ៉ាងពេញលេញ
សម្រាប់អ្នកចូលរួមទាំងអស់ក្នុងដំណើរការបោះឆ្នោតនេះ
ដែលក្នុងនោះក៏រួមមានអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន
ដែលបានចុះឈ្មោះក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជាផងដែរ។
គណៈប្រតិភូអន្តរសភាអាស៊ាន
សូមអបអរសាទរដល់ប្រជាជនកម្ពុជាចំពោះការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយជោគជ័យ។
No comments:
Post a Comment