Monday, April 11, 2022

ទស្សនៈពលរដ្ឋ៖ «ការទាមទារដ៏គួរឲ្យអស់សំណើចរបស់អតីត បុគ្គលិកណាហ្គាវើល»

ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនដោយចោទក្រុមហ៊ុន នេះថា ជាក្រុមហ៊ុនបរទេស

ដែលកេងប្រវ័ញ្ចលើបុគ្គលិក

ជនជាតិខ្មែរ។ ពួកគេបានស្រែកបរិហារក្រុមហ៊ុននេះសព្វបែប យ៉ាង។ ប៉ុន្តែ នៅពេលដែលគេ បញ្ឈប់ចេញពីការងារដោយបើកប្រាក់សំណងឲ្យដល់បុគ្គលិកគ្រប់គ្នាស្របតាមច្បាប់ការងារ បែរជានាំគ្នាទាមទារឲ្យថៅកែយកចូលធ្វើការវិញ។ សំណួរសួរថា បើក្រុមហ៊ុននេះកេងប្រវ័ញ្ច ធ្វើបាបកម្មករ ម្តេចក៏ទាមទារទៅធ្វើការកន្លែង ដែលគេកេងប្រវ័ញ្ចនឹងធ្វើបាប ទៅវិញ? ម្តេចមិនទៅរកកន្លែងធ្វើការដែលល្អដែលខ្លួនពេញចិត្តទៅ? 


សំណួរនេះមិនពិបាកឆ្លើយទេ៖

ទី១៖ គឺមកពីពួកគេមានបំណងផ្សេងពីវិវាទការងារ ពោលគឺពួកគេទំនងជាចង់កូរសភាពការណ៍ ឲ្យមានសភាពរញ៉េរញ៉ៃ បាត់សណ្តាប់ធ្នាប់ខណៈដែលកម្ពុជាកំពុងធ្វើប្រធានអាស៊ានប្តូរវេន និងជាពិសេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ គោលដៅនេះទំនងជាមិនមែនកើតចេញពីបុគ្គលិកទាំងអស់នោះទេ ប៉ុន្តែទំនងជាមានអ្នកនៅពីក្រោយខ្នង ចំណែកអតីតបុគ្គលិកមួយក្តាប់តូចនោះ គ្រាន់តែជាឈ្នាន់របស់គេតែប៉ុណ្ណោះ។


ទី២៖ ពួកអតីតបុគ្គលិកមួយក្តាប់តូចដែលនៅបន្តធ្វើជាឈ្នាន់ឲ្យគេនោះ ទំនងសុទ្ធសឹងជាមនុស្សខ្វះសមត្ថភាព និងពូកែតែបង្ករឿងដែលពិបាករកការងារធ្វើ។ ប្រសិនបើឈប់ពីណាហ្គាវើលដ៏ ពួកគេមិនដឹងទៅរកការងារអ្វីធ្វើបានទេពីព្រោះគ្មានក្រុមហ៊ុនណាត្រូវការមនុស្សខ្វះសមត្ថភាពការងារ ហើយពូកែតែស៊ីឈ្នួល បាតដៃទី៣នោះឡើយ។ 


សូមមើលចុះបុគ្គលិកផ្សេងៗទៀតជាង ១២០០ នាក់ដែលត្រូវ បានក្រុមហ៊ុនបញ្ឈប់ពីការងារ ពួកគេព្រមទទួលយកសំណង និងចេញទៅរកការងារថ្មីអស់ហើយ នៅឡើយតែក្រុមមួយក្តាប់តូចនេះប៉ុណ្ណោះដែល

នៅបន្តការតវ៉ាខុសច្បាប់

និងខុសទំនង។ 


«ជាធម្មតា គេចង់ធ្វើការតែកន្លែងល្អៗដែលគេពេញចិត្ត»។ប្រសិនបើកន្លែងធ្វើការណាមានថៅកែធ្វើបាបបុគ្គលិក គេមិនចង់ធ្វើការទេ គឺលាឈប់តែម្តងដោយមិនចាំបាច់ដល់ថ្នាក់គេបណ្តេញចេញឡើយ ពីព្រោះគេ ប្រញាប់ទៅរកកន្លែងធ្វើការងារថ្មី។ ប៉ុន្តែ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមនេះបែរជាត្មះតិះដៀលក្រុមហ៊ុនគ្រប់បែបយ៉ាង ប៉ុន្តែនៅពេលគេបញ្ឈប់ពីការងារដោយផ្តល់សំណងគ្រប់យ៉ាងតាមច្បាប់ការងារទៀត បែរជាមិនព្រមឈប់ហើយ

ទាមទារឲ្យថៅកែយកចូល

ធ្វើការវិញ? នេះពិតជារឿង

គួរឲ្យអស់សំណើចណាស់។ 


រឿងដែលគួរឲ្យអស់សំណើចមួយទៀតគឺ ពួកគេទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការវិញជាថ្នូរជាមួយអ្នកដែលស្ម័គ្រចិត្តលាឈប់។ តើមានរបៀបដោះដូរដូច្នេះដែររឺទេនៅលើពិភពលោកយើងនេះ? 

