Sunday, May 01, 2022

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤ សរុប២៧៨នាក់ ស្ម័គ្រចិត្តប្ដូរមករួមសរ់ជាមួយបក្សប្រជាជននៅខេត្តកំពត


(កំពត)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សរុប២៧៨នាក់ (ស្រី៨៤នាក់) មកពីគណបក្សចំនួន៤ បានស្ម័គ្រចិត្តប្ដូរមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤នោះ រួមមាន គណបក្សភ្លើងទៀនចំនួន២៤៩នាក់ គណបក្សយុវជនកម្ពុជាចំនួន២២នាក់ គណបក្សរួបរួមជាតិចំនួន៦នាក់ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន១នាក់។

លេខរៀងក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រួមមាន៖

* លេខរៀងទី១ ចំនួន៥នាក់

* លេខរៀងទី២ ចំនួន១២នាក់

* លេខរៀងទី៣ ចំនួន១៧នាក់

* លេខរៀងទី៤ ចំនួន១២នាក់

* លេខរៀងទី៥ ចំនួន២៣នាក់

* លេខរៀងទី៦ ចំនួន១៩នាក់

* លេខរៀងទី៧ ចំនួន១៧នាក់

* លេខរៀងទី៨ ចំនួន២២នាក់

* លេខរៀងទី៩ ចំនួន២៥នាក់

* លេខរៀងទី១០ ចំនួន២៨នាក់

* លេខរៀងទី១១ ឡើងទៅចំនួន៩៨នាក់៕



No comments:

Post a Comment