ធម្មតា ថៅកែរើសបុគ្គលិកមកធ្វើការដោយធ្វើកិច្ចសន្យាជាមួយ

បុគ្គលិកម្នាក់ៗផ្ទាល់ខ្លួន។ 


គ្មានច្បាប់ណា ឬកិច្ចសន្យាណា ដែលបញ្ជាក់ថា ពេលបុគ្គលិកណាម្នាក់ឈប់ អាចយកមនុស្សមកដូរដោយខ្លួនឯងទេ។ មានតែក្រុមហ៊ុនប៉ុណ្ណោះដែលជាអ្នកទទួលខុសត្រូវក្នុងការរើសបុគ្គលិកមកបំពេញកន្លែងទំនេរប្រសិនបើចាំបាច់។ ចំណែកភាគី បុគ្គលិកដែលសុំឈប់ក៍គ្មានសិទ្ធិស្នើដាក់អ្នកណាម្នាក់មកជំនួសបានឡើយ។ ចំណែកអ្នកផ្សេង

រឹតតែមិនអាច។ គ្មានអ្នកស្វែងរកការងារណាអង្គុយរង់ចាំគេលាឈប់ពីការងារដើម្បីសុំឲ្យថៅកែឲ្យយកខ្លួនដាក់ជំនួសកន្លែងអ្នក លាឈប់បានទេ ពីព្រោះការរើសបុគ្គលិក គេត្រូវមើលសមត្ថភាព ទេពកោសល្យ និងអត្តចរិត។ល។  ប៉ុន្តែ អតីតបុគ្គលិកណាហ្គាវើល មួយក្តាប់តូចដឹកនាំដោយមេក្លោងដែលបានទទួលការ

បំពាក់បំប៉នពីពួកបរទេសនិងដែលមានទំនាក់ទំនងនយោបាយជិតស្និទ្ធជាមួយពួកបក្សប្រឆាំងនិងក្រុមសហជីព មួយចំនួនដែលមិនយល់ច្បាប់ បានលើកសំណើរដ៏គួរឲ្យអស់សំណើចនេះ។ 


នេះក៏ជាទឡ្ហីករណ៍មួយទៀតដែលបញ្ជាក់ថា ក្រុមនេះជាមនុស្សគ្មានសមត្ថភាពដែលមិនអាចរកការងារបានទេក្រៅពីស៊ីឈ្នួលធ្វើបាតុកម្ម។ 

គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែបានកត់ត្រាមនុស្សក្នុងក្រុមនេះទុកក្នុងបញ្ជីស្បែកខ្មៅហើយពីព្រោះទទួលយកក្រុមនេះទៅធ្វើការ មិនខុសពីនាំភ្លើង

ចូលផ្ទះនោះឡើយ។


រឿងដ៏គួរឲ្យអស់សំណើចទាំងនេះត្រូវបានដាក់ស្នើឡើងដោយក្រុមបាតុករនិងសហជីពមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយក៏នៅមានក្រុមសង្គមស៊ីវិលនិងអ្នកតាំងខ្លួនថា 

អ្នកចេះដឹងមួយចំនួនបាន

គាំទ្រទៀត? នេះហើយជា

ហេតុផលដែលធ្វើឲ្យរាំងស្ទះ

ដល់ដំណើរការចរចារកដំណោះស្រាយ។ 


បើត្រឹមវិវាទការងារ មិនជាពិបាកទេ ប៉ុន្តែការយកវិវាទការងារជាលេសដើម្បីបិទបាំងរបៀបវារៈផ្សេងទេតើដែលពិបាកនោះ។ ដោយសារតែបំពេញរបៀបវារៈ នយោបាយរបស់ខ្លួន សូម្បីតែរឿងគួរឲ្យអស់សំណើចនិងគួរឲ្យខ្មាសអៀនបែបនេះ

ក៏ពួកគេអាចធ្វើទៅរួចដែរ៕ 

ដោយ : នាយខ្វិត






No comments:

Post a Comment